ហេតុអ្វី​បានជា​ទារក​ចូលចិត្ត​យំ​?

​លោក​អ្នក​មាន​ឆ្ងល់​ទេ​ថា ហេតុអ្វី​បានជា​ទារក​ចូលចិត្ត​យំ នៅ​រាល់ពេល​ដែល​ឃ្លាន និង​ងងុកដេក ឬ​មិន​ស្រួលខ្លួន​? តាម​ការពិត​ទៅ​មក​ពី​ទារក​នៅ​តូច​មិន​ចេះ​និយាយ ទើបតែ​យំ​ដូច្នេះ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​គេហទំព័រ Yahoo​។​

​យោង​តាម​ការស្រាវជ្រាវ​បាន​របស់​អ្នកវិទ្យាសាស្ត្រ​ផ្នែក​សុខភាព​ពិភពលោក បាន​រកឃើញថា ការ​យំ​របស់​ទារក​គឺជា​សញ្ញា​បញ្ជាប់​ប្រាប់​ន័យ​មួយ​ទៅដល់​ឪ​ពុម​ម្ដាយ ដែល​សញ្ញា​នេះ​ប្រើ​ជំនួស​ឲ្យ​ការនិយាយ​។ ទារក​នៅ​ក្មេង​មិន​អាច​និយាយថា ដូច្នេះហើយ​ទើប​យំ ដែល​បញ្ជាក់​ប្រាប់ថា ឃ្លាន ងងុកដេក ឬ​មិន​ស្រួល ហើយ​លោក​អ្នកជា​អាណាព្យាបាល​អាច​សម្គាល់​មើ​ល​បាន ថា​ការ​យំ​បែបនេះ​គឺ​មិន​ចេញ​ទឹកភ្នែក​នោះទេ​។​

​អ្នកវិទ្យាសាស្ត្រ​ក៏​បាន​បន្ថែមទៀតថា បើសិនជា​ទារក​មិន​ស្រួលខ្លួន អាច​យំ​ចេញ​ទឹក​ផ្នែក​ម្ដងម្កាល ប៉ុន្តែ​បើសិនជា​យំ​ងងុកដេក ឬ​ឃ្លាន​វិញ​នោះ​គឺ​មិន​ចេញ​ទឹកភ្នែក​ទេ​៕

ប្រភព៖ domneng

  • ហេតុអ្វី​បានជា​ទារក​ចូលចិត្ត​យំ​?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:ចំនេះដឹង
Tags: