វិធី​ធ្វើ​ ៖ ចំហុយត្រី​ប្រឡាក់​

6 Videos


គ្រឿងផ្សំ​
ត្រីប្រឡាក់ ១ កន្ទុយ ( ប្រហែលជា ៣០០ ក្រាម ) ខ្ញី ៣ បន្ទះ ម្ទេស​ក្រៀម ១ ផ្លែ ខ្ទឹមស ៣ កំពឹស និង សៀង​ជូរ​បន្តិច ។

M88


វិធី​ធ្វើ​
១ – ត្រីប្រឡាក់​កាត់​ជា​ដុំ​ធំៗ​ត្រាំ​ទឹក​ប្រហែលជា ១០ នាទី ទើប​ស្រង់​ចេញ​និង​យកទៅស្រុសទឹកក្តៅ​រួច​ទើប​ស្រង់​ចេញ​ដាក់​សំដិល​ឱ្យ​ស្ងួត ។
២ – ដាក់​ខ្លា​ញ់ ២ ស្លាបព្រា​បាយ ចូលក្នុង​ឆ្នាំងខ្ទះ​រង់ចាំ​ខ្ទះ​ក្តៅ​ហុយផ្សែង ដាក់​ត្រីប្រឡាក់​ចូលចៀន​រហូត​ទាល់តែ​ឆ្អិន​ឡើង​ពណ៌​ក្រមៅ​ទើប​ស្រង់​ចេញ​ទុក​ប្រើការ ។
៣ – ខ្ទឹមសនិង ខ្ញី ហាន់​ជា​បន្ទះ​ស្តើងៗ ម្ទេស​ក្រៀម​ហាន់និងចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ សៀង​ជូរ​មិនចាំបាច់​លាង​ទឹក​ទេ ។
៤ – ក្រោយពី​តម្រៀប​ដុំ​ត្រីប្រឡាក់​ដាក់​ចាន​សម្រាប់​ចំហុយ​ហើយ​ត្រូវដាក់​គ្រឿងផ្សំ​ចូល​ទាំងអស់​និង​ដាក់​ចំហុយ​រយៈពេល ២០ នាទី ដោយ​ប្រើ​ភ្លើង​ខ្លាំង​រហូត​ឆ្អិន​ទុកជា​ការ​ស្រេច ៕