៧ ចំណុច​ដែលធ្វើ​ឲ្យ​សិច​កាន់តែ​អស្ចារ្យ​នា​រដូវ​វស្សា​

រដូវភ្លឿងមិនត្រឹមតែជាពេលវេលាសិករសាទរ​ក្នុងការ​បង្ក​បង្កើន​ផល​នោះ​ទេ។ វស្សា​ភ្លៀង​ធ្លាក់​ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​សិច​រកឃើញថា​ ជា​វេលា​អំណោយ​ផល​ដល់​ការ​បង្កាត់​ភ្លើងស្នេហ៍​កាមទេព​ដ៏​រោលរាល​ផង​ដែរ។

មាន​ហេតុផល​ទាំង​ ៧ ​ចំណុច​ខាងក្រោម​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្លឺភ្នែក​ថា​តើ​ហេតុ​អ្វី​បាន​ជាអាកាស​ធាតុ​ធ្លាក់​ភ្លៀង​អំណោយ​ផល​ដល់​ការ​រួម​មេត្រី?

១. អាកាស​ធាតុ​ភ្លៀង​ធ្លាក់​មាន​ឥទ្ធិពល​ដល់​ផ្លូវ​អារម្មណ៍។ កា​រសិក្សា​ផ្នែក​ចិត្ត​សាស្រ្ត​តែង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​នៃ​ភ្លៀង និង​ភាព​ឯកា ធ្វើ​ឲ្យ​មនុស្ស​នឹក​នា​អ្នក​ជាទី​ស្រឡាញ់ ឬ​រមែង​ត្រូវ​ការ​ដៃគូ​កំដរ។

ទន្ទឹម​នឹង​នោះ អំឡុង​ពេល​ធ្លាក់ភ្លៀង​ក៏​ត្រូវ​បាន​ចាត់ទុក​ជា​វេលា​អំណោយ​ផល​ដល់អ័រម៉ូន​នៃ​ក្ដីស្រឡាញ់​ដែរ។​

នៅពេល​អាកាសធាតុ​ត្រជាក់​ដោយ​តំណក់​ទឹកភ្លៀង រាងកាយ​របស់​មនុស្ស​​មិនថា​ប្រុស ឬ​ស្រី​ទេ ងាយ​បញ្ចេញ​នូវ​អ័រម៉ូន​ម៉្យាង ដែលធ្វើ​ឲ្យ​​មនុស្ស​ស្វែងរក​ភាព​កក់ក្ដៅ​ដោយការ​ឱប ថើប​ បបោស​អង្អែល និង​ថ្នាក់ថ្នម​ដើម្បី​ទទួល​បាន​អារម្មណ៍​កក់​ក្ដៅ​ដូច្នោះដែរ​។

២. ការសិក្សា​មួយ​របស់​អាស៊ី​បាន​សន្និដ្ឋាន​ថា ពេល​ភ្លៀង​ធ្លាក់ មនុស្ស​មួយ​ចំនួន​ស្រាប់តែ​មាន​អារម្មណ៍​នឹក​នា​ដល់សិច​ដោយ​មិនដឹង​ខ្លួន។

ការ​ស្ទង់មតិ​បាន​ដក​ស្រង់នូវ​សម្ដី​យុវតី​ហ្វីលីពីន​ដែលថា គ្រាន់តែ​ឮ​សូរ​សំឡេង​ទឹក​ភ្លៀង​ នាង​ស្រាប់តែ​មាន​អារម្មណ៍​ថា​មិត្ត​ប្រុស​នាង​កាន់​តែ​សិចស៊ី​គួរ​ឲ្យ​ខ្នាញ់។

ដូច​គ្នា​នេះ​ មតិ​ខាង​បុរស​ក៏បាន​ឆ្លើយ​តប​ស្រដៀង​គ្នា​នេះ ដោយ​ពួកគេ​យល់ថា​នារី​ក្នុង​សភាព​ទទឹក​ខ្លួន និង​សក់ក្បាល​ ខោអាវ​ស្បឺត​ជាប់​និង​សាច់​ឆ្លុះ​ឃើញដង​ខ្លួន​ដូច​អាក្រាត​គឺ​ពិត​ជា​សិចស៊ី។

៣. ភាព​ទទឹក​អាច​បង្ក​ឲ្យ​មាន​អាការៈ​ផ្ដាសាយ ឬ​គ្រុន​ ប៉ុន្តែ​អ្នក​ដែល​មាន​ដៃគូ​ភាគ​ច្រើន​ប្រហែល​ជា​មិន​វែងឆ្ងាយ​ដល់​បញ្ហា​នេះទេ។

អ្នក​មិន​បាច់​ឆ្ងល់​ឡើយ​ថា​តើ​ហេតុ​អ្វី​បាន​ជា​ក្នុង​ខ្សែ​ភាពយន្ត​រ៉ូមេនទិក​មួយចំនួន​តែង​តែ​មាន​ឈុត​ឆាក​សង្សារឱបថើបគ្នា​យ៉ាង​រោលរាលនោះ។

ទោះ​ជា​ស្បែក​របស់​អ្នក​គ្រើម​ស្ងួត​យ៉ាង​ណា ក៏​តំណក់​ទឹក​ភ្លៀង​អាច​ធ្វើ​ឲ្យ​ដំណើរការ​ឱបថើប​ បបោស​អង្អែល​​រលូន​ល្អ​ដែរ។

