តើ​គួរ​ធ្វើ​ដូចម្តេច​ដើម្បី​ព្យាបាល​បញ្ហា​គ្រុនក្តៅ​របស់​កុមារ​?

បញ្ហា​គ្រុនក្តៅ​ចំពោះ​កុមារ​មុន​អាយុ ៦ ឆ្នាំ តែងតែ​កើតមាន និង​ជា​ក្តីបារម្ភ​ចំពោះ​ឪពុកម្តាយ​មួយចំនួន ។ ខាងក្រោម​នេះ​ជា​សំនួរ​ខ្លះ​ទាក់ទង​នឹង​ជំងឺ​គ្រុន​ច្រើន​កើតមាន​ទៅលើ​កុមារ​តូចៗ ។​

១. ហេតុអ្វី​បានជា​កូន​ខ្ញុំ​ក្តៅខ្លួន ?

​កុមារ​ខ្លះ​កើត​បញ្ហា​គ្រុន​និង​ឡើង​កំដៅ​ឥត​ឈប់ តែ​វា​មិនជា​បញ្ហា​បង្ករ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​កុមារ​ពេក​នោះទេ ប៉ុន្តែ​វា​ពិតជា​ធ្ងន់ធ្ងរ​បើ​កុមារ​នៅ​តូច​ពេក ហើយ​វា​ក៏​មិនអាច​ដឹង​ពី​មូល​ហេតុថា បញ្ហា​គ្រុន​ច្រើន​កើត​ពីអ្វី​នោះទេ ។ ការ​ស្ទង់កំដៅ​កុមារ គឺជា​ជម្រើស​ប្រសើរ នៅពេល​វា​ឡើង​កំដៅ​ខ្លាំង អ្នក​ត្រូវ​នាំ​ទារក​តូច​ទៅ​ជួប​គ្រូពេទ្យ ។

 

២. តើ​បញ្ហា​គ្រុន​ច្រើន​បណ្តាលមកពី​អ្វី ?
​បញ្ហា​គ្រុន​គឺជា​សកម្មភាព​នៃ​រាងកាយ​ដែល​កំពុងធ្វើការ​ប្រឆាំង​នឹង​ការឆ្លង​នៃ​ជំងឺ នៅពេល​មាន​វីរុស្ស រឺ​បាក់តេរី និង​ពពួក​ផ្សិត​អ្វីមួយ​ឆ្លង​ចូល​រាងកាយ ។ រាងកាយ​ធ្វើការ​បោសសំអាត​និង​កម្ចាត់​មេរោគ​នោះ ទើប​បណ្តាលអោយ រាងកាយ​ឡើង​កំដៅ ។ ចំពោះ​កុមារ​តូច ការឡើង​កំដៅ​ខ្លួន មាន​ច្រើន​មូលហេតុ និង​មិន​ជាក់​លក្ខ វា​អាច​ឆ្លង​មេរោគ រលាក​បំពង់ក ឆ្លង​មេរោគ​ក្នុង​ត្រចៀក រលាក​ទងសួត រលាក​សួត ឆ្លង​មេរោគ​ក្នុង​តម្រងនោម បញ្ហា​ផ្លូវដង្ហើម ឫ​ក៏ ជា​ផ្នែក​មួយ​នៃ​ការវិវត្តន៍​របស់​កុមារ ។

៣. តើ​បញ្ហា​គ្រុន​របស់​កូន​ខ្ញុំ​អាច​ធ្ងន់ធ្ងរ​ដែរ​ទេ ?
​ប្រសិនបើ​ឪពុកម្តាយ​មានការ​បារម្ភ​ខ្លាំង ជាពិសេស​កុមារ​ក្រោម​អាយុ ៦ ខែ ពេល​មាន​បញ្ហា​គ្រុន​ក្តៅខ្លួន អ្នក​អាច​យក​កុមារ​ទៅ​មន្ទីរពេទ្យ​ក៏បាន ។

 

៤. តើ​ធ្វើ​ដូចម្តេច​ទើប​ដឹងថា​កុមារ​កើត​គ្រុនក្តៅ ?
​អ្នក​គ្រាន់តែ​យកដៃ​ទៅ​ប៉ះ​ថ្ងាស​កុមារ រឺ​ប្រើ​ទែ​ម៉ូ​ម៉ែត្រ​វាស់​កម្រិត​កំដៅ ។ ជាទូទៅ​បើ​សីតុណ្ហភាព​នៅ​ចន្លោះ ៣៦ ទៅ ៣៧ អង្សា​សេ គឺ​វា​ជា​កំដៅ​ធម្មតា ប៉ុន្តែ​ចំពោះ​កុមារ​តូច​កម្រិត​នេះ​ក៏​អាចជា​បញ្ហា​សុខភាព​របស់​កុមារ​ផងដែរ ។​

៥. តើ​គួរ​ធ្វើ​ដូចម្តេច​ដើម្បី​ព្យាបាល​បញ្ហា​ក្តៅ​របស់​កុមារ​?
​ជាដំបូង​អ្នក​មិនចាំបាច់​ប្រើ​ថ្នាំ​អ្វី​ទាំងអស់ រឺ​នាំ​កុមារ​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​នោះទេ អ្នក​ត្រូវ ៖

•​ ​អោយ​កុមារ​ផឹកទឹក​អោយបាន​ច្រើន ។​
•​ ​អោយ​កុមារ​សម្រាក និង​កុំអោយ​លេង​ច្រើនពេក ។​
•​ ​អោយ​កុមារ​ពិសារ​អោយបាន​ច្រើន​ពេល​ឃ្លាន ដើម្បីអោយ​មាន​កម្លាំង ។​
•​ ​មិនត្រូវ​អោយ​កុមារ​ស្លៀក​សម្លៀកបំពាក់​ក្រាស់ និង​ច្រើន​ជាន់ ។​
•​ ​អ្នក​អាច​ផ្តល់​ថ្នាំ​បន្ថយកំដៅ​ប្រភេទ​ថ្នាំ​សម្រាប់​ទារក ដោយ​ទិញ​ពី​ឱសថស្ថាន​មាន​ចុះ​អាជ្ញាប័ណ្ណ និង​គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​កុមារ ។​

 

​ប្រសិនបើ​កំដៅ​នៅតែ​មិន​ថយចុះ ហើយ​អ្នកមាន​ការបារម្ភ​ខ្លាំង អ្នក​អាច​នាំ​កុមារ​ទៅកាន់​មន្ទីរពេទ្យ​កុមារ ឫ​មណ្ឌល សុខភាព​ដែល​នៅក្បែរ ជាបន្ទាន់ ៕

ប្រភព៖ pmhotnews

  • តើ​គួរ​ធ្វើ​ដូចម្តេច​ដើម្បី​ព្យាបាល​បញ្ហា​គ្រុនក្តៅ​របស់​កុមារ​?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:សុខភាព
Tags: