ត្រសក់​ចំណារ​មាន​ប្រយោជន៍​ដល់​រាងកាយ​មនុស្ស​

ដំណាំ​ត្រសក់ ចំណារ​មាន​សារធាតុ​ច្រើនយ៉ាង ដើម្បី ជួយ​ទ្រទ្រង់ដល់​រាងកាយ​មនុស្ស ។ ដំណាំ​មួយ​នេះ គឺជា​ប្រភេទ​រុក្ខជាតិ វល្លិ​វារ​តោង​ឡើង​ដើម​រុក្ខជាតិ​ដទៃទៀត ឬ​ចំណារ​ដែល​ នៅក្បែរ​វា ។​ ​ត្រសក់​ចំណារ​ជា​បន្លែ​បៃតង ម្យ៉ាង​ដែល​មនុស្ស​ទូទៅ​ចូល​ចិ​ត្ដ​បរិភោគ ហើយ​វា​សម្បូរ​ជីវជាតិ​ច្រើន​មុខ​ដូចជា​វី តា​មីន​អា​និង​សារធាតុ​រ៉ែ​។ ក្នុងនោះ​មាន ប្រូតេអ៊ីន​០,៤៤​ក្រាម​, ប្រេង​ខ្លាញ់​០,៥ ក្រាម​, ថាមពល​១៣​គីឡូ​កាឡូរី​កាល់ ស្យូ​ម​១០​មិ​ល្លី​ក្រាម​,​ផូស្វ័រ​២៥​មិ​ល្លី​ក្រាម​, ដែក​១,៥​មិ​ល្លី​ក្រាម​, វីតាមីន​សេ​៧ មិ​ល្លី​ក្រាម​, ទឹក​៩៦,៣​ក្រាម​ក្នុង​ទម្ងន់ ១០០​ក្រាម ។ គេ​អាច​បរិភោគបាន​ផ្លែ​ខ្ចី ។​​ ​លោក ទូច ធា ប្រធាន​មន្ទីរ កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ដ ស្ទឹងត្រែង​បាន​និយាយថា ប្រជាកសិករ មួយចំនួន​រស់នៅ​តាម​ដង​ទន្លេ និង​ដី កោះ​ចូល​ចិ​ត្ដ​ដាំ​ត្រសក់​ចំណារ​ណាស់ ព្រោះ​ដី​នៅ​តំបន់​នេះ​សើម​និង​សម្បូរ ជីវជាតិ​។ ក្រៅពី​ជួយផ្ដល់​អត្ថប្រយោជន៍ ក៏​អាចជួយ​បង្កើន​ជីវភាព​គ្រួសារ​ដល់ កសិករ​ផងដែរ ។​ ​លោក​បាន​ឱ្យដឹងទៀតថា ក្រៅ ពី​ដំណាំ​ត្រសក់​ក៏មាន​បន្លែ​ជាច្រើន​មុខ ទៀត​ដាំ​ងាយ​ទទួលផល ។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១២​ដំណាំ​ហូប​ផ្លែ ជាច្រើន​មុខ ប្រជាកសិករ​ដាំ​មានការ​កើនឡើង ។​ ​ទាក់ទិន​នឹង​ការដាំ​ដំណាំ​ផ្សេងៗ នេះ​លោក​ទូច ធា បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៣ មន្ទីរ​មាន​ផែនការ​ចុះ​ជួប ប្រជាកសិករ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី លក្ខណៈ​បច្ចេកទេស​កសិកម្ម និង​ផ្ដល់ ពូជ​បន្ថែមទៀត​ដល់​ពួកគាត់ ។ ជំរុញ ឱ្យមាន​ការដាំ​ដំណាំ​រួមផ្សំ​ដូចជា ត្រសក់ ជាដើម​ឱ្យ​សម​ស្របតាម​តម្រូវការ​ទីផ្សារ ក្នុងស្រុក ៕

ប្រភព៖ iknow

  • ត្រសក់​ចំណារ​មាន​ប្រយោជន៍​ដល់​រាងកាយ​មនុស្ស​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:សុខភាព
Tags: