ទំនាស់​គ្នា​ក្នុង​វង់​ផឹកស៊ី បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់​ម្នាក់​របួសធ្ងន់

ភ្នំពេញ:
ករណី​ផ្ទុះអាវុធ​ក្នុងការ​តតាំង​គ្នា បណ្ដាល​ឲ្យ​មេ​ប៉ុស្ដិ៍​ម្នាក់ និង​នគរបាល​ព្រហ្មទណ្ឌកម្រិតធ្ងន់​ម្នាក់​និង​ម្នាក់​ស្លាប់​។​ហេតុការណ៍​ផ្ទុះអាវុធ​នេះ​បានកើត​ឡើងកាលពី​យប់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦​នៅ​ចំណុច​ស្ពាន​នាគ​វត្ដ​ភ្នំ សង្កាត់​វត្ដ​ភ្នំខណ្ឌដូនពេញ ។​

​គូភាគី​ទំនាស់​ទាំងពីរ បាន​ខ្វែងគំនិត​គ្នា​ក្នុង​វង់​ផឹកស៊ី បន្ទាប់មក​ក៏បាន​ផ្ទុះអាវុធ​ឡើងបណ្ដាល​ឲ្យ​មេ​ប៉ុស្ដិ៍​ម្នាក់​រងរបួស ដោយ​ត្រូ​គ្រាប់​កាំ​ភ្លើង​២​គ្រាប់ ដែល​គេ​ស្គាល់​ថាជា​មេ​ប៉ុស្ដិ៍​វត្ដ​ភ្នំ ឈ្មោះ អ៊ុន សំអាត រងរបួស​ធ្ងន់ ក្រោយមក​ទើប​បុរស​ម្នាក់​ដែលជាជនបង្ក​បាន​ជិះ​ដេញ​ពីក្រោយ ហើយ​ស្ទាក់​រថយន្ដ Rav 4 មួយគ្រឿង​ឲ្យ​ឈប់ដើម្បី​ដឹក​ខ្លួន​រក​កន្លែង​សុវត្ថិភាព​។​

​ពេលនោះ​ដែល​សមត្ថកិច្ច​បាន​ដេញតាម​ពីក្រោយ ក្នុង​ការជួយ​អន្ដរាគមន៍​ដល់ជនរងគ្រោះ ស្រាប់តែ​ជនសង្ស័យ​បាន​ដក​កាំភ្លើង​បាញ់​មក​សមត្ថកិច្ច ហើយសមត្ថកិច្ច​បាន​ដក​កាំភ្លើង​បាញ់​តបត​ទៅវិញ ។ ក្នុងនោះដែរ​គ្រាប់កាំភ្លើង​បានហោះ​ចំ​ជនរងគ្រោះ​ម្នាក់ ដែលជា​ជនដៃដល់ បណ្តាល​ឲ្យ​ស្លាប់​។ ក្រោយកើតហេតុ​ទើប​ស្គាល់​ថា ជា​មន្ដ្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ។​បន្ទាប់មកកម្លាំង​សមត្ថកិច្ច​បាន​ប្រញាប់​បញ្ជូន​​អ្នករបួស​ទាំងអស់ ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ កាល់ម៉ែត​៕​