យុវជន​២​នាក់​បាន​ស្លាប់​ភ្លាមៗ ដោយសារតែ​ខ្សែភ្លើង​ឆក់

ប៉ៃលិន:
យុវជន​២​នាក់​បាន​ស្លាប់​ភ្លាមៗ ដោយសារ​រត់​ទៅ​ចាប់​បង្គោល​ដែក ដែល​ដួល​ឆ្លង​ចរន្តភ្លើង​ឆក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦​នៅ​ចំណុចទល់មុខ​ផ្ទះ​លោក ជូ ប៊ុន​តេង ស្ថិតក្នុង​ភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វាក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

យុវជន​២​នាក់​បាន​ស្លាប់​ភ្លាមៗ ដោយសារតែ​ខ្សែភ្លើង​ឆក់

​ជនរងគ្រោះ​ទាំង​២​នាក់​៖​ទី​១. ឈ្មោះ ខន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ស្រុកកំណើតនៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក មោង​ឬ​ស្សី ខេត្តបាត់ដំបង បច្ចុប្បន្ន​មក​ស្នាក់នៅផ្ទះ​យាយ​ញ៉ា​ញ់ ស្ថិត​ក្នុ​ភូមិ​កើតហេតុ​ខាងលើ មុខរបរ​កម្មករ​។​និង​ទី​២. ឈ្មោះឡា ភេទ​ប្រុស អាយុ ២៨​ឆ្នាំមាន​ស្រុក​កំណើត​នៅ​ភូមិ​ចក ឃុំ​រហាត់ទឹក ស្រុកមង្គល​បូរី ខេត្តបន្ទាយមានជ័យ ស្នាក់​នៅផ្ទះ​យាយ​ញ៉ា​ញ់​ស្ថិត​ក្នុ​ភូមិ​កើតហេតុខាងលើ មុខរបរ​កម្មករ ។

យុវជន​២​នាក់​បាន​ស្លាប់​ភ្លាមៗ ដោយសារតែ​ខ្សែភ្លើង​ឆក់

​ហេតុ​ការ​នេះ​កើតឡើង​ដោយ​ឡើង​ចង​តង់​បាំង​បោះ​ផ្លែ​ដូង​ពីលើ​ឡាន​ដោយ​យកបង្គោល​ទីប​ដែក​ធ្វើជា​បង្គោល​ចង​ជាប់​ដើម​ម្ខុ​ប​ពេល​បង្គោល​នោះ​ដួលជនរងគ្រោះ​ទាំង​២​នាក់​នោះ​រត់​ចាប់ទាញ​ចង​ម្តងទៀត ស្រាប់តែ​វា​ដួល​ទៅ​ប៉ះ​នឹងខ្សែភ្លើង​រដ្ឋ​បណ្តាល ឲ្យ​ឆក់​ស្លាប់​​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ទាំង​២​តែម្តង​។បច្ចុប្បន្ន​សាកសព​ត្រូវបាន ម្ចាស់ផ្ទះ​(​យាយ​ញ៉ា​ញ់​)​កំពុង​រៀបចំ​បញ្ជូនទៅ​ស្រុកកំណើតវិញ​​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​