របៀប​ពិនិត្យ​មើល​អាការៈ​ថ្ម​ទូរស័ព្ទ Android និង iPhone

រាល់ស្មាតហ្វូនទាំងអស់ត្រូវការថ្មជាចាំបាច់ ហើយ​​មិន​​អាច​​ខ្វះ​​បាន​​នោះ​​ទេ។ ដូច​នេះ​សំរាប់​អ្នក​ដែល​កំពុង​ប្រើ​​ប្រាស់​​ស្មាត​​ហ្វូន​​ត្រូវ​​តែ​​យល់​​ដឹង​ ឲ្យ​​បាន​ច្រើន​​ទាក់​​ទង នឹង​ការ​ប្រើ​ប្រាស់​ថ្ម​របស់​ស្មាតហ្វូន​រ​បស់​អ្នក ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ថ្ម​កាន់​តែ​ប្រសើរ ហើយ​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​របស់​អ្នក​ក៏​ប្រសើរ​តាម​នឹងដែរ។

របៀប​ពិនិត្យ​មើល​អាការៈ​ថ្ម​ទូរស័ព្ទ Android និង iPhone

ពេលនេះយើងបានពាំនាំពត៌មានមួយដែលទាក់​ទង​នឹង​ការ​ពិនិត្យ​មើល​ថ្ម​ទូរស័ព្ទ​ ដែល​អាច​ដោះ​បាន​ដូច​ជា​ទូរស័ព្ទ Samsung ឬ Lumia និង​ថ្ម​ទូរស័ព្ទ​ដែល​មិន​អាច​ដោះ​បាន​ដូចជា iPhone ដើម្បី​ចង់​ដឹង​ថា​ថ្ម​ទូរស័ព្ទ​​ទាំង​នោះ​ដែល​អ្នក​កំពុង​ប្រើ​ប្រាស់​នៅល្អ ឬ​ខូច​បាន​ភ្លាម ដូច្នេះ​អ្នក​អាច​ផ្លាស់​ប្តូរ​ថ្ម​ថ្មី​ភ្លាម ទើប​មិ​នប៉ះ​ពាល់​ដល់​ទូរស័ព្ទ។ ដូច​នេះ​មិន​បង្អស់​យូរ អ្នក​អាច​អាន​តាម​ការ​ណែនាំ​នៅ​ខាង​ក្រោម៖

  1. ការធ្វើតេស្តដោយបង្វិលថ្មទូរស័ព្ទ

ត្រង់ចំនុចនេះ អាចធ្វើការពិនិត្យបានលើថ្ម​ទូរស័ព្ទ​ដែល​អាច​ដោះ​បាន ដោយ​អ្នក​គ្រាន់​តែ​ដោះថ្ម​ទូរស័ព្ទ​នោះ​​ចេញ​មក​រួច​ពិនិត្យ​មើល​ថា​តើ​ថ្ម​ ទូរស័ព្ទ​នោះ​មាន​លក្ខណៈ​ប៉ោង (ហើម) ឬអត់ រួច​អ្នក​អាច​ដាក់​ថ្ម​នោះ​ផ្តេក​នៅ​លើ​ផ្ទៃ​រាប​ស្មើរ ដើម្បី​ធ្វើ​ការ​បង្វិល បើ​សិន​ជា​ថ្ម​ទូរស័ព្ទ​នោះ​វិល​យូរ​បន្តិច​នោះ ច្បាស់​ជា​ចាប់​ផ្តើម​ខូច​ហើយ ដូច​នេះ​អ្នក​ត្រូវ​ផ្លាស់​ប្តូរភ្លាម។

