រូបភាពទាហានថៃ ទទួលលិខិតបញ្ជាក់ កំពុងតែធ្វើឲ្យអ្នកហ្វេសប៊ុក ក្រពុលមុខ

ថៃ៖ កាលពីពេលថ្មីៗនេះ  ដែលទទួលលិខិតបញ្ជាក់ ត្រូវបានចែកចាយពាសពេញ បណ្ដាញសង្គមហ្វេសប៊ុក ជាមួយនឹងការចាប់អារម្មណ៍ ក៏ដូចជាការភ្ញាក់ផ្អើលពីអ្នកលេងផងដែរ។

ប្រិយមិត្ដពិតជាឆ្ងល់ថាតើគ្រាន់តែជា ពួកក្រុមទាហានទទួលលិខិតបញ្ជាក់ ចុះហេតុអ្វីក៏ទទួលការចាប់ អារម្មណ៍បែបនេះ? យ៉ាងណាមិញ រូបភាពដែលមាននៅខាងក្រោមនេះ គឺសុទ្ធសឹងតែជាទាហាន ដែលជាបុរសភេទទាំងអស់ នេះបើតាមប្រភពបានបញ្ជាក់។ 

ទោះជាយ៉ាងណា ក្រោយពីរូបភាពត្រូវបានបង្ហោះឡើង ក៏មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និយាយថា តើអាចទៅរួចទេ? ដែលបុរសកែភេទជាស្រី អាចទទួលបានលិខិតបញ្ជាក់ចេញពី កងពលទាហាន? ហើយអ្នកខ្លះទៀតក៏ពោលថា ពិភពលោកនេះ ពិតជាពិបាករស់នៅណាស់។ យ៉ាងណាមិញ មនុស្សជាច្រើន នៅលើពិភពលោក ភាគច្រើនសុទ្ធតែដឹង និងស្គាល់ថា ប្រទេសថៃសម្បូរទៅដោយភេទទី៣ ជាពិសេសពីមនុស្សប្រុសមកស្រី ដែលក្រោយពីកែរួចគឺ សឹងតែស្អាតជាងមនុស្សស្រីធម្មតាទៀត ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត