ដោយសា​តែ​រនាំង​គ្រួសារ​ធ្វើ​ឲ្យ​គូស្នេហ៍​ភេទ​ដូចគ្នា​មួយគូ

6 Videos


​សម្រេចចិត្ត​លេបថ្នាំ​សម្លាប់ខ្លួន ដោយសារតែ​រនាំង​វណ្ណៈ និង ការរើសអើង​នូវ​ពួក​ប្រភេទ​ទី​បី ពី​សំណាក់ ក្រុមគ្រួសារ បានធ្វើ​ឲ្យ​គូស្នេហ៍​មួយគូ​ដែលមាន​ភេទ​ស្រី​ដូចគ្នា សម្រេចចិត្ត​លេប ថ្នាំ​បញ្ចប់ជីវិត​ទាំងពីរ​នាក់ ក៏​ព្រោះតែ​ម្តាយ​ខាង​តួ​ស្រី​ធ្វើការ​ជំទាស់​អំពី​ទំនាក់ទំនង​របស់​ពួកគេ ។​

ដោយសា​តែ​រនាំង​គ្រួសារ​ធ្វើ​ឲ្យ​គូស្នេហ៍​ភេទ​ដូចគ្នា​មួយគូ

M88


​ ​​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ បានកើតរ​ឡើង បន្ទាប់ពី​នារី​ពីរ​នាក់​ជា​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូចគ្នា បានសម្រេច​ចិត្ត​បបួលគ្នា​ផឹកថ្នាំ​បំពុល​សត្វល្អិត ដើម្បី​សម្លាប់ខ្លួន ហើយ​ត្រូវ​ខាង​ភាគី​នារី​ជា​តួ​បុរស​បាន​ស្លាប់​មុន និង នារី​ជា​ស្រី​ស្នេហ៍ ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ។ រឿងរ៉ាវ​គិត​ខ្លី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ៣០ នាទី​ទៀបភ្លឺ ថ្ងៃទី ២៥ ខែមីនា នេះ ស្ថិតនៅ​ផ្ទះជួល​ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ បន្ទាប់ពី​ត្រូវ​បងប្រុស​នារី​ជា​ស្រី​ស្នេហ៍​ប្រទះឃើញ ។​
​ ​
​អ្នកដឹង​រឿងរ៉ាវ​នេះ​បាន​ឲ្យ​ដឹងថា នារី​ដែល​ស្លាប់​ឈ្មោះ ស្រី លីន (​ជា​តួ​ប្រុស​)  មាន​ទីលំនៅ​ក្នុងភូមិ​ទម្លាប់ ឃុំ​សោម ខេត្តតាកែវ ។ រីឯ​នារី​ជា​ស្រី​ស្នេហ៍​ឈ្មោះ វ៉ាន ស៊ីវ​ម៉ី អាយុ ១៦ ឆ្នាំ ជា​អ្នកលក់ដូរ ទីលំនៅ​ផ្ទះជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្បាលក្រពើ ឃុំ​អង្គ​ស្រែ ស្រុក​រមាសហែក ខេត្តស្វាយរៀង ។​ ​ពួកគេ​ទាំងពីរ​នាក់​នេះ បាន​ស្រឡាញ់គ្នា​រយៈពេល​ជិត ៣ ខែ​មកហើយ គឺ​តាមរយៈ​ទូរស័ព្ទ​ច្រឡំ​លេខ ហើយ​នារី​ដែលជា​តួ​ប្រុស​នោះ តែងតែ​មក​ដេក​ជាមួយ​នារី​ជា​គូស្នេហ៍​នៅក្នុង​ផ្ទះជួល​ខាងលើ​ជា​ញឹកញាប់ ។​

ដោយសា​តែ​រនាំង​គ្រួសារ​ធ្វើ​ឲ្យ​គូស្នេហ៍​ភេទ​ដូចគ្នា​មួយគូ

​ក្នុងការ​ទំនាក់ទំនង​គ្នា ក៏មាន​ការជំទាស់​ពី​ក្រុមគ្រួសារ​ខាង​នារី​ជា​គូស្នេហ៍​ដែរ ដោយ​ត្រូវ​ពួកគាត់​បាន​ណែនាំ​ថា កុំឱ្យ​គិតតែ​រឿង​ស្នេហា​បែបនេះ​អី ត្រូវ​គិតពី​ការរកស៊ី ដើម្បី​ចិញ្ចឹមជីវិត​វិញ ៕ សុថា​ត់​