ក្រុមហ៊ុន China Everbright អភិវឌ្ឍ​ថាមពល​បរិស្ថាន បរិស្ថាន​ទឹកស្អាត និង​បច្ចេកវិទ្យា​បៃតង​នៅក្នុង​តំបន់

ភ្នំពេញ:
លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ​ជាមួយ ក្រុមហ៊ុន China Everbright International Limited ដែល​ដឹកនាំ​ដោយ​លោក Liu Jun អនុប្រធាន​ក្រុមហ៊ុន នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​លោក Liu Jun បាន​ជម្រាបជូន លោក​ទេសរដ្ឋមន្ត្រី អំពី​ឯកទេស និង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ខ្លួន ក្នុង​ការផ្តល់​ដំណោះស្រាយ​បច្ចេកទេស ដើម្បី​អភិវឌ្ឍ​ថាមពល​បរិស្ថាន បរិស្ថាន​ទឹកស្អាត និង​បច្ចេកវិទ្យា​បៃតង​នៅក្នុង​តំបន់ ។

​លោក Liu បាន​ស្នើសុំ​ការណែនាំ​ពី លោក​ទេសរដ្ឋមន្ត្រី ទាក់ទង​នឹង​កាលានុវត្តភាព​វិនិយោគ នៅ​កម្ពុជា​ក្នុង​កិច្ចការពារបរិស្ថាន ដែលមាន​រួមទាំង ថាមពល​ករ​កើត​ឡើងវិញ និង​ថាមពល​ទឹកស្អាត ការគ្រប់គ្រង​កាកសំណល់ និង​កា​រប​ន្សុ​ត​ទឹកជា​ដើម​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ ចំពោះ​ក្រុមហ៊ុន China Everbright ដែល​បាន​ចាប់អារម្មណ៍ ក្នុង​ការជំរុញ​បច្ចេកវិទ្យា​ថាមពល​ស្អាត និង​បច្ចេកវិទ្យា​បៃតង នៅ​កម្ពុជា ជាពិសេស​នៅក្នុង​វិស័យ​គ្រប់គ្រង​កាកសំណល់ និង​វិស័យ​ថាមពល​។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើ​ឲ្យ​គណៈប្រតិភូ​ក្រុមហ៊ុន​ពិភាក្សា​បន្ថែម អំពី​កាលានុវត្តភាព​ទាំងនេះ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួងបរិស្ថាន​៕