​ចំនុច​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេល​កូនខ្ចី​ងូតទឹក​

​ចំនុច​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេល​កូនខ្ចី​ងូតទឹក​

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​សន្យា​ប្រាប់​អ្នក​ពី​ចំនុច​មួយចំនួន​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេល​ដែល​អ្នក​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់កាល​កូនខ្ចី ហើយ​ងូតទឹក​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​ប្រសិន​ជា​ប៉េ​រី​ណេ​គ្មាន​របួស ឬ​គ្មាន​ឃើញ​ស្នាម​កាត់ ក្រោយ​សម្រាល​ហើយពី​២​ទៅ​៣​ថ្ងៃ​អ្នក​អាច​ងូតទឹក​បាន​ហើយ ប៉ុន្តែ​ប្រសិនជា​អ្នក​សម្រាល​នៅ​ខែ​រងារ ក្រោយ​សម្រាល​ហើយពី​៥​ទៅ​៧​ថ្ងៃ​ទើប​អ្នក​អាច​ងូត​បាន​។​
  2. ​សីតុណ្ហភាព​នៃ​ទឹក​អ្នក​ត្រូវ​តែ​រក្សា​ពី​៣៥​ដល់​៣៧​អង្សា​សេ ដោយ​មិន​ត្រូវ​ងូតទឹក​ត្រជាក់​ពេក​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​ឈាម​កង្វក់​អ្នក​មិន​អាច​បញ្ចេញ​មក​ក្រៅ​អស់ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​ឈឺ​ពោះ ឬ​មក​រដូវ​មិន​ទៀង​នៅ​ថ្ងៃក្រោយ ឬ​ឈឺខ្លួន​ជាដើម ជាង​នេះ​ទៅទៀត​នៅ​រដូវក្តៅ សីតុណ្ហភាព​ក្នុង​បន្ទប់ទឹក​អ្នក​គឺ​អាច​រក្សា​ធម្មតា​ទៅ​បាន​ហើយ ប៉ុន្តែ​បើ​រដូវ​ត្រជាក់ អ្នក​ត្រូវ​តែ​រក្សា​សីតុណ្ហភាព​ក្នុង​នោះ​ឲ្យមាន​លក្ខណៈ​កក់ក្តៅ ដោយ​មិន​ត្រូវ​ឲ្យ​ខ្យល់ចូល​បាន​នោះ​ទេ​។​
  3. ​នៅពេល​ដែល​អ្នក​ងូតទឹក អ្នក​មិន​ត្រូវ​ត្រាំ​ក្នុង​អាង​នោះទេ ព្រោះ​វា​អាច​ឆ្លង​មេរោគ​ចូល​ទៅ​បាន​យ៉ាង​ងាយ ហើយ​បើ​អ្នក​មាន​សុខភាព​ខ្សោយ ហើយ​មិន​អាច​ឈរ​ងូត​បាន អ្នក​អាច​ជូត​ខ្លួន​ទៅ​បាន​ហើយ​។​
  4. ​នៅពេល​ដែល​អ្នក​ងូតទឹក​នៅ​រដូវ​ត្រជាក់ អ្នក​មិន​ត្រូវតម្រូវ​សីតុណ្ហភាព​ក្នុង​បន្ទប់ទឹក​ខ្ពស់​ពេក​ទេ ព្រោះ​វា​អាច​ភាយ​កម្តៅ​នៃ​ទឹក​ក្តៅដែល​អ្នក​ងូត​ពេញបន្ទប់ ដែល​អាច​ធ្វើ​ឲ្យ​ខ្វះ​អុកស៊ីសែន នោះ​អ្នកនឹង​អាច​មាន​អា​ការៈវិល​មុខ​បាន​។​
  5. ​នៅពេល​ដែល​អ្នក​ងូត អ្នក​មិន​ត្រូវ​ងូត​យូរ​នោះទេ គឺ​ពី​៥​ទៅ​១០​នាទី​ទៅ​បាន​ហើយ​។​
  6. ​នៅពេល​ដែល​អ្នក​ងូត​ហើយ​ភ្លាម អ្នក​ត្រូវ​តែ​ជូត​ទឹក​លើ​ខ្លួន​អ្នក​ឲ្យអស់​ភ្លាម ម្យ៉ាង​ទៀត​ត្រូវតែ​ស្លៀកពាក់​ខោអាវ​ភ្លាម ទើប​រាងកាយ​អ្នក​មិន​ត្រូវ​ខ្យល់​ដែល​អាច​ឈឺ​បាន​។​
  7. ​ប្រសិន​ជា​ប៉េ​រី​ណេ​មាន​មុខរបួស​ធំ ហើយ​មាន​ស្នាមរ​ហែក​ធ្ងន់ធ្ងរ ពោះ​អ្នក​ក៏​មាន​ស្នាម​នៃ​កាំបិត នោះ​អ្នក​មិនគួរ​ឆាប់​ងូតទឹក​ឡើយ អ្នក​អាច​ចាំ​ដល់​របួស​ជាសះស្បើយ​ជាមុនសិន​ទើប​ងូត ប៉ុន្តែ​អ្នក​អាច​ជូត​ខ្លួន​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី25 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។