យុវជនចិត្តសឿង ឡើងលើ អគារ៤២១ម៉ែត្រ ថតរូបនិងវីដេអូ ត្រូវប៉ូលិសចាប់

រូបទិដ្ឋភាពថត ពីលើអគារកម្ពស់៤២១ម៉ែត្រ ក្នុងទីក្រុងសៀងហៃ ប្រទេសចិន របស់យុវជនបីនាក់ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីអ្នកទាំងបីបាន ប្រើល្បិចដាក់សន្តិសុខ យាមដើម្បីឡើងទៅទីនោះថត មុនពេលត្រូវប៉ូលិសឃាត់ខ្លួន និងសួរសំនួរអស់៧ម៉ោង។

តាមសារព័ត៌មាន Mirror យុវជនអាយុ១៨ឆ្នាំម្នាក់ឈ្មោះថា Andrej Ciesielski (ប៉ូលិសមិនបង្ហាញអត្តសញ្ញាណ) ជាមួយមិត្តភ័ក្ដិពីរនាក់ទៀតបានឡើងទៅដល់អគារ  Jin Mao Tower កាលពីពេលថ្មីៗនេះ។ ពួកគេបានព្យាយាមឡើង តាមជណ្ដើរទីនោះដើម្បីថតរូប នៅជាន់កំពូលខាងលើ ទោះបីដឹងថាឡើងជណ្ដើររអិលតែបន្តិចនឹងអាចធ្លាក់ស្លាប់។

ទោះយ៉ាងណា បុគ្គលិកធ្វើការនៅការិយាល័យ អគារខាងលើបានឃើញយុវជនទាំងបីនាក់។ រហូតពេលដែល Andrej និងមិត្តភ័ក្ដិទាំងពីរនាក់ របស់គេចុះមកខាងក្រោមវិញ ប៉ូលិសចិនបាននាំពួកគេ ទៅសួរសំនួររយៈពេល៧ម៉ោង។

យុវជនចិត្តសឿង ឡើងលើ អគារ៤២១ម៉ែត្រ ថតរូបនិងវីដេអូ ត្រូវប៉ូលិសចាប់

យុវជនចិត្តសឿង ឡើងលើ អគារ៤២១ម៉ែត្រ ថតរូបនិងវីដេអូ ត្រូវប៉ូលិសចាប់

យុវជនចិត្តសឿង ឡើងលើ អគារ៤២១ម៉ែត្រ ថតរូបនិងវីដេអូ ត្រូវប៉ូលិសចាប់

យុវជនចិត្តសឿង ឡើងលើ អគារ៤២១ម៉ែត្រ ថតរូបនិងវីដេអូ ត្រូវប៉ូលិសចាប់

យុវជនចិត្តសឿង ឡើងលើ អគារ៤២១ម៉ែត្រ ថតរូបនិងវីដេអូ ត្រូវប៉ូលិសចាប់

នៅក្នុងការឆ្លើយសំនួរទៅប៉ូលិស Andrej បាននិយាយថា៖ “នេះជាលើកទីបីហើយដែលខ្ញុំនិង សម្លាញ់ពីរនាក់នេះប៉ងឡើងលើអគារ។ ពួកយើងមិនគិតថាឡើងដល់កំពូលបែបនោះទេ ពួកយើងបានសម្ដែង ធ្វើជាបាត់របស់ពេលកាមេរ៉ាសន្តិសុខថតបាន នៅជាន់ខាងលើ។ ពេលដែលពួកគេបង្ហាញ ផ្លូវដល់ពួកយើងៗក៏ចូលតាមបន្ទប់ម៉ាស៊ីននៃអគាររួចឡើងទៅខាងលើ” ។ ទោះយ៉ាងណាពេលសួរចម្លើយរួច ប៉ូលិសបានដោះលែងយុវជនបីនាក់នោះវិញ ប៉ុន្តែ Andrej បាននិយាយថា “…សៀងហៃជាទីក្រុងអស្ចារ្យមួយហើយខ្ញុំនឹងទៅរកមើល អគារផ្សេងៗទៀតនាថ្ងៃអនាគត “៕

ប្រភព៖​lookingtoday

  • យុវជនចិត្តសឿង ឡើងលើ អគារ៤២១ម៉ែត្រ ថតរូបនិងវីដេអូ ត្រូវប៉ូលិសចាប់已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:កំសាន្ត
Tags: