គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ​ សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​២

ភ្នំពេញ ​៖ ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦ ​នេះ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​រៀបចំ “​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ លើក​ទី​២” របស់ខ្លួន​ ហើយ​សន្និបាត​នេះ​បាន​រៀបចំ​នៅ​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក​សម រង្ស៊ី បាន​ចូលរួម​តាម​ Video Conference។

សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​នេះ​ មានការ​ចូលរួម​ពី​បណ្ដា​ថ្នាក់ដឹកនាំ​បក្ស​មកពី​បណ្ដា​រាជធានី​-​ខេត្ត ទូទាំង ប្រទេស​ប្រមាណ​១២០០​នាក់។

សូម​បញ្ជាក់​ថា លោក​កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ​​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បន្ទាប់​ពី​បែក​ធ្លាយ​ខ្សែអាត់​សំឡេង​ ​ ទិញ​ផ្ទះ​ ទិញ​ដី និង​ឲ្យ​លុយ​ស្រី​ស្នេហ៍ ព្រមទាំង​បាន​និង​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រឿងអាស្រូវ​ផ្លូវ​ភេទ​ផងដែរ៕