អ្នកប្រើ iPhone 4s/5 បាក់ទឹកចិត្តស្តូក ក្រោយមុខងារពិសេសនៅលើ iOS 9.3 មិនដំណើរការ

អ្នកប្រើ iPhone 4s/5 បាក់ទឹកចិត្តស្តូក ក្រោយមុខងារពិសេសនៅលើ iOS 9.3 មិនដំណើរការ

តាមពិតទៅសំរាប់ប្រព័ន្ធប្រតិបត្តិការថ្មី iOS 9.3 ជំនាន់ចុងក្រោយនេះ ដូចជាមានបញ្ហាច្រើនបន្តិចហើយ
សំរាប់ iPhone/iPad សេរ៊ីចាស់ៗ ដែលចេញអំឡុងឆ្នាំ 2012 ខណៈដែលមុខងារពិសេស Night Shift
ដែលអាចផ្លាស់ប្តូរពណ៌អេក្រង់ទៅជាពណ៌លឿងស្រអាប់នៅពេលយប់ គឺពុំអាចដំណើរការបាននៅលើទូរស័ព្ទ
iPhone 4s និង iPhone 5 នោះទេ ដោយទោះបីជាទូរស័ព្ទទាំងពីរម៉ូឌែលនេះ អាចមានសិទ្ធអាប់ដែតទៅជំនាន់នោះបានក៏ដោយ។
មុខងារ Night Shift ត្រូវបានគេរាយការណ៍ថា អាចគាំទ្រសំរាប់តែ iPhone 5s ឡើង និងពពួក iPad
គឺ iPad Air ឡើង ហើយ iPod Touch គឺជំនាន់ទី 6 ទើបបាន។ ដូច្នេះសំរាប់ប្រព័ន្ធប្រតិបត្តិការ iOS 9.3
ក៏ហាក់បីដូចជាពុំសូវមានប្រយោជន៍ជាធំដុំប៉ុន្មាននោះដែរ សំរាប់ទូរស័ព្ទសេរ៊ីទាបៗ ខណៈបើយើងធ្វើការប្រៀបធៀបទៅម៉ូឌែល
iPhone សេរ៊ីទំនើបៗ។

---------------------------------------

ដោយ: កៅ រក្សា

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
អ្នកប្រើ iPhone 4s/5 បាក់ទឹកចិត្តស្តូក ក្រោយមុខងារពិសេសនៅលើ iOS 9.3 មិនដំណើរការ

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ

Facebook

Sovann2.com
អ្នកប្រើ iPhone 4s/5 បាក់ទឹកចិត្តស្តូក ក្រោយមុខងារពិសេសនៅលើ iOS 9.3 មិនដំណើរការ

ចុះថ្ងៃទី 26 ខែមីនា ឆ្នាំ 2016 ម៉ោង 10:16 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