ស្លឹកម្លូ អាចជួយបង្កើនសម្រើបផ្លូវភេទខ្លាំងបំផុត

ប្រសិនបើអ្នកគិតថា ស្លឹកម្លូបានត្រឹមតែជួយបំបាត់ក្លិនដង្ហើម អ្នកប្រាដកជាពុំទាន់បានដឹងពីអត្ថប្រយោជន៏ផ្សេងទៀតរបស់វាទេ។ ក្រៅពីវាអាចផ្តល់អត្ថប្រយោជន៏ច្រើនដល់សុខភាព ស្លឹកម្លូក៏ជាឱសថជួយបង្កើនចំណង់តណ្ហាផ្លូវភេទផងដែរ។ គ្មានអ្វីត្រូវឆ្ងល់ទេ ភរិយាត្រូវរៀបចំវាឲ្យទៅស្វាមីជារៀងរាល់យប់ក្រោយពេលអាហារ។
 
ស្លឹកម្លូ អាចជួយបង្កើនសម្រើបផ្លូវភេទខ្លាំងបំផុត
 
ខាងក្រោមនេះនឹងបង្ហាញពីការប្រើឱសថនេះដើម្បីពង្រឹងជីវិតផ្លូវភេទរបស់អ្នក៖
ប្រសិទ្ធិភាពរបស់វា
ស្លឹកម្លូលាយជាមួយកំបោរ, ផ្កាក្លាំពួអាចមានប្រសិទ្ធិភាពអស្ចារ្យពេញទាំងរាងកាយរបស់អ្នក។ វាមិនត្រឹមតែជួយជម្រុញដល់ប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ តែស្លឹកម្លូក៏អាចជួយបង្កើនចំណង់តណ្ហាផ្លូវភេទ, ថាមពលខ្លាំងក្លា និងក្លិនក្រអូប (ក្លិនដង្ហើមស្រស់ស្រាយ) ដែលជួយជម្រុញដល់សរីរាង្គបន្តពូជរបស់អ្នក។ ក្រៅពីនេះ ស្លឹកម្លូក៏អាចជួយផ្តល់ថាមពល ជាពិសេសបន្ទាប់ពីធ្វើការហត់នឿយពេញមួយថ្ងៃរួច។
វិធីប្រើ
យកស្លឹកម្លូមួយសន្លឹក រួចបេះគល់វាចេញ។ លាងស្លឹកវាឲ្យបានល្អ និងជូតវាថ្នមៗនឹងក្រណាត់ទន់។ បន្ទាប់មកប៉ាតកំបោរបន្តិចនៅលើស្លឹកម្លូ និងផ្កាក្លាំពួមួយ។ រួចខ្ចប់វាចូលគ្នា ហើយទំពារវាយឺតៗ។ វិធីល្អគួរខាំវា ហើយទុកវាចោលក្នុងមាត់ រហូតដល់វារលាយអស់។
ពេលដែលអ្នកគួរញ៉ាំវា
ញ៉ាំវា ១ម្តងក្នុងមួយថ្ងៃក្រោយអាហារពេលល្ងាចរួច៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!