​ជិះ​ម៉ូតូ​លឿន ឌុប​គ្នា​៣​នាក់ ដល់​ផ្លូវ​កោង​បត់​មិនទាន់ ជ្រុល​ទៅបុក​បង្គោល​ភ្លើង ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់​

​កំពង់ឆ្នាំង:
យុវជន​ម្នាក់បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង​កើតហេតុ ម្នាក់ទៀតបាន​ស្លាប់ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ និងម្នាក់ទៀតរបួស​ធ្ងន់ នៅក្នុង​ឧប្បត្តិហេតុគ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយជនរងគ្រោះ​ទាំង​៣​នាក់ ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង ។

​ហេតុការណ៍​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោង​ជិត៦ល្ងាច ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​៥ ខាងមុខ​សាលាខេត្ត​កំពង់ឆ្នាំង ក្នុង​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។
​    ​
​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះនៅក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ១.​ឈ្មោះ​យឹម តុលា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ​, ២.​ឈ្មោះ​សុ ម៉េង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ របួស​ធ្ងន់និង​បាន​ស្លាប់ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។ ៣.​ឈ្មោះ​ចាន់ ថេ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ របួស​ធ្ងន់ ។ ជនរងគ្រោះ​ទាំងបី​នាក់ រស់នៅ​ក្នុងភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។​
​    ​
​សមត្ថកិច្ច បានអោយដឹងថា  ជនរងគ្រោះ​ទាំង​៣​នាក់​នេះជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១E-៤៧៧៨ ឌុប​គ្នា ៣ នាក់ ធ្វើដំណើរ​ក្នុងទិសដៅ ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន នៅពេល​មកដល់​ចំណុចកើតហេតុ ដែលជា​ចំណុច​ផ្លូវ មាន​សណ្ឋាន​កោង បត់​មិនទាន់ ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើងនៅក្បែរ​ចិញ្ចើមផ្លូវពេញ​មួយ​ទំហឹង បណ្តាលអោយ​ជនរងគ្រោះទាំង​៣​នាក់ ប៉ើង​ផ្លោង​ទៅ​បោក​នឹង​បង្គោល​ភ្លើង និង​បោក​ទៅនឹង​ខឿន​ថ្នល់ បណ្តាលអោយ​ស្លាប់ និង​រងរបួស​ធ្ងន់​តែម្តង​៕V/S