បង្ហាញមុខ​ជនសង្ស័យ​៤​នាក់ ករណី​ឆក់​កាបូប មុន​បញ្ជូនទៅ​តុលាការ​

ភ្នំពេញ:
កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​បង្ហាញមុខ​ជនសង្ស័យ​៤​នាក់ ដែលពាក់ព័ន្ធ​នឹង​ករណី​ឆក់​កាបូប​តាម​ដងផ្លូវ (​ក្នុង​សង្កាត់​កា​កាប​) និង​ប្រើប្រាស់​ដាវសាមូរ៉ៃ​កាប់​ប្លន់​ម៉ូតូ (​នៅ​សង្កាត់​ចោមចៅ ) និង​គាស់​តូប​យក​ទូរស័ព្ទ (​នៅ​សង្កាត់​កាកាប ) ដែល​ក្រុម​ទាំងនោះ ជា​មុខសញ្ញា​យ៉ាងសកម្ម​បំផុត ។​

​ជនសង្ស័យ​ទាំង​៤​នាក់ ១-​ឈ្មោះ​មាស សុភ័ក្ត្រ ហៅ​ភ័ក្ត្រ អាយុ​២២​ឆ្នាំ ២-​ឈ្មោះ​អ៊ុក ដា​រ៉ាហៅ​ង៉ោ​ល អាយុ​២១​ឆ្នាំ ៣-​ឈ្មោះ​ឡុង វិសាល ហៅ​គោ អាយុ​២៣​ឆ្នាំ និង​៤-​ឈ្មោះ​ជិនយ៉​ន់ ហៅ​ជេ​ម អាយុ​២៤​ឆ្នាំ ហើយ​មុន​ឈានដល់​ការចាប់ខ្លួន​ជន​ទាំង​៤​នាក់​ខាងលើត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​ប្រើប្រាស់​កម្លាំង​ល្បាត​ពួនស្ទាក់ និងកម្លាំង​ជំនាញ​សម្ងាត់ ដើម្បី​បង្ក្រាប​ក្រុម​ទាំងនេះ​ឲ្យ​ចំ​គោលដៅ ។
 
​បច្ចុប្បន្ន កម្លាំង​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ ទៅសាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕​

បង្ហាញមុខ​ជនសង្ស័យ​៤​នាក់ ករណី​ឆក់​កាបូប មុន​បញ្ជូនទៅ​តុលាការ​