Wayne Lay​ ចង់​ចំណាយ​ពេល​ជា​មួយ​គ្រួសារជា​ជាងការថ​ត​ខ្សែ​ភាពយន្ត

ភាព​ល្បី​លើវិស័យ​សិល្បះ​ស្ទើរ​តែគ្រប់​ជំនាន់ ​តារា​សម្តែង​ហុងកុង Wayne Lai​ ដែល​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ចូល​ចិត្ត​មើល​ខ្សែ​ភាពយន្ត​ចិននោះ ​ដោយ​ស្គាល់គាត់​ច្បាស់​ជាង​គេ ​តាម​រយះ​ ខ្សែ​ភាពយន្ត​ថាំង​ចេង​ចម្លង​ធម៌ ​ដែល Wayne Lai ​បានដើរតួជា​ជ្រូក​ ដែល​ជា​សេនា ការពារ ​ថាំង​ចេង ​ដើម្បី​ចម្លងព្រះធម៌។​
Wayne Lay​ ចង់​ចំណាយ​ពេល​ជា​មួយ​គ្រួសារជា​ជាងការថ​ត​ខ្សែ​ភាពយន្ត
នៅក្នុងវិថីសិល្បះរយះពេល៣០ឆ្នាំមកនេះ Wayne Lai ចុងក្រោយនេះ បានទទួលបាន នូវភាពជោគជ័យ ទាំងជំនួញក៏ដូចជា អាជីពសម្តែងរបស់គាត់។ទោះយ៉ាងណាក៏ដោយ តារាវ័យ ៥១រូបនេះក៏មាន គម្រោងនៅក្នុងការចូលនិវត្តន៍ដែរ ដោយគាត់ចង់យកជីវភាពដ៏សាមញ្ញ សម្រា ប់គ្រួសារវិញម្តង។
តារាប្រុសនេះបានបញ្ជាក់ថា៖«ខ្ញុំបានធ្វើការយ៉ាងច្រើន គឺព្រោះតែលុយតែមួយមុខគត់ ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំបានសំលៀងនូវអាជីពរបស់ខ្ញុំ កាន់តែល្អទៅៗប៉ុន្តែបន្ទាប់ពីធ្វើការ ការងារមួយអស់រយះ កាលជាង៣០ឆ្នាំវាហាក់ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ធុញខ្លះដែរ»។ ហើយ តារារូបនេះក៏សង្ឃឹមថា អាចនឹងមាន ពេលវេលាធូរស្រាលជាងនេះបន្ទាប់ពីគាត់បញ្ចប់នូវកិច្ច ការងាររបស់គាត់។តារារូបនេះ កាត់បន្ថយច្រើនមែនទែន គាត់ថតតែមួយឬក៏ពីរតែប៉ុណ្ណោះ សម្រាប់ខ្សែ ភាពយន្តក្នុងមួយឆ្នាំ  ដោយតារាប្រុសរូបនេះប្រហែលជាមានគំនិតដូចជា អ្នកគ្រប់គ្រងនៅក្នុង TVB ហើយ ដែលអ្នកដឹកនាំរឿង នៅក្នុងផលិតកម្មនោះទើបតែចួលនិវត្តន៍ ឃើញបែបនេះហើយ ទើបតារាប្រុសរូបនេះ ក៏សុំចូលនិវត្តន៍ដែរ។
ទោះបីជាយ៉ាងណាក៏ដោយ តារាប្រុសរូបនេះ  ក៏បានឈប់សម្រាកនូវកិច្ចការរបស់គាត់ ដើម្បីទៅលំហែអារម្មណ៍ ជាមួយគ្រួសារនៅប្រទេសជប៉ុនផងដែរ ហើយគាត់ក៏បានកាត់ បន្ថយ នូវការងាររបស់គាត់ ឱ្យនៅកម្រិតទាបបំផុតដើម្បីភាពជួបជុំគ្រួសារ៕
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.jaynestars.com