​ចូលចិត្ត​ញ៉ាំ​អាហារ​ហឹរ​ជួយ​ទប់​ស្កាត់​ជំងឺ​មហារីក និងជំងឺ​បេះដូង

ក្រុងឡុងដ៍: ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា អ្នក​ដែល​ទទួល​ទាន​ម្ហូបហឹរ​រៀង​រាល់​ថ្ងៃ​មាន​អត្រា​ហានិភ័យ​ទាប​ចំពោះ​ការ​ឆាប់​ស្លាប់​។

ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ រកឃើញ​ថា ម្ហូបហឹរ ​ជួយ​បន្ទាប​អត្រាមរណៈ​ពី​ជំងឺ​មហារីក ជំងឺ​បេះ​ដូង និង​បញ្ហា​ផ្លូវ​ដង្ហើម​។

ការ​សិក្សា​លើ​មនុស្ស​វ័យ​កណ្ដាល ៥០ ម៉ឺន​នាក់ ​រក​ឃើញ​ថា អ្នក​ដែល​ទទួល​ទាន​ម្ហូបហឹរ​រៀងរាល់​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ម្ដង​ មាន​អត្រា​ស្លាប់​ទាបជាង​អ្នក​មិន​ទទួល​ទាន​ហឹរ​ទៀងទាត់​។

ក្រុម​អ្នក​វិទ្យាសាស្រ្ដ មាន​មន្ទិល​ថា សារធាតុ​គីមី​ខាបសៃស៊ីន ក្នុង​គ្រាប់ម្ទេស​ ប្រឆាំង​ការ​ឡើង​ទម្ងន់ ប្រឆាំង​អុកស៊ីត​កម្ម ប្រឆាំង​ការ​រលាក និង​ទប់ទល់​នឹង​ជំងឺ​មហារីក​ផង​ដែរ​។

ការស្រាវជ្រាវ​ ដែល​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​វេជ្ជ​សាស្រ្ដ​អង់គ្លេស បាន​យក​ការ​សិក្សា​លើ​ជនជាតិ​ចិន ៤៨៧ ពាន់​ នាក់អាយុ​ចន្លោះ​ពី ៣០ ទៅ ៧៩ ​ឆ្នាំ ជា​មូលដ្ឋាន។

អ្នក​ចូលរួម​ត្រូវបាន​សាកសួរ​អំពី​សុខភាព​និង​ចំណូល​ចិត្ត​អាហារ​ទូទៅ រួច​តាមដាន ៧ ឆ្នាំដល់​មនុស្ស ២០២២៤ នាក់​ស្លាប់​៕

ប្រភព៖ postkhmer

  • ​ចូលចិត្ត​ញ៉ាំ​អាហារ​ហឹរ​ជួយ​ទប់​ស្កាត់​ជំងឺ​មហារីក និងជំងឺ​បេះដូង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:សុខភាព
Tags: