ទម្លាប់​អាក្រក់​ដែល​ធ្វើឲ្យ​សួត​ធ្លាក់​ក្នុង​ភាពគ្រោះថ្នាក់​

​តើ​អ្នក​មាន​ដឹង​ទេ​ថា​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (Chronic Obstructive Pulmonary Disease, COPD) គឺ​ជា​ឃាតករ​លំដាប់ថ្នាក់​ទី​បួន​ហើយ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​នៅ​សហរដ្ឋអាមេរិក​។ ទោះបីជា​ជំងឺ​នេះ​មិន​អាច​ត្រឡប់​មក​ភាព​ដើម​វិញ​ក៏ដោយ តែ​រោគសញ្ញា​របស់​វា​គឺ​អាច​គ្រប់គ្រង​បាន​។

​អ្នកជំនាញ​និយាយថា សួត​របស់​មនុស្ស​យើង​នឹង​មាន​លក្ខណៈ​ល្អ​រហូត​មួយ​ជីវិត​បើសិនជា​មិន​មាន​កត្តា​គ្រោះ​ថ្នាក់​ណា​ពី​ខាងក្រៅ​ប៉ះពាល់​ដល់​វា​។ យ៉ាងណាមិញ មាន​ទម្លាប់​អាក្រក់​មួយចំនួន​ដែល​កំពុង​តែ​ដាក់​សម្ពាធ​គ្រោះថ្នាក់​ដល់​សួត​របស់​យើង​បាន​។

ជក់បារី​
ដូច​ធ្លាប់​ដឹង​ហើយ​ថា​ការជក់បារី​គឺជា​ទម្លាប់​ដ៏​អាក្រក់​មួយ​សម្រាប់​សួត ហើយ​ក៏​ធ្វើឲ្យ​ប្រឈម​ខ្លាំង​នឹង​ជំងឺ COPD និង​មហារីក​សួត​បានដែរ​។ បើសិន​ជា​អ្នក​ជក់បារី​មែន​នោះ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សួត​ម្នាក់ឯង​ទែ តែ​មនុស្ស​ជុំវិញខ្លួន​ក៏​ប្រឈម​នឹង​បញ្ហា​សួត​ដែរ​។

ប៉ះពាល់​នឹង​ផ្សែ​បំពុល​ច្រើន​
ការរស់នៅ​ក្នុង​កន្លែង​ដែល​មាន​ការ​អភិ​វឌ្ឈន៍​ច្រើនអាច​ប្រឈម​កាន់តែ​ខ្លាំង​នឹង COPD ដោយសារតែ​ការ​បំពុល​បរិយាកាស​តែម្តង​។ ដូច្នេះ​ពេល​ចេញ​ទៅណា​មក​អ្នក​ត្រូវតែ​ពាក់​ម៉ាស​ជាប់​ខ្លួន​ជានិច្ច​។ យក​ល្អ​គួរតែ​ប្រាប់​រឿង​នេះ​ដល់​មនុស្ស​គ្រប់​គ្នា​ធ្វើ​តាម​ផង​។

របៀប​រស់នៅ​បែប​ស៊ី​ដេកៗ​
ដោយសារ​តែ​សួត​មិនមែន​ជា​សាច់ដុំ ការ​ហាត់ប្រាណ​នឹងមិន​ធ្វើឲ្យ​វា​កាន់តែ​រឹងមាំ ឬ​មិន​ងាយ​ខូចខាត​នោះទេ​។ យ៉ាងណាមិញ​ការ​ដែល​រស់នៅ​បែប​សកម្ម​លើ​រាងកាយ​នឹង​ផ្តល់​នូវ​សួរ​តែ​ល​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​។ ការ​ហាត់ប្រាណ​តិចតួច​ទៅ​កម្រិត​មធ្យម​នឹង​មាន​ប្រយោជន៍​ជាពិសេស​ក្នុង​ការប្រឆាំង​នឹង​ជំងឺ​រ៉ាំរ៉ៃ​របស់​សួត​ដែរ​។

មិន​បាន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​អង់​ទី​អុក​ស៊ីដង់​
ការសិក្សា​បាន​បង្ហាញថា អង់​ទី​អុក​ស៊ីដង់​មាន​លក្ខណៈ​ល្អ​ណាស់​ចំពោះ​សួត ដូច្នេះ​ហើយ​របប​អាហារ​សម្បូរ​សារធាតុ​មួយ​នេះ​អាច​ជួយ​ការពារ​សួត​ពី​ហានិភ័យ​នានា​បាន​។ បន្លែ និង​ផ្លែឈើ​គឺជា​ប្រភព​ដ៏​ល្អ​មួយ​របស់​អង់​ទី​អុកស៊ី​ដង់​នេះឯង​។ ចំពោះ​បន្លែ​ដូចជា ប្រូ​ខូលី ឬ​ស្ពៃ​ប៉ក​ច​យ​គឺ​មាន​សមត្ថភាព​ការពារ​សួត​បាន​យ៉ាង​ល្អ​បំផុត​។

មិន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​
ជា​ចុងក្រោយ ការ​ដែល​មិន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពេល​សម្គាល់​ឃើញ​អា​ការៈមិន​ធម្មតា​ទាក់ទង​នឹង​សួត​ហើយ ពិតជា​រឿង​មួយ​មិន​ល្អ​ឡើយ​។ វា​មិន​ខុសគ្នា​នឹង​ជំងឺ​ផ្សេងៗ​ឡើយ ការ​ដែល​កំណត់​រោគវិនិច្ឆ័យ និង​ព្យាបាល​បាន​ទាន់ពេលវេលា​អាចជា​រឿង​មួយ​មាន​ប្រយោជន៍​ខ្លាំងណាស់​។ ដូច្នេះ​ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅពេល​ដែល​អ្នក​មាន​បញ្ហា​ខ្លាំង​ក្នុង​ការដកដង្ហើម ឈឺ​ទ្រូង ឬ​ក្អក​រយៈពេល​យូ​៕

ប្រភព៖khtoem

  • ទម្លាប់​អាក្រក់​ដែល​ធ្វើឲ្យ​សួត​ធ្លាក់​ក្នុង​ភាពគ្រោះថ្នាក់​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:សុខភាព
Tags: