របៀប​ដាស់ iPhone, iPad អ្នក​អោយ​ភ្ញាក់​ឡើង ដោយ​គ្រាន់​តែ​គោះ​អេក្រង់​ពីរដង

ក្នុងមួយថ្ងៃ យ៉ាងហោចណាស់ក៏អ្នកបើក​មើល iPhone, iPad របស់​​អ្នក​​ចំនួន 20 ដង​​ដែរ ថា​​តើ​​មាន​​នរណា​​​ម្នាក់​​បា​ន​​ខល​​មក រឺក៏ Notification ចេញ​​ពី Facebook, Line រឺ​ក៏ Instagram រឺ​ក៏​​អត់។

របៀប​ដាស់ iPhone, iPad អ្នក​អោយ​ភ្ញាក់​ឡើង ដោយ​គ្រាន់​តែ​គោះ​អេក្រង់​ពីរដង

វិធី​រាល់​ដង​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​ចុច​ប៊ូតុង Home រឺក៏​ប៊ូតុង Power ដើម្បី​អោយ​អេក្រង់​វា​ភ្លឺ​ឡើង ប៉ុន្តែ​​ដោយ​សារ​តែ iPhone ឥលូវ​មាន​អេក្រង់​ធំ​ដែល​យើង​ពិបាក​បញ្ជា​ដៃ​ទៅ​ចុច​ប៊ូតុង​បិទ​នោះ តើ​យើង​អាច​​ដាស់​ទូរស័ព្ទ​យើង រឺ​ក៏​ចាក់​សោរ​ទូរស័ព្ទ​យើង​ជាមួយវិធី​ថ្មី​ដែររឺទេ?

ប្រិយ​មិត្តមួយចំនួនប្រាកដជាធ្លាប់បានប្រើប្រាស់​រួច​មក​ហើយ​នូវ Tweak ឈ្មោះ​ថា SmartTap ដែល​វា​មាន​សមត្ថ​ភាព​អាច​អោយ​យើង​ដោះ​សោរ រឺ​ក៏​ចាក់​សោរ iPhone, iPad, iPod Touch របស់​យើង​ដោយ​គ្រាន់​​តែ​គោះ​ថ្នមៗ​លើ​អេក្រង់​ពីរ​ដង​តែ​ប៉ុណ្ណោះ។ វិធី​នេះ​គឺ​មាន​ភាព​ងាយ​ស្រួល ពិសេស ចំណាយ​ពេល​តិច ហើយ​វា​ក៏​ពិសេស​ដូច​ទៅ​នឹង​ស្មាតហ្វូន​រ​បស់ LG ផង​ដែរ។ ឥលូវ​នេះ Tweak ឈ្មោះ SmartTap នេះ​ក៏​អាច​ប្រើ​ប្រាស់​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 បាន​ផងដែរ ហេតុ​ដូច្នេះ​ហើយ​ប្រសិន​បើ​អ្នក​មាន​ចំណាប់​​អារម្មណ៍​ជា​មួយ​វា​នោះ សូម​សាក​ល្បង​តម្លើង និង​ប្រើ​ប្រាស់​ទាំង​អស់គ្នា។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត យើង​ក៏​មាន Tweak មួយ​ស្រដៀង​គ្នា​នេះ​ដែរ ក៏​ប៉ុន្តែ​វា​មិន​មាន​មុខងារ​សាំញ៉ាំ​ដូច SmartTap ឡើយ ហើយ​​ក៏​ស៊ី​ថ្ម​តិច​ជាង​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ​អ្នក​អាច​សាក​ល្បង​ប្រើ Tweak ទាំង​ពីរ​ខាង​ក្រោម​នេះ​ម្តង​មួយៗ​បាន រួច​សឹម​ជ្រើស​រើស Tweak ដែល​អ្នក​ពេញ​ចិត្ត។

តម្រូវការ

  • iPhone, iPad រឺ iPod Touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ឡើងទៅ
  • ឧបករណ៍របស់អ្នកបាន Jailbreak រួចហើយ (មានកម្មវិធី Cydia)

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

របៀបតម្លើង និងប្រើប្រាស់ Tweak “ SmartTap”

