ក្រុមហ៊ុន China Everbright International Limited​ សុំ​ការណែនាំ​ពី រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ទាក់ទង​នឹង​គ្រប់គ្រង​កាកសំណល់ និង​វិស័យ​ថាមពល​

ក្រុមហ៊ុន China Everbright International Limited​ សុំ​ការណែនាំ​ពី រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ទាក់ទង​នឹង​គ្រប់គ្រង​កាកសំណល់ និង​វិស័យ​ថាមពល​​ភ្នំពេញ ​៖ អនុប្រធាន​ក្រុមហ៊ុន China Everbright International Limited ​លោក Liu Jun បាន​ស្នើ​សុំ​ឲ្យ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ផ្តល់​ការណែនាំ ទាក់ទង​នឹង​កាលា​នុវ​ត្ត​ភាព​វិនិយោគ នៅ​កម្ពុជា​ក្នុង​កិច្ចការពារបរិស្ថាន ដែល​មាន​រួម​ទាំង ថាមពល​កកើត​ឡើងវិញ និង​ថាមពល​ទឹក​ស្អាត ការគ្រប់គ្រង​កាកសំណល់ និង​ការ​បន្សុទ្ធ​ទឹកជា​ដើម​។​

​ ​ការ​ស្នើសុំ​របស់ ក្រុមហ៊ុន​ចិន​មួយ​នេះ​បាន​ធ្វើឡើង​ក្នុង​ជំនួប​នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​២៥ ខែ​មីនា កន្លងទៅ​រវាង លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​ លោក Liu Jun អនុប្រធាន​ក្រុ​ម​ហ៊ុន ​China Everbright International Limited។ ​ក្នុង​ឱកាស​នោះ​ លោក Liu Jun បាន​ជម្រាប​ជូន លោ​ក​ទេសរដ្ឋមន្ត្រី អំពី​ឯកទេស និង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ខ្លួន ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​បច្ចេក​ទេ​ស ដើម្បី​អភិវឌ្ឍន៍​ថាមពល​បរិស្ថាន បរិស្ថាន​ទឹក​ស្អាត និង​បច្ចេកវិទ្យា​បៃតង​នៅក្នុង​តំបន់។ លោក Liu បាន​ស្នើសុំ​ការណែនាំ​ពី លោក ទេសរដ្ឋមន្ត្រី ទាក់ទង​នឹង​កាលានុវត្តភាព​វិនិយោគ នៅ​កម្ពុជា​ក្នុង​កិច្ចការពារបរិស្ថាន ដែល​មាន​រួម​ទាំង​ថាមពល​កកើត​ឡើងវិញ និង​ថាមពល​ទឹក​ស្អាត ការគ្រប់គ្រង​កាកសំណល់ និង​ការ​បន្សុទ្ធ​ទឹកជា​ដើម​។​

លោក​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការ​គាំទ្រ​យ៉ាង​មុតមាំ ចំពោះ​ក្រុមហ៊ុន China Everbright ដែល​បាន​ចាប់អារម្មណ៍ ក្នុង​ការជំរុញ​បច្ចេកវិទ្យា​ថាមពល​ស្អាត និង​បច្ចេកវិទ្យា​បៃតង នៅ​កម្ពុជា ជាពិសេស​នៅក្នុង​វិស័យ​គ្រប់គ្រង​កាកសំណល់ និង​វិស័យ​ថាមពល​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ស្នើ​ឲ្យ​គណៈប្រតិភូ​ក្រុមហ៊ុន​ពិភាក្សា​បន្ថែម អំពី​កាលានុវត្តភាព​ទាំងនេះ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួងបរិស្ថាន​៕