ប្លន់​យក​ម៉ូតូ​បានសំរេច​ទៀតហើយ​‬ នៅ​ខណ្ឌទួលគោក​

ភ្នំពេញ:
 ក្រុមចោរ​ដាវ​សាំ​ម៉ូ​រ៉ៃ មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង បានធ្វើ​សកម្មភាព កាប់​យុវជនម្នាក់​រងរបួស​ធ្ងន់ ប្លន់​យក​ម៉ូតូ​បានសម្រេច​។​​ករណី​កាប់​ប្លន់​យក​ម៉ូតូ​នេះបានកើត​ឡើង កាលពី​វេលា​ម៉ោង ១១​យប់ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​។

​ជនរងគ្រោះ​បាន​បញ្ជាក់ថា រូបគេ​និង​មិត្តភក្ដិ​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦០៨ក្នុងភូមិ​សាស្ដ្រ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ក្នុងទិសដៅ​ឆ្ពោះទៅទំនប់ទួលគោក​។​

​ជនរងគ្រោះ​បាន​បន្ដថា រូបគេ​និង​មិត្តភក្ដិ​បាន​ជិះ​ម៉ូតូ​ម៉ាក Next ពណ៌​ស ពាក់​ស្លាក់​លេខភ្នំពេញ 1BT-8284 នៅពេល​ដល់​ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យជិះ​ម៉ូតូ​ម៉ាក ZomeX ពណ៌​ខ្មៅ មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ ជិះដេញ​ពីក្រោយ​ហើយ​បាន​កាប់​​ផ្ទួនៗ​ចំ​ជនរងគ្រោះ​ដែលជា​អ្នកបើកបរ​បណ្ដាល​ឲ្យដួល​ម៉ូតូ ចំណែក​ជនរងគ្រោះ​ខាងក្រោយ​មិនបាន​កាប់​ត្រូវ​ទេ តែ​រងរបួស​រលាត់​ដៃជើង​។​

​ក្រោយពី​ធ្វើ​សកម្មភាព រួច​ក្រុម​ជនសង្ស័យ បាន​យក​ម៉ូតូ​ជិះ​គេច​បាត់​ដោយ សុវត្ថិភាព៕