ពិសេស! ក្បាច់​ហាត់ប្រាណ ​ជំនួយ​ដល់ការរួម​ភេទ

​នៅក្នុងពេល​រួមភេទ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​មិនសូវ​ប៉ិនប្រសប់​រៀបចំ ឥរិយាបទ​រាងកាយ ហើយ​នៅពេល​រួមរ័ក​រួច មាន​អារម្មណ៍​ថា ចុក​រួយ​នឿយហត់ ឈឺចាប់ តាម​សាច់ដុំ អ្នក​គប្បី​សាកល្បង​ប្រតិបត្តិ​តាម ការណែនាំ​ខាងក្រោម​…​។​

– ចំពោះ​ការហាត់​ប្រាណ៖

​វិធី​ដែល​ធ្វើ​ឲ្យ​រាងកាយ​មាន​កាយសម្បទា​ល្អ ដើម្បី​ធ្វើ​ចលនា​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស នៅពេល​រួមរ័ក​ហើយ​ការពារ​ចុក​រួយ​តាម​រាងកាយ ក្រោយពេល​រួមភេទ​ហើយ គឺ​ការហាត់​ប្រាណ​ក្នុង​ក្បាច់​ពិសេស ដែល​នឹង​ជួយ​បង្កើន​ភាពរឹងមាំ​ឲ្យ​សាច់ដុំ ដែល​ចាំបាច់​ត្រូវ​ប្រើ​សម្រាប់​ការ​រួមភេទ​នោះឯង​។​

ពិសេស! ក្បាច់​ហាត់ប្រាណ ​ជំនួយ​ដល់ការរួម​ភេទ

– សាច់ដុំ​ផ្នែក​សំខាន់​ចំពោះ​ការរួម​ភេទ៖

សាច់ដុំ​ផ្នែក​សំខាន់​ដែល​បំពេញ​មុខងារ​ជា​ជំនួយ​ដល់​ការរួម​ភេទ រួមមាន​សាច់ដុំ​ស្មា សាច់​ដុំដៃ សាច់ដុំ​ទ្រូង សាច់ដុំ​ខ្នង ដែល​ប្រើប្រាស់​សម្រាប់​ទ្រ​ទម្ងន់​ខ្លួន​របស់​អ្នក ហើយ​និង​គូស្នេហ៍​របស់​អ្នក​។ ចំណែក​សាច់ដុំ​ដែល​ទទួលរង​ការវាយប្រហារ​ខ្លាំង នៅ​អំឡុង​ពេលធ្វើ​សកម្ម​ពោះ និង​សាច់ដុំ​ខ្នង​ផ្នែក​ខាងក្រោម​។​

ពិសេស! ក្បាច់​ហាត់ប្រាណ ​ជំនួយ​ដល់ការរួម​ភេទ

– ចាប់ផ្តើម​ហាត់ប្រាណ​ដោយ​វិធី​ងាយ៖

​១. សូម​ណែនាំ​នូវ​ឥរិយាបថ​គេង​លើក​ត្រគាក ឬ​គេង​ពត់​អែន​ខ្នង ដោយ​ចាប់ផ្តើម​ដេក​ផ្ងារ លើ​ផ្ទៃ​រាបស្មើ លើក​ជង្គង់​ទាំងពីរ​ឡើង និង​កន្ធែកជើង​បន្តិច​។​
​ ​២. បន្ទាប់មក លើក​គូទ​ឡើង​ព្រម​ជាមួយនឹង​ខ្នង​ផ្នែក​ខាងក្រោម នៅសល់តែ​ខ្នង​ផ្នែក​ខាងលើ​ស្មា​ហើយ​និង​ក្បាល នៅជាប់​នៅ​នឹង​ផ្ទៃរាប​។ ចំណែក​បាតជើង ត្រូវ​ឲ្យ​ជាប់​នៅ​នឹង​ផ្ទៃ​ឲ្យ​បាន​ស្និទ្ធ​ផងដែរ​។​
​ ​៣. ខណៈពេលដែល​លើក​ត្រគាក​បង្ហើប​ឡើង​នោះ គប្បី​យកដៃ​ច្រត់​ទៅនឹង​ផ្ទៃរាប ហើយ​បង្ហើប​អែន​ខ្លួន​ចុះ តម្រង់​ខ្នង​មក​ឥរិយាបថ​ដើម​វិញ​។​
​ ​៤. ធ្វើ​ដដែលៗ ហើយ​ត្រឡប់​លើកដៃ​ឆ្វេង​ឬ​ដៃស្តាំ​ទៅមក ១០ ទៅ​១៥​ដង ជាការ​ប្រសើរ​។​
​ ​ការហាត់​ប្រាណ​ជាប្រចាំ​បែបនេះ​នៅពេល​ធ្វើការ​រួមភេទ នឹងមិន​ងាយ​ហត់ អស់កម្លាំង ឬ​ចុក​រួយ​សាច់ដុំ​ឡើយ​៕

ពិសេស! ក្បាច់​ហាត់ប្រាណ ​ជំនួយ​ដល់ការរួម​ភេទ

ប្រភព៖ baykdang

  • ពិសេស! ក្បាច់​ហាត់ប្រាណ ​ជំនួយ​ដល់ការរួម​ភេទ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:សុខភាព
Tags: