កូរ៉េខាងត្បូង កាត់​ទោស​កម្មករ​ចំណាក​ស្រុក​ ឥណ្ឌូណេស៊ី​ឲ្យ​ជាប់​គុក​ក្នុង​បទ​ចោទ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម

កម្មករ​ចំណាក​ស្រុក​សញ្ជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​រយៈ​ពេល ៨ ខែ​ដោយ​តុលាការ​ប្រទេស​កូរ៉េខាងត្បូង ពី​បទ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម។ Carsim alias Abullah Hasyim វ័យ​ ៣២ ឆ្នាំ​មួយ​រូប​ផ្សេង​ទៀត​ ក៏​ត្រូវ​កាត់​ឲ្យ​ជាប់​គុក​រយៈ​ពេល ២ ឆ្នាំ​ផង​ដែរ។ Carsim ត្រូវ​កូរ៉េខាងត្បូង​ចាប់​ខ្លួន​កាល​ពី​ខែ សីហា ឆ្នាំ ២០១៥ នេះ​បើ​តាម​សារព័ត៌មាន​ឥណ្ឌូណេស៊ី។ នៅ​ក្នុង​គណនេយ្យ​ Facebook របស់​ Carsim ត្រូវ​បាន​គេ​រក​ឃើញ​មាន​រូប​ថត​ជាប់​ទាក់ទង​នឹង​ក្រុម​ភេរវកម្ម​ Al Nusra ដែល​ក្រុម​នេះ​មាន​ចំណង​ទាក់ទង​នឹង​ក្រុម អាល់កៃដា នៅ​ស៊ីរី។

 

ប្រទេស កូរ៉េខាងត្បូង ក៏​បាន​រក​ឃើញ​ផង​ដែរ​នូវ​កាំបិត និង កាំភ្លើង​វែង​ស្វ័យប្រវត្តិ​ប្រភេទ M-12 រួម​ទាំង​សៀវភៅ​និយាយ​ពី​លទ្ធិ​និយម​របស់​ពួក​គេ​ទៀត​ផង​ក្នុង​ផ្ទះ​របស់​លោក។ Carsim គឺ​ជា​កម្មករ​ឥណ្ឌូណេស៊ី ១ រូប​ ក្នុង​ចំណោម ៣ ដែល​ត្រូវ​កូរ៉េខាងត្បូង​ចាប់​ខ្លួន ដោយ​ពីរ​នាក់​ផ្សេង​ទៀត​ និង​ត្រូវ​កូរ៉េខាងត្បូង​ និរទេស​ចេញ​ពី​ប្រទេស ឆាប់ៗ។ គួរ​បញ្ជាក់​ថា​ មិន​មែន​តែ​កូរ៉េខាងត្បូង​នោះ​ទេ មាន​បណ្តា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ ក៏​ធ្លាប់​ចាប់​ខ្លួន​ជន​ចំណាក​ស្រុក​ឥណ្ឌូណេស៊ី​ជា​ច្រើន​ដែរ​ពី​បទ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: channelnewsasia.com