  • បើកកម្មវិធី Cydia ហើយចូលទៅកាន់ Manage > Source > Edit > Add > វាយ​បញ្ចូល​ពាក្យ http://repo.biteyourapple.net និង ចុច Add។ ប្រសិន​បើ​ជា​អ្នក​មាន Source នេះ​ហើយ អ្នក​មិន​ចាំបាច់​បន្ថែម​ម្តង​ទៀត​ទេ គ្រាន់​តែ​ចុច Change > និង Refresh ជា​ការ​ស្រេច។
  • ចុចក្រឡោនស្វែងរក រួចវាយពាក្យ “ SmartTap “ រួចតម្លើងវា

របៀប​ដាស់ iPhone, iPad អ្នក​អោយ​ភ្ញាក់​ឡើង ដោយ​គ្រាន់​តែ​គោះ​អេក្រង់​ពីរដង

បន្ទាប់ពីអ្នកតម្លើងវារួច​ហើយ សូម​ចូល​ទៅ​កាន់ Setting > SmartTap រួច​ធ្វើ​ការ​កែ​សម្រួល​អ្វី​ផ្សេងៗ។ សូម​​ណែនាំ​អោយ​អ្នក​កំ​ណត់​ម៉ោង​ត្រង់ Pervert idle sleep អោយ​មក​ត្រឹម​រយៈ​ពេល​កាន់​តែ​ខ្លី​កាន់​តែ​ល្អ​ដើម្បី​សន្សំ​សំចៃ​ថ្ម ក៏​ប៉ុន្តែ​អ្នក​អាច​ដោះ​សោរ​ដោយ​គោះ​អេក្រង់​បាន​ត្រឹម​ក្នុង​រយៈ​ពេល​នោះ​ ប៉ុណ្ណោះ។

របៀបតម្លើង និងប្រើប្រាស់ Tweak “ DoubleTapToSleep “

  • អ្នកអាចដោន​ឡូដ Tweak នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ​ឡើយ​ពី Source Bigboss ហេតុ​ដូច្នេះ​ហើយ​គ្រាន់​តែ​បើក Cydia > Change > Refresh រួច​ចាំ​មួយ​ភ្លែត។
  • បើកម្មវិធី Cydia > ស្វែងរក Tweak ឈ្មោះ “ DoubleTapToSleep “ រួច​តម្លើង​វា

របៀប​ដាស់ iPhone, iPad អ្នក​អោយ​ភ្ញាក់​ឡើង ដោយ​គ្រាន់​តែ​គោះ​អេក្រង់​ពីរដង

បន្ទាប់ពីតម្លើង Tweak នេះ​ហើយ ឥលូវ​នេះ​អ្នក​សាក​គោះ​អេក្រង់​អ្នក​ពីរ​ដង នោះ​ទូរស័ព្ទ​អ្នក​នឹង​ភ្ញាក់​ឡើង​ជាក់​ជា​មិន​ខាន។ ហើយ​ដើម្បី​ចាក់​សោរ​វិញ អ្នក​ត្រូវ​ចូល​ទៅ​កាន់​ផ្ទៃ​ម៉ឺនុយ​សិន សឹម​គោះ​អេក្រង់​ពីរ​ដង ទើប​​វា​ចាក់​សោរ មិន​អាច​ចាក់​សោរ​បាន​ក្នុង​ពេល​អ្នក​បើក​កម្មវិធី​ណា​មួយ រឺ​លេង​ហ្គេម​នោះ​ទេ។

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការ ណែនាំខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការ ច្រលំរបស់អ្នក យើងមិន ទទួល​ខុសត្រូវ ជាដាច់ខាត។

Tweak ទាំងពីរ​នេះ​មាន​មុខ​ងារ​ស្រដៀង​គ្នា ប៉ុន្តែ​សមត្ថ​ភាព និង​លក្ខណៈ​ខុស​គ្នា។ អ្នក​អាច​ប្រើ​ប្រាស់ Tweak ណា​មួយ​ទៅ​តាម​ការ​ពេញ​ចិត្តរបស់​អ្នក​បាន ដើម្បី​ចាក់​សោរ រឺ​ដាស់​ទូរស័ព្ទ​អ្នក​បាន​ដោយ​គោះ​អេក្រ​ង់​​ពីរដង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀប​ដាស់ iPhone, iPad អ្នក​អោយ​ភ្ញាក់​ឡើង ដោយ​គ្រាន់​តែ​គោះ​អេក្រង់​ពីរដង

  • ដោយ: Hong
  • 2:28 PM, 25 March
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