ថ្នាំ​ផ្សះ​អាច​សម្លាប់​ជីវិត​មនុស្ស​10​លាន​នាក់​ក្នុង​1​ឆ្នាំ​គិត​ត្រឹម​2050

ការ​អង្កេត​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​មួយ​នៃ​រដ្ឋាភិបាល​អង់គ្លេស​ផ្អែក​លើ​លទ្ធផល​នៃ​ការ​សិក្សា​របស់ Rand Europe និង​ភ្នាក់ងារ​ពិគ្រោះ​យោបល់ KPMG បាន​រក​ឃើញ​ថា រ៉េ​ស៊ី​ស្តង់​និង​បណ្តា​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​(​ថ្នាំ​ផ្សះ​)​អាច​ឆក់​យក​ជីវិត​មនុស្ស​១០​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​គិត​ត្រឹម​ឆ្នាំ​២០៥០ ។ បញ្ហា​នេះ​នឹង​នាំ​ឱ្យ​ប៉ះពាល់​ផលិតផល​ចំណូល​ក្នុងស្រុក​របស់​បណ្តា​ប្រទេស​ក្នុង​លោក​ពី​២,០-៣,៥​ភាគរយ ។

គណៈកម្មការ​ដែល​មានឈ្មោះ The Review  on Antimicrobial Resistance បាន​និយាយ​ថា ការ​វះកាត់​ដែល​កំពុង​រីក​រាល​ជុំវិញ​ពិភពលោក និង​ពេញ​និយម​បំផុត​ចំពោះ​ការ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​អាច​នឹង​ផ្តល់​ផល​គ្រោះថ្នាក់​កាន់តែ​ខ្លាំង ប្រសិនបើ​គ្មាន​ចំណាត់ការ​បន្ទាន់​មួយ ។

លទ្ធផល​នៃ​ការ​ពិនិត្យ​សើរើ​ដែល​ប្រកាស​ដោយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ដេ​វី​ដ កា​មេ​រ៉ុ​ន​និង​ដឹកនាំ​ប្រតិបត្តិការ​ដោយ​អត​តី​ប្រធាន​អ្នកវិភាគ​សេដ្ឋកិច្ច​ធនាគារ​វិនិយោគ​អា​មេ​រិ​ក Goldman Sachs កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​បាន​រក​ឃើញ​ថា តំបន់​ដែល​មាន​អត្រា​ស្លាប់​ដោយ​រ៉េ​ស៊ី​ស្តង់​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​ខ្ពស់​បំផុត​គឺ​ទ្វីបអាស៊ី​មាន​៤,៧​លាន​នាក់​តាម​ពី​ក្រោយ​ដោយ​ទ្វីបអាហ្វ្រិក​ដែល​មាន​អត្រា​អ្នក​ស្លាប់ ៤,១​លាន​នាក់ ។ នៅ​ទ្វីបអឺរ៉ុប អត្រា​ស្លាប់​គឺ​មាន ៣៩០​ពាន់​នាក់​ខណៈ​នៅ​សហរដ្ឋអាមេរិក​អត្រា​អ្នក​ស្លាប់មាន ៣១៧​ពាន់​នាក់ ។ ប្រៀបធៀប​ទៅ​នឹង​លទ្ធផល​នៃ​ការ​ពិនិត្យ​សើរើ​នេះ​បាន​ប៉ាន់​ប្រមាណ​ថា ជំងឺមហារីក​ដែល​ជា​ឃាតករ​ធំ​បំផុត​លំដាប់​ទី​២​នឹង​សម្លាប់​ជីវិត​មនុស្ស​៨,២​លាន​នាក់​ដល់​ឆ្នាំ​២០៥០ ។

របាយការណ៍​នៃ​ការ​ពិនិត្យ​សើរើ​ខាង​ដើម​បាន​បង្ហាញ​ទៀត​ថា ប្រសិទ្ធភាព​បំផ្លាញ​របស់​រ៉េ​ស៊ី​ស្តង់​អង់​ទី​ប៊ី​យ៉ូ​ទិច គឺ​បាន​បង្ហាញខ្លួន​វា​ផ្ទាល់​នៅ​ទូ​ទាំង​ពិភពលោក ។ នៅ​សហរដ្ឋអាមេរិក និង​ទ្វីបអឺរ៉ុប ការ​ឆ្លង​មេរោគ​បណ្តាល​មក​ពី​រ៉េ​ស៊ី​ស្តង់​អង់​ទី​ប៊ី​យ៉ូ​ទិច​បច្ចុប្បន្ន​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងតិច​៥​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ។

វា​ជា​ការ​ព្រមាន​មួ​​យ​ផង​ដែរ​ដែល​ថា រ៉េ​ស៊ី​ស្តង់​ថ្នាំ​មិនមែន​ជា​ហានិភ័យ​ពី​ចម្ងាយ​និង​អរូបី​នោះ​ទេ ។ ក្នុង​បញ្ហា​នេះ​គឺ​តម្រូវ​ឱ្យ​មាន​អន្តរាគមន៍​ពិសេស​មួយ​ដើម្បី​បញ្ចៀស​អ្វី​ដែល​ជា​ការ​គំរាមកំហែង​ដល់​ប្រព័ន្ធ​លំហែ​ទាំ​សុខភាព​ពិភពលោក ៕

ប្រភព៖ kohsantepheapdaily

  • ថ្នាំ​ផ្សះ​អាច​សម្លាប់​ជីវិត​មនុស្ស​10​លាន​នាក់​ក្នុង​1​ឆ្នាំ​គិត​ត្រឹម​2050已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:សុខភាព
Tags: