ឪពុករៀបការ ជាមួយកូនស្រី អាយុ១៦ខែ ពេលដឹងថា នាងអាចរស់បាន តែពីរថ្ងៃទៀត

បរទេស៖ ជារឿងដ៏គួរឲ្យសង្វែកមួយ ដែលឪពុកម្នាក់បាន សម្រេចចិត្តរៀបការ ជាមួយកូនស្រីអាយុ១៦ខែ ពេលគ្រូពេទ្យប្រាប់់ថា នាងអាចរស់បានតែ ពីរថ្ងៃទៀតប៉ុណ្ណោះដោយសារ អាការៈនៃជម្ងឺកាន់តែធ្ងន់ធ្ងរ ។

បុរសដែលធ្វើជាកូនកំលោះ ឲ្យកូនស្រីតូចគួរឲ្យ អាណិតនោះឈ្មោះ Andy Barnard ដោយគិតថាថ្ងៃពិសេស និងធំបំផុតរបស់កូនស្រី គឺថ្ងៃរៀបការ ដូចច្នេះមុននឹង នាងស្លាប់ លោកនិងប្រពន្ធបានសម្រេចចិត្ត បំពេញបំណងកូនស្រីទាំងក្តីឈឺចាប់ មិនអាចថ្លែងបាន ។ ក្នុងពិធីរៀបការនេះ ដែរម្តាយអាយុ២៩ឆ្នាំ Sammi Barnard បានពរកូនស្រីចុះ តូចចុះពីលើជណ្តើរជាមួយ កូនប្រុសពីរនាក់ផ្សេងទៀត ទាំងអារម្មណ៍ក្តុកក្តួល ។

លោក Andy Barnard ជាឪពុកបាននិយាយថា “បេះដូងរបស់ពួកយើងខ្ទេចខ្ទាំអស់ ហើយតែពួកយើងត្រូវតែថ្វើដើម្បី បំពេញបំណងកូនស្រី” ៕

ប្រភព៖ lookingtoday

  • ឪពុករៀបការ ជាមួយកូនស្រី អាយុ១៦ខែ ពេលដឹងថា នាងអាចរស់បាន តែពីរថ្ងៃទៀត已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:កំសាន្ត
Tags: