Toyota អបអរ​ខួប​ឆ្នាំ​​៥០​របស់​ Corolla ដោយ​បញ្ចេញ​​ស៊េរី​​​​ថ្មី​ឆ្នាំ​២០១៧​​​

បើ​គិត​ត្រឹម​ខែ​វិច្ឆិកា​​ឆ្នាំ​នេះ​​វា​មាន​រយៈ​ពេល​កន្លះ​សតវត្ស​ហើយ​ដែល​រថយន្ត​​ម៉ូដែល Corolla របស់​ក្រុមហ៊ុន​ Toyota បាន​បង្ហាញ​ខ្លួន​លើ​ទីផ្សារ ហើយ​​ដើម្បី​ជា​ការ​អបអរ​​ក្រុមហ៊ុន​ក៏​បាន​បញ្ចេញ​ស៊េរី​​​​ឆ្នាំ​២០១៧​យ៉ាង​ពិសេស។

​​​​​

Toyota អបអរ​ខួប​ឆ្នាំ​​៥០​របស់​ Corolla ដោយ​បញ្ចេញ​​ស៊េរី​​​​ថ្មី​ឆ្នាំ​២០១៧​​​

 

សង្កេត​លើ​រូបរាង​ខាង​ក្រៅ​​របស់​ Corolla ​ស៊េរី​ថ្មី​នេះ​​ឃើញ​ថា​មាន​ការ​រចនា​ម៉ូដ​​​មិន​ជា​ខុស​គ្នា​ពី​ស៊េរី​មុន​ខ្លាំង​ប៉ុន្មាន​ឡើយ។ ដោយ​ឡែក​​ផ្នែក​ខាង​ក្នុង​វិញ​ឃើញ​ថា​មាន​ការ​ប្រែ​ប្រួល​កាន់​តែ​ពិសេស​ជាង​ស៊េរី​មុន​ ជាក់​ស្ដែង​មាន​អេក្រង់​ Touch Screen ទំហំ​​៧​អ៊ីញ​ធំ​ជាង​មុន។ ដើម្បី​បញ្ជាក់​ពី​ខួប​៥០​ឆ្នាំ​របស់​រថយន្ត​គេ​ក៏​បាន​បំពាក់​ស្លាក​ “50th Anniversary Edition” យ៉ាង​ពិសេស។

 

Toyota អបអរ​ខួប​ឆ្នាំ​​៥០​របស់​ Corolla ដោយ​បញ្ចេញ​​ស៊េរី​​​​ថ្មី​ឆ្នាំ​២០១៧​​​

 

ចំពោះ​ចង្កៀង​​បំភ្លឺ​​មុខ​ក្រោយ​គឺ​នៅ​តែ​ជា​ប្រភេទ​ LED ដដែល​​ ហើយ​​​រថយន្ត​នេះ​ក៏​មាន​បំពាក់​បច្ចេកវិទ្យា​សុវត្ថិភាព​ Safety Sense-P ​​របស់​ក្រុមហ៊ុន​ Toyota ដែល​មាន​ដូច​ជា​មុខងារ​ forward collision warning, adaptive cruise control, lane departure warning និង​ automatic high beams ជា​ដើម។ ​​​​​​​​

 

Toyota អបអរ​ខួប​ឆ្នាំ​​៥០​របស់​ Corolla ដោយ​បញ្ចេញ​​ស៊េរី​​​​ថ្មី​ឆ្នាំ​២០១៧​​​

 

Toyota អបអរ​ខួប​ឆ្នាំ​​៥០​របស់​ Corolla ដោយ​បញ្ចេញ​​ស៊េរី​​​​ថ្មី​ឆ្នាំ​២០១៧​​​
​​​​​
​​​​

ក្រុមហ៊ុន​ Toyota មិន​បាន​បញ្ជាក់​ពី​តម្លៃ​ឬ​កាល​បរិច្ឆេទ​ចេញ​លក់​នោះ​ទេ​ ប៉ុន្តែ​បាន​ឲ្យ​ដឹង​ថា​រថយន្ត​នេះ​មាន​ផលិត​ត្រឹម​តែ​៨​ពាន់​គ្រឿង​ប៉ុណ្ណោះ៕

 

ចុច​អាន៖ Toyota Prius ម៉ូដែល​ថ្មី​​​ឆ្នាំ​២០១៧​ លេច​រូបរាង​ជា​ផ្លូវ​ការ​ហើយ​

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព៖ CarandDriver