មិនត្រូវមើលរំលងពីអត្ថប្រយោជន៍ របស់ស្លឹក​ កា​ឆាយ

ស្លឹក​កា​ឆាយ​គឺជា​បន្លែ​ម្យ៉ាង​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម រួមមាន ៖
(​ជាតិ​ស្ករ​, ប្រូតេអ៊ីន​, ជាតិ​ខ្លាញ់​, Carotene, វីតាមីន B, C, ជាតិ​ស​សៃ​, កាល់ស្យូម​, ផូស្វ័​រ​, ជាតិ​ដែក​…) ហើយ​វា​ក៏​មាន​សមត្ថភាព​ពិសេស​ប្រឆាំង​នេះ​ការ​លាក វេត្រាណូ ដែល​។

​បន្លែ​មួយ​ប្រភេទ​នេះ​មាន​លក្ខណៈ​ទន់ ក្លិន​ឈ្ងុយ ជាពិសេស​រស់ជាតិ​ហឺរ​តិចៗ ដើម្បី​ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល​ក្នុង​ការបរិភោគ គេ​ប្រើ​វា​ជា​គ្រឿងទេស ឬ​ជា​បន្លែ​នៅក្នុង​ម្ហូប​។​

​បើ​យោង​តាម​ផ្នែក​ឪ​សថ​បុរាណ កា​ឆាយ​មាន​លក្ខណៈសម្បត្តិ​ហឺរ​, ផ្អែម​, ក្តៅ និង​ត្រូវបាន​គេ​ប្រើ​ដើម្បី​គ្រប់​គ្រង់​ឡើងវិញ​នូវ​ការខូចខាត​នៃ​សរីរាង្គ​មនុស្ស​។ ជាមួយនឹង​ការ​ខ្សោយ​មុខងារ​តំរង​នោម​, ងាប់​លិង្គ​, ការឈឹចាប់ អ្នក​អាច​ផ្សំ​វា​ជាមួយនឹង​សារធាតុ​ផ្សេងៗ​ទៀត​ដើម្បី​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​ក្នុង​ការព្យាបាល​។

​ក្នុងការ​ផ្សំ​អ្នក​ត្រូវ​យក​ខ្ទឹម​ក្រហម ២៥០ ក្រាម​, ផ្លែ​វ៉ុល​ណាត់ (walnuts) ៦០ ក្រាម​, ប្រេង​ល្ង យក​ទៅ​ចម្អិន រួច​បរិភោគ​ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​មួយ​ខែ​នឹង​មាន​ប្រសិទ្ធិភាព​។ ម្យ៉ាងទៀត​លោក​អ្នក​អាច​យក​អង្ក ១០០ ក្រាម ស្លឹក​កា​ឆាយ ៦០ ក្រាម មក​បបរ​សម្រាប់​បរិ​ភោគ នៅពេល​ថ្ងៃត្រង់​ជា​រៀងរាល់ថ្ងៃ ចាប់ពី ១ ខែ​ទៅ ៦ ខែ ឬ​បរិភោគ​បន្តទៀត​ដើម្បី​ទទួល​អត្ថប្រយោជន៍​កាន់តែច្រើន​។​

​ការស្រាវជ្រាវ​ក្នុងសម័យ​ទំនើប​នេះ​ក៏​បាន​បង្ហាញ​ផង​ដែល​ថា បន្លែង​ដែលមាន​ជាតិ​ស​សៃ​ខ្ពស់ និង​កា​ឆាយ​គួរតែមាន​ឥទ្ធិពល​ទៅលើ​ការរំលាយ​អាហារ​, លើកកម្ពស់​សមត្ថភាព​ពោះវៀន​, បង្ការ​ជំងឺ​ទល់​លាមក និង​ពុក​ឆ្អឹង​។​

​ជាតិ​ស​សៃ​នៅក្នុងបន្លែ​ក៏​មាន​សម​ត្ថភាព​រក្សា​តុល្យភាព​បាក់តេរី​នៅក្នុង​ពោះវៀន ព្រមទាំង​កាត់​បន្ថយ​ផលប៉ះពាល់​នៃ​ជំងីមហារីក​ពោះវៀន​។ លើសពីនេះទៅទៀត​បន្លែ​កា​ឆាយ​ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺលើសឈាម និង​ជំងឺ​ផ្សេងៗ​ទៀត​។​

​កា​ឆាយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បន្លែ​ម្យ៉ាង ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​ងាប់​លិង្គ​បុរស ប៉ុន្តែ​មិន​ទាន់​មាន​ន​ណា​ម្នាក់​ដឹង​ពី​វិធី​បរិភោគ ដើម្បី​ព្យាបាល​ជំងឺ​នេះ​ឲ្យបាន​ត្រឹមត្រូវ​នៅទេ​។​

​ការបរិភោគ​ច្រើនពេក​អាច​បណ្តោល​ឲ្យ​ក្តៅ​ក្នុង​, កើតមុន និង​ជំងឺ​ភ្នែក តាម​ឪ​សថ​ស្ថាន​បុរាណ​បាន​ណែនាំ​ថា​មិនគួរ​ប្រើប្រាស់​បន្លែ​នេះ​ជាមួយនឹង​ទឹកឃ្មុំ ឬ​សាច់គោ​ទេ​៕

ប្រភព៖ cen

  • មិនត្រូវមើលរំលងពីអត្ថប្រយោជន៍ របស់ស្លឹក​ កា​ឆាយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:សុខភាព
Tags: