តើ​ឯណា​ទៅ ជាទី​កន្លែង​មានសុវត្ថិភាព?

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៥ ខែមីនា មាន​ករណី​ប្លន់​ដោយ​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ស្ទើរតែ​ដាច់​ដៃស្ដាំ ហើយ​យក​ម៉ូតូ​បាន​សម្រេច​។ សាក្សី​ពី​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា រូបគេ​និង​មិត្តភក្ដិ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦០៨ ក្នុងភូមិ​សាស្ដ្រ​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ក្នុង​ទិស​ដៅ​ឆ្ពោះទៅ​ទំនប់​ទួល​គោក​។ ជន​រង​គ្រោះ​បាន​បន្ដ​ថា រូបគេ​និង​មិត្តភក្ដិ​បាន​ជិះ​ម៉ូតូ​ម៉ាក Next ពណ៌​ស ពាក់​ស្លាក់​លេខ​ភ្នំពេញ 1BT-8284 នៅ​ពេល​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក ZomeX ពណ៌​ខ្មៅ មាន​គ្នា​បី​នាក់ ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ ជិះ​ដេញ​ពីក្រោយ ហើយ​បាន​កាប់​ផ្ទួន​ៗ​ចំ​ជន​រង​គ្រោះ​ដែល​ជា​អ្នកបើកបរ​បណ្ដាល​ឱ្យ​ដួល​ម៉ូតូ ចំណែក​ជន​រង​គ្រោះ​ខាងក្រោយ​មិន​បាន​កាប់​ត្រូវ​ទេ តែ​រង​របួស​រលាត់​ដៃជើង​។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ឃើញ​សភាព​បែប​នេះ ក៏​នាំ​គ្នារ​ត់រក​ទី​សុវត្ថិភាព ចំណែក​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។ ក្រោយមក​ជន​រង​គ្រោះ ដែល​រង​របួស​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ម្ដុំ​នេះ កន្លង​ទៅ​ពីរ​ខែ​មុន​មាន​ករណី​ប្លន់​បាញ់​សម្លាប់​យក​ម៉ូតូ​បាន​សម្រេច​មួយ​គ្រឿង​ផង​ដែរ​។ តើ​ឯណា​ទៅ ជាទី​កន្លែង​សុវត្ថិភាព0x017d7