មេ​ប៉ុស្តិ៍​វត្តភ្នំ ​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ម្នាក់​ បាញ់​របួសធ្ងន់ ពេល​ជួយ​អន្តរាគមន៍​ទំនាស់​​

មេ​ប៉ុស្តិ៍​វត្តភ្នំ ​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ម្នាក់​ បាញ់​របួសធ្ងន់ ពេល​ជួយ​អន្តរាគមន៍​ទំនាស់​​



ភ្នំពេញ ​៖ ​លោក​ អ៊ុន សំអាត មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្តភ្នំ​ បាន​រង​របួស​ដោយ​គ្រាប់កាំភ្លើង​មួយ​គ្រាប់​ចំ​លើ​ដោះ​ឆ្វេង​ធ្លាយ​ដោយសារតែ​ត្រូវ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ម្នាក់ទៀត​ ដក​កាំភ្លើង​បាញ់​ទាំង​បំពាន​ពេល​ដែល​លោក​មេ​ប៉ុស្តិ៍​ចុះទៅ​អន្តរាគមន៍​ទំនាស់​មួយ​ ដែល​ជន​ដៃ​ដល់​ជា​មន្ត្រី​ព្រ​ហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​កំពុង​មាន​ទំនាស់​ជាមួយ​អ្នកដទៃ​ បែរ​ជា​បាញ់​លោក​មេ​ប៉ុស្តិ៍​ទៅវិញ ​រួច​ព្យាយាម​គេចខ្លួន​ តែ​គេច​មិន​រួច​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់​បាញ់​តបត​វិញ​បណ្ដាល​ឲ្យ​ជន​ដៃ​ដល់​ជាម​ន្ត្រី​ព្រហ្មទណ្ឌ​រូប​នោះ ​ត្រូវរបួស​ធ្ងន់​ចំនួន​២​គ្រាប់​ផង​ដែរ​។​

ហេតុការណ៍​ដេញ​បាញ់​តបត​គ្នា​ដូច​ក្នុង​រឿង​ចិន​ហុងកុង​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​ថ្ងៃទី​២៥​ ខែ​មីនា​ ឆ្នាំ​២០១៦​នៅ​​ចំណុច​ផ្លូវ​១០៨​កែង​១៩ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ករណី​ផ្ទុះអាវុធ​នោះ​បង្កឡើង​ដោយ​ជនសង្ស័យ​ ឈ្មោះ សិន សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ស្នាក់​នៅផ្ទះ​លេ​ខ​១២៥ ផ្លូវ​១៩ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​ចំណែក​ជនរងគ្រោះ ​ឈ្មោះ អ៊ុន សំអាត ភេទ​ប្រុស អា​យុ​៤១​ឆ្នាំ មុខរបរ​មេ​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ ត្រូវ​ជនសង្ស័យ​ខាង​លើ​បាញ់​ត្រូវ​០១​គ្រាប់​ចំ​ដោះ​ឆ្វេង​រង​របួស​ធ្ងន់​។​

សមត្ថ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​កំពុង​ឈ្លោះ​គ្នា​ជាមួយ​ជន​ម្នាក់ទៀត​នៅមុខ​ផ្ទះ​របស់​ខ្លួន ដោយ​ឮ​ថា​ មាន​ករណី​ឈ្លោះប្រកែក​គ្នា​ដូច​នោះ​លោក​អ៊ុន សំអាត មេ​ប៉ុស្តិ៍​វត្តភ្នំ​ ក៏បាន​ចុះទៅ​ឃាត់​ ក៏​ត្រូវ​ជនសង្ស័យ​បាញ់​ត្រូវ​០១​គ្រាប់​បណ្ដាល​ឲ្យ​របួស​ហើយ​ពេលនោះ​កម្លាំង​ល្បាត​របស់​កងរាជអាវុធហត្ថ ​ដែល​កំពុងតែ​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ត្រួតពិនិត្យ​ជាតិ​អាកុល​នៅ​ចំណុច​ខាង​កើត​វត្តភ្នំ បានឮ​តាម​វិទ្យុទាក់ទង​របស់​ប៉ូលិស​ថា ​មាន​ករណី​ផ្ទុះអាវុធ​ដែល​លោក​មេ​ប៉ុស្តិ៍​វត្តភ្នំ​ ត្រូវ​គេ​បាញ់​នោះ​ ទើប​កម្លាំង​​កំពុង​ត្រួតពិនិត្យ​ជាតិ​អាកុល​នោះ​ បាន​ចេញ​រួមគ្នា​មកដល់​កន្លែង​កើត​ហេតុ​ ក៏​ត្រូវ​ជនសង្ស័យ​បាញ់​មក​លើ​កម្លាំង​ប៉េអិម​ថែមទៀត​រួច​ហើយ​ជនសង្ស័យ​បាន​ព្យាយាម​រត់​គេច​ខ្លួន​មកដល់​មុខ​ហាង​សេ​វេន​ប្រាយ​ខាងកើត​ស្ពាន​នាគ ក៏​ត្រូវ​កម្លាំង​ចម្រុះ​ប្រើ​សិទ្ធ​ការពារ​ខ្លួន​បាញ់​តបត​វិញ​បណ្ដាលឲ្យ​ត្រូវ​ជនសង្ស័យ​ចំនួន​០២​គ្រាប់ ​ចំ​គូថ​០១​គ្រាប់ ​និង​ស្មា​ខាងឆ្វេង​០១​គ្រាប់​ ​ឲ្យ​ដេក​ដួល​នៅ​នឹង​កន្លែង​ ហើយ​ទើប​ដកហូត​បាន​អាវុធ​ខ្លី​០១​ដើម ​ម៉ាករ៉ូឡូ សល់​គ្រាប់​០៣​គ្រាប់ ​ព្រមទាំង​ឆែក​ឃើញ​មាន​ម៉ា​ទឹកកក​ចំនួន​០២​កញ្ចប់​តូច ​និង​ដែក​កេះ​មួយ​នៅក្នុង​ហោប៉ៅ​ខោ​របស់​ជន​ដៃ​ដល់​ រួច​បាន​ប្រគល់​ឲ្យ​ប៉ូលិស​នៅ​កន្លែង​កើត​ហេតុ​តែម្តង​ព្រោះ​ជន​ដៃ​ដល់​ក៏​ជា​ប៉ូលិស​ និង​ជនរងគ្រោះ​ក៏​ជា​ប៉ូលិស​ដូចគ្នា​នោះ​។​
ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​លោក​ អ៊ុន សំអាត មេ​ប៉ុស្តិ៍​វត្តភ្នំ ​ក្រោយពី​ត្រូវរបួស​ហើយ​នោះ​ កម្លាំ​ង​ក៏​ប្រញាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​។​ ចំណែក​ជន​ដៃ​ដល់​ ដែល​របួសធ្ងន់​ដែរ​នោះ​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដូចគ្នា​៕​

មេ​ប៉ុស្តិ៍​វត្តភ្នំ ​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ម្នាក់​ បាញ់​របួសធ្ងន់ ពេល​ជួយ​អន្តរាគមន៍​ទំនាស់​​

មេ​ប៉ុស្តិ៍​វត្តភ្នំ ​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ម្នាក់​ បាញ់​របួសធ្ងន់ ពេល​ជួយ​អន្តរាគមន៍​ទំនាស់​​

មេ​ប៉ុស្តិ៍​វត្តភ្នំ ​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ម្នាក់​ បាញ់​របួសធ្ងន់ ពេល​ជួយ​អន្តរាគមន៍​ទំនាស់​​