របៀបមើល ថ្ងៃ​ខែ ​​សង់ផ្ទះ​ ល្អ​រឺ​មិនល្អ​!!

ក្បួន​ខាងក្រោម​នេះ ស្រាវជ្រាវ​ដោយ​លោក​បណ្ឌិត​មី​សែ​ល​ត្រា​ណេ និង​មាន​បោះពុម្ព ផ្សាយ​នៅក្នុង​សៀវភៅ​“​វប្ប​ធ៌​ម​ខ្មែរ​សុ​រិ​ន្ទ្រ​-​ភាគ​ទីមួយ​”​។ តាម​ការរៀប​រាប់រប​ស់លោក​បណ្ឌិត​ក្បួន​នេះ​ចងក្រង​ឡើង​តាម​ការស្រាវជ្រាវ និង​សម្ភាសន៍​មួយចំនួន​ដូចជាៈ​តម្រា​
​ព្រះគ្រូ​ភ្រី​ង​មេ​ធំ​ក​រោ ចៅអធិការ​វត្ត​បាន​តា​ណាំង​, តម្រា​របស់​ព្រះគ្រូ​បន​ពូ​ជិ​តោ​ជា​ចៅ អធិការ​វត្ត​បាន​ឃោ​ក​ពុ សង្កាត់​ថ្ម ស្រុក​ប្រាសាទ ខេត្ត​សុ​រិ​ន្ទ្រ និង​កិច្ចសម្ភាសន៍​ជាមួយ លោក​អុំ​ឥន្ទ្រ ក្លា​ញី​ង​នៅ​ភូមិ​បុ​ទុម​។​

១). ​ខែ​សង់ផ្ទះ​

-​ខែ​មួយ​និង​ខែ​ពីរ ៖ ពីរ​ខែ​នេះ​មាន​លាភ​ល្អ​សួស្តី​
-​ខែ​បី ៖ បុរាណ​លោក​ហាម​មិនល្អ​ឡើយ​
-​ខែ​បួន ៖ ខែ​នេះ​ល្អ​មាន​សេចក្តីសុខ​សប្បាយ​, លាភ​យស​នឹង​កើតមាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​
-​ខែ​ប្រាំ ៖ មិនល្អ​ទេ នឹងមាន​ទុក្ខ​ក្តៅក្រហាយ​
-​ខែ​ប្រាំមួយ ៖ ល្អ មាន​សេចក្តីសុខ​ទាំង​កាយ​សប្បាយ​ទាំង​ចិត្ត​
-​ខែ​ប្រាំពីរ ៖ មិនល្អ​ទេ​នឹង​វិនាស​អន្តរាយ អស់ទ្រព្យ​សម្បត្តិ​
-​ខែ​ប្រាំបី ៖ មិនល្អ​ឡើយ នឹង​កើតទុក្ខ​ក្តៅក្រហាយ​ទាំង​កាយ​ទាំង​ចិត្ត​
-​ខែ​ប្រាំបួន ៖ ល្អប្រសើរ​ណាស់ សក្តិ​យស​មាំមួន​ពន់ពេក​
-​ខែ​ដប់ ៖ នឹង​បាត់បង់​លង់គំនិត មិនល្អ​
-​ខែ​ដប់​មួយ​ ៖ ប្រ​យ័ត្នក្រែង​មាន​ជន​អន្ធពាល​ចូល​បង្កាច់​ឲ្យ​កើតរឿង​គ្រោះកាច​
-​ខែ​ដប់​ពីរ ៖ នឹង​ថ្កើង​ថ្កុំ​ប្រមូលផ្តុំ​អស់ទ្រព្យ​ផង​ទាំងឡាយ ទាសាទាសី​មាន​ច្រើន​ជា​បរិវារ​

២). ​ថ្ងៃ​សង់ផ្ទះ​

-​ថ្ងៃអាទិត្យ ៖ ទុក្ខ​តាម​ស្អិត​មិនល្អ​ឡើយ​
-​ថ្ងៃ​ច​ន្ទ ៖ លាភ​ច្រើន​ក្រៃ​
-​ថ្ងៃ​អង្គារ ៖ ព្យាធិ​បៀតបៀន​មាន​រោគ​ភ័យ​
-​ថ្ងៃ​ពុធ ​៖ ប្រពៃ​ចំរើន​ផល​ផ្តល់​ភោគ​ច្រើន​
-​ថ្ងៃ​ព្រហស្បតិ៍ ៖ ឥត​ទាស់ សុខ​សម្រាន្ត​បានមក​ដល់​
-​ថ្ងៃ​សុក្រ ៖ ទុក្ខ​និង​សុខ​លាយ​ស្មើគ្នា​
-​ថ្ងៃ​សៅរ៍​ ៖ ឲ្យ​ដកឃ្លា ឲ្យ​លើក​ពេល​កុំ​មាក់ងាយ មិនល្អ​ឡើយ​

ប្រភព៖ baykdang

  • របៀបមើល ថ្ងៃ​ខែ ​​សង់ផ្ទះ​ ល្អ​រឺ​មិនល្អ​!!已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:ចំនេះដឹង
Tags: