បំបាត់​ឈឺ​ត្រចៀក​ភ្លាម​មួយ​រំពេច​ជាមួយនឹង​គ្រឿងផ្សំ​តែ ២ ប៉ុណ្ណោះ​!

​    ​អាចម៍ត្រចៀក​គឺជា​ដី​កខ្វក់​ក្នុង​ត្រចៀក ដែល​តម្រូវឱ្យ​កាយ​ចេញ​យូរៗ​ម្តង​។ ប៉ុន្តែ​យោងតាម​អ្នកវិទ្យាសាស្ត្រ អាចម៍ត្រចៀក​អាចជួយ​ប​ង្ឃាំ​ង​ធូលី​ដី និង​បាក់តេរី​ជាច្រើន ដែល​បង្ក​ផល​ឈឺ​នៅ​ខាងក្នុង​ត្រចៀក​។

​    ​មនុស្ស​ភាគច្រើន​និយម​ជឿថា ការប្រើ​ក្រ​វា​កាយ​អាចម៍ត្រចៀក​អាចជួយ​សម្អាត​ត្រចៀក ប៉ុន្តែ​វា​មិន​ដូច្នោះ​ទេ​។ វារឹតតែ​រុញ​ធូលី​ចូលក្នុង​រន្ធ​ត្រចៀក​បន្ថែម​ប៉ុណ្ណោះ​។

​    ​ជួនកាល វា​នាំឱ្យមាន​បញ្ហា​ទើសចិត្ត​មួយចំនួន​ដូចជា ឈឺក្បាល មាន​បញ្ហា​ក្នុង​រន្ធ​ប្រហោង​ឆ្អឹងច្រមុះ ហឹ​ង​ត្រចៀក និង​ជួនកាល​វិលមុខ​ធេងធោង​។

​    ​ឱសថ​ស័ក្តិ​សិទ្ធ​ដើម្បី​កម្ចាត់​អាចម៍ត្រចៀក និង​បំបាត់​ឈឺ​ត្រចៀក​គឺអាច​រកបាន​នៅក្នុង​ផ្ទះ​របស់​អ្នក នោះ​គឺ​៖
​    ​- ទឹកខ្មេះ​
​    ​- អាល់កុល​

​    ​លាយ​ទឹកខ្មេះ​បន្តិច និង​អាល់កុល​បន្តិច​ចូលគ្នា រួច​បន្តក់​ចូល​ត្រចៀក​។ នៅពេល​បន្ត​ក់វា លោកអ្នក​ត្រូវ​ផ្អៀង​ក្បាល​ទៅ​ម្ខាង​ទៀត​ឱ្យបាន​រយៈពេល ១ នាទី​។

​     បន្ទាប់មក ផ្អៀង​ក្បាល​ដើម្បីឱ្យ​ទឹក​នោះ​ហូរ​ចេញពី​ត្រចៀក ហើយ​លោក​អ្នកនឹង​ឃើញ​អាចម៍ត្រចៀក​ហូរ​ចេញមក​ដោយ​ឯកឯង​។

​    ​រូបមន្ត​នេះ​នឹង​ជួយ​សម្អាត​ត្រចៀក​លោកអ្នក និង​ជួយ​បំបាត់​ការឈឺ​ចុកចាប់​ក្នុង​ត្រចៀក​មួយ​រំ​ពេញ​បន្ទាប់ពី​រយៈពេល ១ នាទី​៕

  • បំបាត់​ឈឺ​ត្រចៀក​ភ្លាម​មួយ​រំពេច​ជាមួយនឹង​គ្រឿងផ្សំ​តែ ២ ប៉ុណ្ណោះ​!已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:ជីវិតនិងសង្គម
Tags: