បង្កើន​សមត្ថភាព​ចាប់ Wi-Fi លើ iPhone របស់​អ្នក​ជាមួយ Tweak ដ៏​ពិសេសនេះ

តើអ្នកទាំងអស់គ្នា ធ្លាប់មានអារម្មណ៍ ថាពិបាកក្នុង ការភ្ជាប់ Wi-Fi នៅ​តាម ​សាលារៀន ហាង ​កាហ្វេ រឺ​កន្លែង​ទី​សាធារណៈ​នៅ​លើ​ទូរស័ព្ទ iPhone រឺ iPad របស់​អ្នក​ដែរ​រឺ​ទេ? ជាក់​ស្តែង​ទូរស័ព្ទ​របស់​យើង​វា​អាច​ចាប់​ប្រព័ន្ធ Wi-Fi បាន​ច្រើន ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​សេវា Wi-Fi មួយ​ខ្សោយ​ពេក វា​នឹង​ផ្តាច់​ចោល និង​មិន​បង្ហាញ​អោយ​យើង​ឃើញ​តែ​ម្តង។ ឥលូវ​នេះ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​ហើយ​ជាមួយ Tweak ឈ្មោះ​ថា WiFi Booster ដែល​វា​នឹង​ជួយ​អោយ​សេវា Wi-Fi លើ iPhone រឺ iPad របស់​អ្នក​កាន់​តែ​មាន​ភាព​ខ្លាំង​ក្លា​ជាង​មុនបាន។

បង្កើន​សមត្ថភាព​ចាប់ Wi-Fi លើ iPhone របស់​អ្នក​ជាមួយ Tweak ដ៏​ពិសេសនេះ

WiFi Booster គឺជា Tweak ដ៏ល្បីល្បាញមួយ ដែលគេនិយម​ ប្រើ​ប្រាស់​ចាប់​តាំង​ពី iOS 3 មក​ម្ល៉េះ ព្រោះ​អី​វា​អាច​ជួយ​អោយ​យើង​ងាយ​ស្រួល​ប្រើ​ប្រាស់​អ៊ីនធឺណែត​តាម​រយៈ​ ប្រព័ន្ធ Wi-Fi ជាង​មុន។ ជាក់​ស្តែង​ទូរស័ព្ទ​របស់​យើង​វា​មាន​សមត្ថភាព​អាច​ចាប់​យក​សេវា Wi-Fi បាន​ច្រើន​ដូច​កុំព្យូទ័រ​ដែរ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​សេវា Wi-Fi ណា​ខ្សោយ​ពេក វា​នឹង​មិន​បង្ហាញ​នោះ​ទេ ហើយ​វា​នឹង​ផ្តាច់​ចោល​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង។ ប៉ុន្តែ​បន្ទាប់​ពី​អ្នក​តម្លើង Tweak ឈ្មោះ​ថា WiFi Booster ហើយ អ្នក​ទាំង​អស់​គ្នា​នឹង​ឃើញ​មាន​សេវា​ច្រើន​ជាង​មុន ហើយ​វា​ក៏​នឹង​បង្ហាញ​ពត៌មាន​ទាក់​ទង​នឹង​សេវា Wi-Fi នោះ​ច្រើន​ជាង​មុន​ផង​ដែរ។ ក្រៅ​ពី​អាច​បង្ហាញ​សេវា Wi-Fi បាន​ច្រើន​ជាង​មុន​ហើយ វា​ក៏​នឹង​បង្ហាញ​ពី​កម្រិត​សេវា​ជា​ភាគ​រយ​នៅ​ផ្នែក​ខាង​ក្រោម​ផង​ដែរ ដែល​នេះ​​ជា​ភាព​​ងាយ​ស្រួល​មួយ។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

តម្រូវការ

  • iPhone, iPad, iPod Touch ដែលដំណើរការដោយ iOS 4 ឡើងទៅ
  • ឧបករណ៍របស់អ្នកបាន Jailbreak រួច

របៀបតម្លើង និងប្រើប្រាស់

  • បើកកម្មវិធី Cydia រួចបន្ថែម Source (repo.biteyourapple.net) ដើម្បី​ដោនឡូដ Tweak មួយ​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ។ ប្រសិន​បើ​អ្នក​មាន Source នេះ​ហើយ សូម​ចុច​លើ​ពាក្យ Change > Refresh រួច​ចាំ​មួយភ្លែត។
  • ចុចក្រឡោនស្វែងរក រួចវាយពាក្យ “ WiFi Booster “ រួច​ហើយ​តម្លើងវា
  • បន្ទាបពីតម្លើងហើយ សូមចូលទៅ Setting > Wi-Fi នោះអ្នក​នឹង​ឃើញ​មាន​អ្វី​ផ្លាស់​ប្តូរ។ អ្នក​នឹង​ឃើញ​មាន​ភាគ​រយ​នៃ​សេវា Wi-Fi ហើយ​អ្នក​នឹង​ឃើញ​មាន​ឈ្មោះ Wi-Fi នៅ​ជុំវិញ​អ្នក​ច្រើន​ជាង​មុន​ជាក់​ជា​មិនខាន។

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការ ណែនាំខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការ ច្រលំរបស់អ្នក យើងមិន ទទួលខុសត្រូវ ជាដាច់ខាត។

បង្កើន​សមត្ថភាព​ចាប់ Wi-Fi លើ iPhone របស់​អ្នក​ជាមួយ Tweak ដ៏​ពិសេសនេះ

កុំភ្លេចកត់ចំណាំផងណា ថាមុនពេលតម្លើង Tweak មួយនេះ និង​ក្រោយ​ពេល​តម្លើង​ហើយ តើ​ទូរស័ព្ទ​របស់​អ្នក​អាច​បង្ហាញ​ឈ្មោះ Wi-Fi បាន​ច្រើន​ជាង​នោះ? នេះ​គឺ​ជា Tweak ដ៏​ល្អ​មួយ សម្រាប់​អ្នក​ឧស្សាហ៍​ទៅ​ប្រើ​ប្រាស់​ប្រព័ន្ធ Wi-Fi នៅ​តាម​ទី​សាធារណៈ ព្រោះ​អី​វា​អាច​អោយ iPhone, iPad របស់​យើង​ចាប់​សេវា Wi-Fi បាន​ច្រើន​ជាង​មុន ទោះ​បី​ជា​សេវា Wi-Fi ទាំង​នោះ​ខ្សោយ​ដល់​កម្រិត​ណា​ក៏ដោយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

បង្កើន​សមត្ថភាព​ចាប់ Wi-Fi លើ iPhone របស់​អ្នក​ជាមួយ Tweak ដ៏​ពិសេសនេះ

  • ដោយ: Hong
  • 12:46 PM, 25 March
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