សកម្ម​​​ជន​​​​​​ប្រាប់​​​កាស៊ីណូ​​​កុំ​​​ឲ្យ​​​បោក​​​វិទ្យាស្ថាន​​​ពុទ្ធ​​​សាសនបណ្ឌិត្យ​​​

ព្រះ​​​សង្ឃ​​​ដ៏​​​លេច​​​ធ្លោ​​​មួយ​​​អង្គ​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​​​​បាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​​​​បង្ខំ​​​​​​កាស៊ី​​​ណូ​​​ណាហ្គា​​​វើល​​​​​​​​​ឲ្យ​​​គោរព​​​ពាក្យ​​​សន្យា​​​របស់​​​ខ្លួន​​​​​​ក្នុង​​​ការ​​​សាង​​​សង់​​​​​​ខ្លោង​​​ទ្វារ​​​​​​ និង​​​របង​​​​​​សម្រាប់​​​វិទ្យាស្ថាន​​​​​​ពុទ្ធ​​​សាសន​​​​​​បណ្ឌិត្យ​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ បន្ទាប់​​​ពី​​​កាស៊ី​​​ណូ​​​បាន​​​ធ្វើ​​​ឲ្យ​​​ខូច​​​ខាត​​​ដល់​​​​​​រចនា​​​សម្ព័​​​ន្ធ​​​ពេល​​​សាង​​​សង់។

ខ្លោង​​​ទ្វារ​​​​​​​​​​​​ត្រូវ​​​បាន​​​វាយ​​​ចោល​​​​​​កាល​​​ពី​​​ខែ​​​ឧសភា ឆ្នាំ​​​២០១៤​​​ ដើម្បី​​​សាងសាង​​​​​​សំណង់​​​ក្រោម​​​ដី​​​​​​នៅ​​​​​​ចន្លោះ​​​​​​ណាហ្គាវើល និង​​​បរិវេណ​​​កម្សាន្ត​​​​​​នៅ​​​ខាង​​​ក្រោម​​​ផ្លូវ ចំណែក​​​ឯ​​​​​​របង​​​ទទួល​​​រង​​​ការ​​​ខូច​​​ខាត​​​ជា​​​អន្លើៗ​​​ក្នុង​​​ពេល​​​មាន​​​ការ​​​សាង​​​សង់​​​​​​គម្រោង​​​នោះ។​​​​​​​​​

ព្រះតេជគុណ ប៊ុត ប៊ុនតិញមានសង្ឃដីកាជាមួយព្រះសង្ឃនិងអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រអំពីការខូចរបងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យក្នុងក្រុងភ្នំពេញ។ រូបថតដោយ ស៊ីវ ចាន់ណា/ខេមបូឌា ដេលី

ព្រះតេជគុណ ប៊ុត ប៊ុនតិញមានសង្ឃដីកាជាមួយព្រះសង្ឃនិងអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រអំពីការខូចរបងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យក្នុងក្រុងភ្នំពេញ។ រូបថតដោយ ស៊ីវ ចាន់ណា/ខេមបូឌា ដេលី

ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌មាន និង​​​ព្រះ​​​សង្ឃ​​​មួយ​​​ក្រុម​​​តូច​​​នៅ​​​ឯ​​​វិទ្យាស្ថាន​​​​​​ពុទ្ធសាសន​​​បណ្ឌិត្យ​​​​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ ព្រះ​​​តេជគុណ ប៊ុត ប៊ុនតិញ ​​​ប្រធាន​​​បណ្តាញ​​​​​​ព្រះ​​​សង្ឃ​​​ឯករាជ្យ​​​​​​ដើម្បី​​​យុត្តិ​​​ធម៌​​​សង្គម បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា ណាហ្គា​​​វើល​​​​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​​​​ជាមួយ​​​ក្រសួង​​​ធម្មការ និង​​​សាសនា​​​​​​ដែល​​​គ្រប់​​​គ្រង​​​វិទ្យាស្ថាន​​​នេះ ដោយ​​​សន្យា​​​ថា​​​នឹង​​​សាង​​​សង់​​​ឡើង​​​វិញ​​​នូវ​​​ខ្លោង​​​ទ្វារ និង​​​របង។

ប៉ុន្តែ​​​​​​នៅ​​​ពេល​​​ដែល​​​​​​កម្មករ​​​ដែល​​​ជួល​​​ដោយ​​​ណាហ្គាវើល​​​​​​មក​​​ជួស​​​ជុល​​​​​​ត្រង់​​​កន្លែង​​​បាក់​​​បែក​​​​​​នៃ​​​របង​​​​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ ព្រះ​​​សង្ឃ​​​អង្គ​​​​​​នេះ​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា ព្រះ​​​អង្គ​​​​​​ដឹង​​​ថា កាស៊ី​​​ណូ​​​​​​មិន​​​មាន​​​បំណង​​​​​​សាង​​​សង់​​​របង​​​ថ្មី​​​ទេ ហើយ​​​ក៏​​​ភ័យ​​​ខ្លាច​​​ថា ខ្លោង​​​ទ្វារ​​​​​​ក៏​​​មិន​​​​​​ផ្លាស់​​​ថ្មី​​​ដែរ។​​​​​​​​​

ព្រះ​​​តេជគុណ ប៊ុត ប៊ុន​​​តិញ​​​​​​​​​ បាន​​​មាន​​​សង្ឃ​​​ដីកា​​​​​​ដោយ​​​វាយ​​​តម្លៃ​​​ទាប​​​លើ​​​​​​ជំនួញ​​​កាស៊ី​​​ណូ​​​ថា​​​ ” គេ​​​សន្យា​​​​​​​​​សាង​​​សង់​​​​​​ខ្លោង​​​ទ្វារ​​​ថ្មី​​​ដោយ​​​មាន​​​​​​រចនាប័ទ្ម​​​ដើម ប៉ុន្តែ​​​ពេល​​​នេះ​​​គេ​​​គ្រាន់​​​តែ​​​ជួសជុល​​​​​​របង”។​​​

ព្រះ​​​សង្ឃ​​​​​​អង្គ​​​នេះ​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា “អ្នក​​​មក​​​បើក​​​ល្បែង​​​ក្នុង​​​ស្រុក​​​ខ្មែរ សូម​​​កុំ​​​បោក​​​ខ្មែរ​​​”។ ព្រះ​​​សង្ឃ​​​​​​អង្គ​​​នេះ​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​បន្លែម​​​​​​ថា ព្រះ​​​អង្គ​​​នឹង​​​សរសេរ​​​លិខិត​​​ទៅ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ និង​​​លោក ហ៊ឹម ឆែម រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​​ធម្មការ និង​​​សាសនា​​​ថ្មី​​​ដែល​​​នឹង​​​ចូល​​​កាន់​​​តំណែង​​​ឆាប់ៗ​​​នេះ ដើម្បី​​​ស្នើសុំ​​​ឲ្យ​​​លោកទាំង​​​ពីរ​​​​​​ជំរុញ​​​​​​ឲ្យ​​​ណាហ្កាវើល​​​​​​គោរព​​​​​​ពាក្យ​​​សន្យា​​​របស់​​​ខ្លួន។​​​

លោក សេង សុមុនី អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​សាសនា បាន​​​មាន​​​ប្រសាសន៍​​​ថា កាស៊ី​​​ណូ​​​នឹង​​​ត្រូវ​​​​​​ផ្លាស់​​​ប្តូរ​​​​​​ខ្លោង​​​ទ្វារ​​​ថ្មី​​​ នៅ​​​ពេល​​​ដែល​​​ការ​​​សាសង់​​​បាន​​​បញ្ចប់​​​ ប៉ុន្តែ​​​​​​កាស៊ី​​​ណូ​​​នេះ​​​​​​មិន​​​ដែល​​​​​​យល់​​​ព្រម​​​ថា​​​​​​សាង​​​សង់​​​របង​​​ថ្មី​​​ទេ។

លោក សេង សុមុនី បាន​​​មាន​​​ប្រសាសន៍​​​ថា “តាម​​​ពិត របង​​​មិន​​​ប៉ះ​​​ពាល់​​​ធ្ងន់​​​ទេ ហើយ​​​ឥឡូវ​​​នេះ​​​​​​គេ​​​កំពុង​​​ជួស​​​ជុល​​​ហើយ”។​​​​​​

តំណាង​​​ណាហ្គាវើល​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ៕

The post សកម្ម​​​ជន​​​​​​ប្រាប់​​​កាស៊ីណូ​​​កុំ​​​ឲ្យ​​​បោក​​​វិទ្យាស្ថាន​​​ពុទ្ធ​​​សាសនបណ្ឌិត្យ​​​ appeared first on ខេមបូឌា ដេលី.