បិសាចក្រហម រកចំណូលពីម្ចាស់ ឧបត្ថម្ភលើ អាវយឺតច្រើនបំផុត នៅអឺរ៉ុប

អង់គ្លេស៖ ក្លឹបបិសាចក្រហម Manchester United រកបានកម្រៃច្រើនបំផុតនៅអឺរ៉ុប សម្រាប់ក្រុមហ៊ុនដែលបាន ដាក់ការឧបត្ថម្ភ នៅលើអាវរបស់ពួកគេ ដែលតម្លៃនេះស្មើនឹង២ដង នៃក្លឹប Barcelona និងនាំយកមកនូវ Premier League  នូវចំនួនទឹកប្រាក់សរុប ២៦០លានផោន  នេះបើយោងតាមការសិក្សាមួយ ក្នុងកិច្ចព្រមព្រៀងទូទាំងទ្វីប។

ក្លឹបបិសាចក្រហម ទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀង ចំនួនប្រាំពីរឆ្នាំ ដែលមានតម្លៃ ៥២លានផោន  ជាមួយនឹង រថយន្ត Chevrolet របស់អាម៉េរិក ដែលបានចុះកុងត្រាកាលពីឆ្នាំ២០១២ ខណៈដែល Barcelona ត្រឹមតែ ២៦លានផោន ពី ម្ចាស់ឧបត្ថម្ភ Qatar Airways ។

យោងតាមការសិក្សានោះ បានបញ្ជាក់ថា Premier League  រកចំណូលបានច្រើន ពីម្ចាស់ឧបត្ថម្ភ លើអាវយឺតរបស់ខ្លួន  ដោយចំនួននេះវាច្រើនជាងគូប្រជែង ដោយ Bundesliga ទទួលបានតែ ១៣៣លានផោន តែប៉ុណ្ណោះ ។

ជាក់ស្តែង១ទៀត តួរលេខកាលពីឆ្នាំកន្លងទៅ Premier League មានតួរលេខ ១៩៣លានផោន  និង Bundesliga  ទទួលបានចំណូលតែ ១២៤ លានផោន ។
ចំណែកក្របខណ្ឌ La Liga វិញ រកចំណូលបាន ៨៣លានផោន ពីការឧបត្ថម្ភលើអាវយឺត  និង Serie A ចំនួន ៦៦ លានផោន ៕

បិសាចក្រហម រកចំណូលពីម្ចាស់ ឧបត្ថម្ភលើ អាវយឺតច្រើនបំផុត នៅអឺរ៉ុប