៤. ភាព​ស្រអាប់​ពេល​ភ្លៀង​ធ្លាក់​ហាក់បីដូច​ជា​ស្បៃ​វាំង​នន​បិទ​បាំង ​និង​ផ្ដល់​ឱកាស​ឲ្យ​គូស្នេហ៍​បញ្ចេញ​កាយវិការ​យ៉ាង​ស៊ីជម្រៅ​ដោយ​មិនសូវ​បារម្ភ​ខ្លាច​ក្រសែភ្នែក​អ្នក​ដទៃ។

ជាទូទៅ​ករណី​រួមភេទ​នៅ​ក្នុង​រថយន្ត​តាម​សួនច្បារ ឬ​ទីសាធារណៈ​ងាយ​កើត​ឡើង​នៅ​អំឡុង​ពេលភ្លៀង​នេះ​ឯង។

៥. ជាការ​ពិត​ណាស់ សិច​នៅ​ទីសាធា​រណៈ ឬ​ក្នុង​រថយន្ត​វា​ជា​ការ​ប្រថុយ​ប្រថាន​នឹង​ច្បាប់សណ្ដាប់ធ្នាប់សាធារណៈ ដូច្នេះ​ហើយស​ម្រាប់​ប្ដីប្រពន្ធ​ដែល​នៅ​ផ្ទះ​វា​ក៏​ជា​រឿង​ល្អ​ម៉្យាង​ដែរ។

​តំណក់​ទឹក​ភ្លៀង​អាច​បង្ខាំង​គូស្នេហ៍​ឲ្យសម្ងំ​នៅ​ក្នុង​បន្ទប់​តែ​ពីរ​នាក់​ដោយ​កាត់​បន្ថយ​សកម្មភាព​ខាង​ក្រៅ។

ស្នូរ​ទឹក​ភ្លៀង​ប្រគំ គួប​ផ្សំនឹង​អាកាសធាតុ​ត្រជាក់​ បញ្ឆេះ​ដោយ​អ័រម៉ូន​ធម្មជាតិ​ វា​ទំនង​ជា​ដុតកម្ដៅអារម្មណ៍ផ្លូវ​ភេទ​អ្នក​ទាំង​ពីរ​ដោយ​ស្វ័យប្រវត្តិ។

៦. យើង​បាន​និយាយ​រួច​ម្ដង​ហើយ​ថា ទឹក​ភ្លៀង​ធ្លាក់ជោកជាំ អំណោយ​ផល​ដល់​អ្នក​និយមភាព​រ៉ូមេនទិក​កណ្ដាលវាល។

ដោយឡែក​សម្រាប់គូ​ស្នេហ៍​ស្ថិត​ក្នុង​បន្ទប់​គេង​នៅ​ផ្ទះ ការ​សាកល្បង​បើក​វាំងនន​បង្អួច​ អំឡុង​ពេល​ប្រតិបត្តិការ ហើយ​ទុក​ឲ្យ​​ធម្មជាតិ​ជា​អ្នកបិទ​បាំង​ភ្នែក​មហាជន​នោះ​ ក៏​ជា​រសជាតិ​លើគ្រែ​ដ៏​ប្លែក​ម៉្យាង​ធ្វើ​ឲ្យ​អ្នក​ចងចាំ​មិន​ភ្លេច​ដែរ។

៧. មិន​ថា​អ្នក​ស្នាក់​នៅ​ក្រោម​ដំបូល​ក្បឿង ស័ង្កសី ឬ ​សណ្ឋាគារ​លំដាប់​ផ្កាយ​នោះ​ទេ ឲ្យតែ​មានព្រះ​ពិរុណ​បង្អុរ​មួយមេ​ធំ អ្នក​​ច្បាស់​ជា​គេច​មិន​រួច​ពី​ស្នូរ​រ៉ាវៗ​នោះឡើយ។

ចូរ​អរគុណ​សូរ​សំឡេង​ជា​អំណោយ​ធម្មជាតិ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ និង​ដៃ​គូ​មាន​ភាព​ក្លាហាន​ក្នុង​ការ​បញ្ចេញ​សម្រែក​ថ្ងូរពោរពេញ​ដោយ​ក្ដីសុខ​ក្នុង​អំឡុង​ពេល​សម្រុក​ប្រតិបត្តិការ​ឡើង​ឋាន​សួគ៌។

មានគូស្នេហ៍​មិនតិច​ទេ​ដែល​អៀន​ប្រៀន​មិនហ៊ាន​ស្រែកថ្ងូរ​សម្ដែង​អារម្មណ៍​ស្រណុកសុខ​ស្រួល​ឲ្យពេញទំហឹង។ ​ក្នុងការ​លេង​ល្បែ​ងលើគ្រែ ដ៏​រោលរាល​ កាយវិការ ​និង​សំឡេង​គឺ​សំខាន់​ដូច​គ្នា​៕

ប្រភព៖ postkhmer

  • ៧ ចំណុច​ដែលធ្វើ​ឲ្យ​សិច​កាន់តែ​អស្ចារ្យ​នា​រដូវ​វស្សា​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:សុខភាព
Tags: