ប្រសិនបើ​លោកអ្នក​ជក់បារី​ជាង ៥ ឆ្នាំ​, រូបមន្ត​នេះ​នឹង​សម្អាត​សួត​របស់​អ្នក​យ៉ាង​ងាយស្រួល​បំផុត​

    ​មនុស្ស​ភាគច្រើន​ជុំវិញ​ពិភពលោក​ចាប់ផ្តើម​ជក់បារី​នៅពេល​ពួកគេ​មាន​វ័យ​ជំទង់ ហើយនឹង​ក្លាយជា​អ្នកញៀន​បារី​នៅពេល​ពួកគេ​ធំ​ពេញវ័យ​។

​    ​អ្នកខ្លះ​បាន​ព្យា​យម​ផ្តាច់​បារី ប៉ុន្តែ​ពួកគេ​បាន​ត្រឡប់មក​ជក់​វិញ​ម្តងទៀត ព្រោះ​ការជក់បារី​គឺជា​ការ​ញៀន​ខ្លាំងជាងគេ​បំផុត​។

​    ​ការជក់បារី​មិនល្អ​ដល់​សួត​របស់​លោកអ្នក​នោះទេ ហើយ​វា​នៅតែ​ជាហេតុ​ផល​មួយ​នាំឱ្យ​កើត​ជំងឺ​ហា​រីក​សួត​។ មួយវិញទៀត​ជំងឺ​រលាក​ទងសួត និង​ជំងឺហឺត​ក៏​ជាប់ទាក់ទង​នឹង​ការជក់បារី​នេះដែរ​។

​    ​ក្រុម​អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​តែងតែ​ណែនាំ​ឱ្យទទួល​ទាន​ភេសជ្ជៈ​ធម្មជាតិ​ផ្សំ​ខ្លួនឯង​នៅផ្ទះ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​របស់​បារី​។

​    ​គ្រឿងផ្សំ​សម្រាប់​ភេសជ្ជៈ​សម្អាត​សួត​៖

​    ​- ម្សៅ​រមៀត ២ ស្លាបព្រា​បាយ​
​    ​- ខ្ញី ១ មើម​
​    ​- ទឹក ១ លីត្រ
​    ​- ខ្ទឹមស​កាត់​ជា ៤ កង់​ចំនួន ៤០០ ក្រាម​
​    ​- ស្ករស ឬ​ស្ករត្នោត ៤០០ ក្រាម​

​    ​* របៀប​ធ្វើ​
​    ​ដំបូង​ត្រូវដាក់​ទឹក​ដាំ​ក្នុង​កូន​ឆ្នាំង​មួយ​។ បន្ទាប់មក​ដាក់​ស្ករ​។ នៅពេល​ទឹក​ចាប់ផ្តើម​ពុះ​ហើយ​នោះ ត្រូវដាក់​គ្រឿងផ្សំ​ផ្សេងទៀត​ចូល​ឱ្យអស់​។ រួចហើយ​ទុក​វា​ឱ្យ​ពុះ​រ៉ុយៗ ៥ នាទី​បន្ថែមទៀត សឹម​ដក​វា​ចេញពី​ភ្លើង ហើយ​បន្ទាប់​ទៀត​ត្រូវ​ទុក​វា​ឱ្យ​ត្រជាក់​។ រួច​ច្រក​ដាក់​ដប​ទុក​ក្នុង​ទូទឹកកក​។

​     លោកអ្នក​ត្រូវតែ​ផឹកទឹក​សម្អាត​សួត​នេះ ២ ស្លាបព្រា​បាយ​រាល់​ពោះ​ទទេរ​ពេលព្រឹក និង ២ ស្លាបព្រា​បាយ​រាល់ពេល​ល្ងាច បន្ទាប់ពី​ទទួលទាន​អាហារ​ចុងក្រោយ​បំផុត​រួចរាល់​។ ធ្វើបែបនេះ​រាល់ថ្ងៃ រហូត​ទាល់​តែមាន​អារម្មណ៍​ថា​សុខភាព​សួត​ល្អប្រសើរ​ឡើង​។

​    ​ចុងក្រោយ​ត្រូវ​ចាំ បារី​មិនល្អ​ដល់​សុខភាព​នោះទេ ដូច្នេះ​ត្រូវ​ចៀសវាង​ឱ្យ​ឆ្ងាយ​ពី​បារី​៕