របៀប​ពិនិត្យ​មើល​អាការៈ​ថ្ម​ទូរស័ព្ទ Android និង iPhone

  1. ឃ្លាំមើលថាតើថាមពលថ្មទូរស័ព្ទរបស់អ្នកស្រកលឿនកំរិតណា

នេះជាវិធីសំរាប់ពិនិត្យមើលទាំងថ្មទូរស័ព្ទ​ដែល​អាច​ដោះ​បាន និង​មិន​អាច​ដោះ​បាន ដោយ​អ្នក​ប្រើ​ត្រូវ​សង្កេត​មើល ថា​តើ​ថាម​ពល​ដែល​កំពុង​តែ​ប្រើ​ប្រាស់​នោះ ចំណាយ​ទៅ​លើ​កម្មវិធី​អ្វីខ្លះ ហើយ​ស្រក​លឿន​ខុស​ពី​ធម្មតា ឬ​មួយ​ប្រ​ការ​ទៀត​គឺ​ពេល​សាក​ថ្ម​បាន 100 ភាគ​រយ​ហើយ ស្រាប់​តែ​ទុក​ចោល ហើយ​បិទ​កម្មវិធី​អស់​ហើយ បន្ទាប់​ពី​ប៉ុន្មាន​តិច​តួច​ស្រក​អស់ 5 ទៅ 10 ភាគរយ នេះ​ក៏​មាន​ន័យ​ថា​ថ្ម​ទូរស័ព្ទ​ចាប់​ផ្តើម​លែង​កាន់​ថ្មហើយ។

  1. ប្រើកម្មវិធីដើម្បីពិនិត្យមើល

ត្រង់ចំនុចនេះតម្រូវឲ្យអ្នកមានកុំព្យូទ័រ ដើម្បី​ដោន​ឡូដ​កម្មវធី iBackupBot សំរាប់​ពិនិត្យ​មើល​សុខភាព​ថ្ម​ទូរស័ព្ទ​របស់​អ្នក ដោយ​អ្នក​អាច​ចុច​អក្សរ​នៅ​ក្នុង​រង្វង់​ក្រចក​នេះ ដើម្បី (​ដោនឡូដកម្មវិធី) កម្មវិធី​នេះ​មាន​សំរាប់ Mac OS និង Windows ។

របៀប​ពិនិត្យ​មើល​អាការៈ​ថ្ម​ទូរស័ព្ទ Android និង iPhone

បន្ទាប់ពីដោនឡូដ និងដំឡើងរួចរាល់ហើយ អ្នកត្រូវ​បើក​កម្មវិធី​នោះ​ភ្លាម រួច​ដោត​ភ្ជាប់​ទូរស័ព្ទ​របស់​អ្នក​ជាមួយ​​កុំព្យូទ័រ​នោះ រួច​រង់​ចាំ​ឲ្យ​កម្មវិធី​នេះ​ស្គាល់ ទើប​អាច​ចុច More Information ពេល​នោះ​នឹង​មាន​ចេញ​ផ្ទាំង​មួយ​ដែល​បង្ហាញពី​ពត៌​មាន​ទាក់​ទង​នឹង​ទូរស័ព្ទ ​មួយ​នេះ ហើយ​អ្នក​ច្បាស់​ជា​ឃើញ​ត្រង់​ចំនុច Battery ដូច​នេះ​អ្នក​ត្រូវ​មើល​ត្រង់ FullChargeCapacity ត្រូវ​តែ​មាន​ចំនួន​លេខ​ច្រើន​ជាង DesignCapacity ទើប​សំដៅ​ថា​ថ្ម​ទូរស័ព្ទ​របស់​អ្នក​នៅ​មាន​សុខ​ភាពល្អ។

របៀប​ពិនិត្យ​មើល​អាការៈ​ថ្ម​ទូរស័ព្ទ Android និង iPhone របៀប​ពិនិត្យ​មើល​អាការៈ​ថ្ម​ទូរស័ព្ទ Android និង iPhone

 

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

បន្ទាប់ពីអានការណែនាំពីរបៀបពិនិត្យមើល​ថ្ម​ទូរស័ព្ទ​ខាង​លើ​នេះ​រួច សង្ឃឹម​ថា​មិត្ត​អ្នក​អាន​ដែល​ដឹង​រួច​អាច​​ចែក​រំលែក​បទ​ពិសោធន៍​នេះ​ទៅ​ កាន់​មិត្ត​ភក្ភិ​ផ្សេងៗ ដែល​កំពុង​តែ​មាន​បញ្ហា​ចំងល់​ទាក់​ទង​នឹង​ថ្ម​ទូរស័ព្ទ​នេះ​បាន ដើម្បី​បង្កើន​ភាព​ស្និទ​ស្នាល និង​អាច​ជួយ​ការពារ​ទូស័ព្ទ​ពួក​គេ​មិន​ឲ្យ​មាន​បញ្ហា​ជាមួយ​ថ្ម​ទូរស័ព្ទ​ បាន​ទៀត​ផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀប​ពិនិត្យ​មើល​អាការៈ​ថ្ម​ទូរស័ព្ទ Android និង iPhone

  • ដោយ: Hong
  • 2:57 PM, 25 March
  • ប្រភព: Phonearena
  • Tag: ចំណេះដឹងទូទៅ