ចាប់​បាន​ស្ត្រី​លក់​ថ្នាំញៀន​ម្នាក់​ និង​វត្ថុតាង​ទៅ​តុលាការ ​ខណៈ​ជនសង្ស័យ​ជា​ប្ដី​រត់​រួច​

ចាប់​បាន​ស្ត្រី​លក់​ថ្នាំញៀន​ម្នាក់​ និង​វត្ថុតាង​ទៅ​តុលាការ ​ខណៈ​ជនសង្ស័យ​ជា​ប្ដី​រត់​រួច​

ពោធិ៍សាត់ ៖ ជន​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្មភាព​២​នាក់​ប្ដី​ប្រពន្ធ​ ត្រូវ​បាន​សមត្ថកិច្ច​តាម​ប្រមាញ់​ជាប់​បានតែ​ប្រពន្ធ ​ឯ​ប្ដី​បាន​រត់គេចខ្លួន​បាត់​ស្រមោល ​ខណៈ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រីជន​សង្ស័យ​នៅ​តាម​ផ្លូវ​ ហើយ​ឈាន​ទៅ​រក​ការ​ឆែកឆេរ​ផ្ទះ​បាន​វត្ថុតាង​បទល្មើស​មួយ​ចំនួន​រួចមក​។​
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៨​និង​០០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦​ស្ថិត​ក្នុង​ភូមិ​ថ្នល់​បំបែក ​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់។

លោក អ៊ុន ហូ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ចែកចាយ​ថ្នាំញៀន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​នោះ​ឈ្មោះ នាង សាលី អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ​ក្នុង​នោះ​មាន​វត្ថុតាង​ដែល​សមត្ថកិច្ច​ឆែកឆេរ​ឃើញ​ មាន​ជញ្ជីង​ថ្លឹង ​ថ្នាំញៀន​លក់​ចំនួន​០១​ ស្លាបព្រា​សម្រាប់​ចូក​ថ្នាំញៀន​លក់​និង​វេច​ខ្ចប់​ចំនួន​០១ ថង់​ប្លាស្ទិក​ធំ​ចំនួន​១ ទូរស័ព្ទ​ដៃ​២​គ្រឿង​ និង​ប្រដាប់​សម្រាប់​ជក់​ថ្នាំញៀន​១​ឈុត​ផង​ដែរ។

កិច្ចប្រតិបត្តិការ​នេះ​ លោក​ ឈន រិ​ទ្ធ ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា​មុខសញ្ញា​ជនសង្ស័យ​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម​នេះ​ កម្លាំង​នគរបាល​យើង​បាន​សហការ​ជាមួយ​អាវុធ​ក្រុង​ចាប់​តាម​ច្រើន​ថ្ងៃ​ ហើយ​ដោយ​នៅ​ថ្ងៃ​ខាងលើ​ ឃើញ​មុខសញ្ញា​នេះ​បាន​ចេញ​ពីផ្ទះ​បន្តិច​កម្លាំង​យើង​ក៏​ឃាត់ខ្លួន​បាន​ស្ត្រី​ខាងលើ​ ក៏​ឈាន​ទៅ​ឆែកឆេរ​លំនៅដ្ឋាន​ជនសង្ស័យ​នៅ​ភូមិ​ខាងលើ ដែល​ដឹកនាំ​ផ្ទាល់​ ដោយ​លោក​ក្រឡាបញ្ជី​ចៅក្រម​ស៊ើបសួរ លោក ពេ​ជ​ ចិន្ដា​ និង​លោក​ឧត្ដម​សេនីយ៍​ត្រី​ រស់ ​ប៊ុន​ណាន ស្នងការ​រង ឆែកឆេរ​ឃើញ​មាន​បទល្មើស​ជា​វត្ថុតាង​ជាក់ស្ដែង ក៏បាន​នាំ​ខ្លួន​ជនសង្ស័យ​នោះ​ទៅកាន់​អធិការ​ក្រុង​ចាត់​ការ​តាម​នីតិវិធី និង​បន្ត​អនុវត្ត​ដីកា​តាម​ចាប់ខ្លួន​ជន​សង្ស័យ​ម្នាក់ទៀត​ជា​ប្ដី​ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់៕ចាប់​បាន​ស្ត្រី​លក់​ថ្នាំញៀន​ម្នាក់​ និង​វត្ថុតាង​ទៅ​តុលាការ ​ខណៈ​ជនសង្ស័យ​ជា​ប្ដី​រត់​រួច​