ប្រធានព្រឹទ្ធសភា អនុ​ញ្ញាតឲ្យ​គណៈប្រតិភូ​ថ្នាក់ដឹកនាំ ​ក្រុមហ៊ុន​ចិន ​ជួបពិភាក្សា​ការងារ​

ភ្នំពេញ​:
នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុ​ញ្ញា​ត​ឲ្យ គណៈប្រតិភូ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន EVERBRIGHT CIG WOOD Co.,LTD ដែល​ដឹកនាំ​ដោយ លោក LIU Jun អនុប្រធាន​ក្រុមហ៊ុន CHINA EVERBRIGHT GROUP ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​។​

​ក្រុមហ៊ុន EVERBRIGHT CIG Co.,LTD ជា​សហគ្រាស ដែល​បាន​បណ្តាក់​ទុនវិនិយោគ​ទាំងអស់​ នៅ​ប្រទេស​កម្ពុជា សម្រាប់​អោយ​ក្រុមហ៊ុន CHINA EVERBRIGHT GROUP​។​

ក្រុមហ៊ុន EVERBRIGHT GROUP ជា​សហគ្រាស​ដ៏​ធំ ស្ថិតនៅក្រោម ​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ចិន ​ដោយផ្ទាល់ នៅក្រោម​គោលនយោបាយ “​ខ្សែក្រវាត់​ផ្លូវ​សូត្រ​សេដ្ឋកិច្ច​” និង ”​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ ” ដែល​បង្កើតឡើង ​ដោយ​រាជរដ្ឋាភិបាល​ចិន និង​បណ្តា​ប្រទេស​ ដែល​ស្ថិតនៅតាម​ខ្សែក្រវាត់​នេះ “The Silk Road Economic Belt and the 21 st Century Maritime Silk Road”​។​

​ក្រុមហ៊ុន​នេះ មាន​ឆន្ទៈ​ជម្រុញ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី និង​រួមចំណែក​ព​ង្រី​ក​ទំនាក់ទំនង​មិត្តភាព រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា​។​

​គណៈប្រតិភូ​ថ្នាក់ដឹកនាំ ក្រុមហ៊ុន​ខាងលើ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦​។ ក្នុងកំឡុងពេល​ទស្សន​កិច្ច​នេះ គណៈប្រតិភូ​ នឹង​ចួ​ល​ជួប​សម្តែង ​ការគួរសម​ជាមួយ លោករដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​ពិភាក្សា ​អំពី​ការវិនិយោគ ​សាងសង់​រោងចក្រ ​អគ្គិសនី​បំ​លែង​ពី​សំរាម និង​ចូលជួប​សម្តែង​ការគួរសម ​ជាមួយលោក​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ពិភាក្សា ​អំពី​ការវិនិយោគ​ គម្រោង​នៅ​ប្រទេស​កម្ពុជា និង​ចូលជួប​សម្តែង​ការគួរសម ​ជាមួយលោក​រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព ដែល​ក្រុមហ៊ុន CIHNA EVERBRIGHT GROUP អាច​វិនិយោគ​លើ​គម្រោង​ផ្សេងៗ​៕V/S