ពិធី​បិទ​អង្គសន្និបាត ​បូកសរុប​ការងារ​សុខាភិបាល​ខេត្ត​

ពិធី​បិទ​អង្គសន្និបាត ​បូកសរុប​ការងារ​សុខាភិបាល​ខេត្ត​



សៀមរាប ៖ ឆ្លង​តាម​ការ​បង្ហាញ ត្រួតពិនិត្យ ពិភាក្សា របស់​អង្គសន្និបាត​បូកសរុប​ការងារ​សុខាភិបា​ល រយៈពេល​២​ថ្ងៃ​មកនេះ​បាន​ធ្វើ​ឲ្យ​អង្គសន្និបាត​ទាំងមូល​បាន​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​ល្អៗ​ជាច្រើន ព្រ​ម​ទាំង​បាន​រក​ឃើញ​នូវ​រាល់​បញ្ហា​ប្រឈម​មួយចំនួន ដែល​បណ្ដា​មន្ទីរ​ពេទ្យ​បង្អែក​នៃ​ស្រុក​ប្រតិបត្តិ​ទាំ​ង​បួន និង​មណ្ឌល​សុខភាព​តាម​ស្រុក​ប្រតិបត្តិ​បាន​ជួបប្រទះ​ហើយ ត្រូវ​បាន​អង្គសន្និបាត​ទាំងមូល​បា​ន​ធ្វើការ​ដោះស្រាយ​ផង​ដែរ​។ ម្យ៉ាងទៀត​អង្គសន្និបាត​ក៏​រក​ឃើញ​នូវ​បទពិសោធន៍ និង​វិធានការ​មួយ​ចំនួន ដើម្បី​ជា​ប្រទីប​សម្រាប់​មន្ត្រី​បុគ្គលិក​ពេទ្យ​យើង យក​ទៅ​អនុវត្ត​នៅ​នៅ​ឆ្នាំ​២០១៦​បន្ត ព្រម​ទាំង​បាន​សង្កត់ធ្ងន់​ដល់​មន្ត្រី​ពេទ្យ​ទាំងអស់ ឲ្យ​ត្រូវ​អនុវត្ត​នូវ​ក្រម​សីលធម៌​គ្រូពេទ្យ ក្នុង​ការ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ដែល​បាន​មក​ទទួល​សេវា​សុខាភិបាល នៅ​តាម​មណ្ឌល​សុខភាព​របស់​ខ្លួន និង​ដើ​ម្បី​ឲ្យ​ប្រជាពលរដ្ឋ មាន​សង្ឃឹម​ជឿជាក់​មក​លើ​សេវា​សុខាភិបាល​របស់​រដ្ឋ​យើង​ផង​ដែរ។

អង្គសន្និបាត​ប្រចាំ​ឆ្នាំនេះ ​ត្រូវ​បាន​ធ្វើ​ពិធី​បិទ​ក្រោម​អធិបតីភាព​របស់​ លោក តែ កុយ​ស៊ា​ង រដ្ឋលេខា​ធិការ ក្រសួងសុខាភិបាល លោក ស សង់​រី​ហា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត លោក ស៊ូ នី ស​មា​ជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប កាលពី​រសៀល​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៦ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​សៀមរាប។​

មាន​ប្រសាសន៍​នោះ ​លោក សង់ រី​ហា ក៏បាន​លើក​ឡើង​ថា វឌ្ឍនភាព​នៃ​វិស័យ​សុខាភិបាល គឺជា​ល​ក្ខ​ខណ្ឌ​ចាំបាច់ និង​មិនអាច​ខ្វះ​បាន​សម្រាប់​រួមចំណែក​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ក្នុង​ការ​លើក​កម្ព​ស់​ជីវភាព​រស់នៅ និង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ គឺ​លើកកម្ពស់​ការ​ជឿ​ជាក់​របស់​ប្រជាពលរដ្ឋ ចំពោះ​វិស័យ​សុខាភិបាល និង​កិត្តិយស​សេចក្ដីថ្លៃថ្នូរ​ដល់​សង្គមជាតិ​ផង​ដែរ ។ ក្នុង​នោះ​ដែរ​ ឯកឧត្តម​ក៏បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ដៃគូ និង​ភ្នាក់ងារ​អភិវឌ្ឍន៍​អង្គការ​ជាតិ អន្តរជាតិ ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​ចូលរួម​ឧបត្ថម្ភ គាំទ្រ សំដៅ​ជំរុញ និង​បង្កើន​ប្រ​សិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ។

មានប្រសាសន៍​នោះ​ដែរ​ លោក តែ កុយ​ស៊ា​ង ក៏បាន​ធ្វើការ​វាយតម្លៃ​ទៅលើ​លទ្ធផល​សកម្មភាព​រប​ស់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​កន្លង​មក ព្រមទាំង​បាន​កោត​សរសើ​ផង​ដែរ ពី​កិច្ច​ខិតខំ​របស់​ថ្នាក់ដឹកនាំ​មន្ទីរ វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាន គិលានុបដ្ឋាយិកា និង​កម្ម​ករ​ទាំងអស់​នៃ​វិស័យ​សុខាភិបាល ​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ រួម​សហការ​គ្នា​សម្រេច​បាន​លើ​ការងារ​ស្នូល​របស់​ខ្លួន​សំខាន់​ក្នុង​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយ​បណ្ដា​អង្គការ​ដៃគូ​អភិវឌ្ឍន៍ ​និង​ស​ប្បុរស​ជនជាតិ​អន្តរជាតិ បាន​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​នៅ​ខេត្តសៀមរាប។ ឯកឧត្តម​ក៏បាន​គូស​បញ្ជា​ក់​ពី​វឌ្ឍនភាព​នៃ​វិស័យ​សុខាភិបាល មិន​ត្រឹមតែ​ជា​លក្ខខណ្ឌ​ចាំបាច់ ដែល​មិនអាច​ខ្វះ​បាន ក្នុង​ការ​ចូ​ល​រួមចំណែក​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ក្នុង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ប៉ុណ្ណោះ​ទេ បាន​លើកកម្ពស់​នៃ​ការ​ជឿជាក់​របស់​ប្រជាពលរដ្ឋ ចំពោះ​វិស័យ​សុខាភិបាល កិត្តិយស សេចក្ដីថ្លៃថ្នូរ​សង្គមជាតិ​ផង​ដែរ។

លោក តែ កុយ​ស៊ា​ង ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដៃគូ និង​ភ្នាក់ងារ​អភិវឌ្ឍន៍​អង្គការ​ជាតិ អន្តរជាតិ និង វិស័យ​ឯកជន សប្បុរសជន អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់​សហការ​គ្នា​ល្អ ក្នុង​ការ​ផ្តល់​ការឧបត្ថម្ភ គាំទ្រ សំដៅ​ជំរុញ និង​បង្កើន​ប្រសិទ្ធភាព​ការ​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាព​ល​រដ្ឋ​។ ​ក្នុង​នោះ​ដែរ ​ឯកឧត្តម​ក៏បាន​លើក​នូវ​គោលការណ៍​សកម្មភាព​នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​វិស័យ​សុខាភិបាល​ ដើម្បី​ពង្រឹងពង្រីក​ និង​កែលំអ​គុណភាព​នៃ​ការ​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជា​ជន​ក្នុង​ការ​កែលំអ​ឥរិយាបថ​អ្នក​ផ្តល់​សេវា​សុខាភិបាល និង​លើកកម្ពស់​កម្រិត​ជំនាញ សមត្ថភាព​បុ​គ្គលិក ព្រមទាំង​ការគ្រប់គ្រង សំខាន់​លើ​វិធាន​ការ​ចំពោះ​គ្រូពេទ្យ​មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បី​ឲ្យ​ក្លាយជា​អ្នក​ផ្តល់​សេវា​ផ្នែក​សុខាភិបាល​ពិតប្រាកដ។​

លោក តែ កុយ​ស៊ា​ង ក៏បាន​គូស​បញ្ជាក់​ថា ក្រសួង​បាន​កំពុង​បន្ត​យកចិត្តទុកដាក់ ពង្រីក​កម្មវិធី​បង្ការ ព្យាបាល​ជំងឺ​ឆ្លង ផ្នែក​គាំពារ​មាតា​ និង​ទារក ព្រមទាំង​លើកលែង​ការ​បង់ថ្លៃ​សេវា​ក្នុង​ការ​ពិនិត្យ​ព្យា​បា​ល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ដើម្បី​ធ្វើ​ឲ្យ​ការ​ផ្តល់​សេវា​សុខាភិបាល​សាធារណៈ មាន​ភាព​រហ័ស ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ។ ឯកឧត្តម​ក៏បាន​សំណូមពរ ដល់​គ្រប់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​ស្ថាប័ន និង​អង្គការ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន បន្ត​ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ ក្នុង​ការ​ស​ម្រេច​បាន​ជោគជ័យ ស្របតាម​ចក្ខុវិស័យ​នៃ​ការ​អភិវឌ្ឍ វិស័យ​សុខាភិបាល និង​ការ​អភិវឌ្ឍ​សមត្ថ​ភា​ព​ស្ថាប័ន ធនធានមនុស្ស ដែល​ជា​មូលដ្ឋានគ្រឹះ ក្នុង​ការ​គាំទ្រ ពង្រីក​វិសាលភាព​គ្របដណ្ដប់​នៃ​ការ​ផ្តល់​សេវា​សុខាភិបាល ដើម្បី​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

ឯកឧត្តម​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់ សំខាន់​ក្រុម​គ្រូពេទ្យ​ត្រូវ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ក្នុង​ការ​ពិនិត្យ ពិគ្រោះ​យោបល់ ថែទាំ ព្យាបាល ជំងឺ​ជូន​ប្រជាពលរដ្ឋ គឺ​ត្រូវ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន កែប្រែ​ឥរិយាបថ​ឲ្យ​បាន​សម​ស្របតាម​ក្រម​សីល​ធ​ម៌​វិជ្ជាជីវៈ ដោយ​ឈរ​លើ​គោលការណ៍ បច្ចេកទេស និង​មនុស្សធម៌ ដោយ​ប្រកាន់ខ្ជាប់​នូវ​គុណធម៌ សុជីវធម៌ ជា​អ្នក​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ ដោយ​មិន​ត្រូវ​កេង​យក​នូវ​ផល​ចំណេញ​ពី​អ្នក​ជំងឺ​ឡើយ។​

ម្យ៉ាងទៀត​ ត្រូវ​បន្ត​យកចិត្តទុកដាក់​ចំពោះ​អ្នក​ជំងឺ​ឆ្លង​រ៉ាំរ៉ៃ សំខាន់​អត្រា​មរណភាព​របស់​មាតា​ទារក នៅ​ពេល​សម្រាលកូន និង​បញ្ហា​សុខភាព​បន្ត​ពូជ​របស់​ស្ត្រី​ជាដើម​ផង​ដែរ៕

ពិធី​បិទ​អង្គសន្និបាត ​បូកសរុប​ការងារ​សុខាភិបាល​ខេត្ត​

ពិធី​បិទ​អង្គសន្និបាត ​បូកសរុប​ការងារ​សុខាភិបាល​ខេត្ត​