ដំ​ណេក​​មិនគ្រប់គ្រាន់​នាំ​​ឱ្យ​បាត់​បង់​កោ​សិ​កា​​ខួរ​ក្បាល

របកគំ​ហើញ​វិទ្យា​សាស្ត្រ​ថ្មី​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ The Journal of Neuroscienceបាន​បង្ហាញ​ថា ​ដំ​ណេកមិនគ្រប់​គ្រាន់​​ផ្តល់​ផល​អា​ក្រក់​ចំពោះ​សុខ​ភាព​ជា​ង​អ្វី​ដែល​គេ​បាន​គិត​ពី​មុន​មក​ដ្បិត​វា​បណ្តាល​ឱ្យ​បាត់​បង់​ជា​អចិន្ត្រៃយ៍​នូវ​បណ្តា​កោ​សិ​កា​របស់​ខួរ​ក្បាល។
ការ​ពិ​សោធ​លើ​សត្វ​កណ្តុរ​ពី​សំ​ណាក់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​សាកល​វិទ្យា​ល័យវេជ្ជ​សាស្ត្រ​​ University of Pennsylvalnia សហរដ្ឋ​អា​មេរិក​ រក​ឃើញ​ថា កណ្តុរ​ដែល​ដេក​មិន​បាន​គ្រប់​គ្រាន់​ពោល​គឺ​​ក្នុង​​២៤​ម៉ោង​ដេក​បាន​ត្រឹម​ពី​៤ទៅ​៥​ម៉ោង បណ្តា​កោ​សិ​កា​ខួរ​ក្បាល​របស់​ពួក​វា​បាន​បាត់​បង់​ជា​អចិន្ត្រៃយ៍​អស់​២៥​ភាគ​រយ ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ថ្លែង​ថា នេះ​គឺ​ជា​ភស្តុ​តាង​ក្នុង​ការ​ពិ​សោធ​លើក​ដំ​បូង​ហើយ​ដែល​បង្ហាញ​ថា ដំ​ណេក​មិន​គ្រប់​គ្រាន់​អាច​នាំ​ឱ្យ​បាត់​បង់​កោ​សិ​កា​ខួរ​ក្បាល ។ ទោះ​ជា​យ៉ាង​ណា ពួក​គេ​បាន​បន្ថែម​ថា ការ​សិក្សា​ពិ​សោធ​ជាច្រើន​ទៀត​ចាំ​បាច់​ត្រូវ​ធ្វើ​បន្ត​ដើម្បី​បញ្ជាក់​ឱ្យ​កាន់​តែ​ច្បាស់​ ថា​តើ​បុគ្គ​ល​ដែល​ទទួល​ទាន​ដំ​ណេក​មិន​គ្រប់​គ្រាន់​ពិត​ជា​ប្រ​ឈម​នឹង​ការ​បាត់​បង់​កោ​សិ​កា​ខួរ​ក្បាល​ជា​អចិន្ត្រៃយ៍​មែន​ឬ​យ៉ាង​ណា ដ្បិត​លទ្ធផល​ការ​សិក្សា​លើក​នេះ​គឺ​ឆ្លង​តាម​ការ​ពិ​សោធ​លើ​សត្វ​កណ្តុរ​ប៉ុណ្ណោះ ។

សាស្ត្រាចារ្យមក​ពី​មជ្ឈមណ្ឌល​ដំ​ណេក​លោក​ស្រី Sigrid Veaseyបាន​ថ្លែង​ថា ៖«ឥឡូវ​នេះ​ យើង​មាន​ភស្តុ​តាង​ដែល​បញ្ជាក់​ថា ដំណេក​មិន​គ្រប់​គ្រាន់​អាច​នាំ​ទៅ​រក​ការរបួស​ដែល​មិន​អាច​ប៉ូវ​សង​វិញ​បាន »។ លោក​ស្រី​បាន​បន្តថា ៖«ចំពោះ​សត្វ​ បញ្ហានេះ​មើល​ទៅ​ហាក់​ជា​រឿង​ធម្ម​តា​ ប៉ុន្តែ​សម្រាប់​ពួក​យើង​ជា​មនុស្ស​វិញ​គឺ​មិន​ដូច​គ្នាទេ ។ លទ្ធផល​នេះ​ប្រាប់​ឱ្យ​យើង​គិត​គូ​រ​និង​ពិចារ​ណា​ឱ្យ​បាន​ម៉ត់​ចត់ »៕

ប្រភព៖kohsantepheapdaily

  • ដំ​ណេក​​មិនគ្រប់គ្រាន់​នាំ​​ឱ្យ​បាត់​បង់​កោ​សិ​កា​​ខួរ​ក្បាល已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:សុខភាព
Tags: