ដល់​ពេល​អាជ្ញាធរ​ខេត្ត​កំពង់ធំ ​កាត់​សាច់​ស្អុយ​ចេញ​ហើយ

ដល់​ពេល​អាជ្ញាធរ​ខេត្ត​កំពង់ធំ ​កាត់​សាច់​ស្អុយ​ចេញ​ហើយ



កំពង់ធំ ​៖​ នៅ​សាលាខេត្ត​កំពង់ធំ​ មានការ​ផ្លាស់ប្ដូរ​តំណែង ​មន្ត្រីរាជការ ជា​ច្រើន​រូប គឺ​ជា​ភាព​ចាំបាច់​ក្នុង​ភាព​រីកចម្រើន​របស់​ខេត្ត​កំពង់ធំ ក៏ដូចជា​ការ​ដល់​ពេល ​ដែល​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ​ បេះ​សាច់​ស្អុយ​ចេញពី​ខ្លួន​ខ្លះ ​ដើម្បី​ឲ្យ​ខេត្ត​កំពង់ធំ ទទួល​បាន​ប្រជាប្រិយភាព និង​ការ​អភិវឌ្ឍ។ ជាក់ស្ដែង​នាយក​សាលាខេត្ត​កំពង់ធំ ត្រូវបាន​ផ្លាស់ប្តូរ​មក​ធ្វើជា​អភិបាលស្រុក​សណ្ដាន់ ចំណែក​លោក​អ៊ុន បុត្ត អតីត​អភិបាលស្រុក​សណ្តាន់ បាន​មក​បម្រើការ​នៅ​សាលាខេត្ត​វិញ។

កំណែ​ទម្រង់​មន្ត្រីរាជការ​ថ្នាក់ក្រោម​របស់​រាជរដ្ឋាភិបាល ​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា​ ឆ្នាំ​២០១៦ នៅ​ខេត្ត​កំពង់ធំ ​សង្កេត​ឃើញ​ថា លោក​ឡង គី​សឹង នាយក​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ បាន​បម្រើ​ការងារ​ក្នុង​សាលាខេត្ត​ជា​យូរ​ឆ្នាំ មក​ហើយ ទើប​សេចក្ដី​សម្រេច​របស់​ក្រសួងមហាផ្ទៃ ឲ្យ​ទៅ​បម្រើ​ការ​ងារ​ជា​អភិបាលស្រុក​សណ្តាន់ ដែលជា​ស្រុក​ត្រូវការ​អភិវឌ្ឍន៍ និង​កំពុងតែ​ត្រូវការ​អ្នក​អភិវឌ្ឍន៍។

លោក​អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក​​ឈុន ឈន់ ប្រធាន ក្រុមប្រឹក្សា​ខេត្ត​ក៏បាន​ធ្វើការ​សង្កត់ធ្ងន់​ថា អ្វី​ដែល​កើតឡើង​នៅ​ស្រុក​នេះ​ មិនមែន​លោក​មិន​ដឹង​នោះ​ទេ តែ​លោក​សូម​ធ្វើការ​ព្រមាន​ចំៗ​ថា ស្រុក នេះ​មិនមែនជា​តំបន់​អបគមន៍ ដែល​មន្ត្រី ឬ​អស់​លោក​អ្នក​ចង់​ធ្វើ​ព្យុះភ្លៀង បាន​តាម​ចិត្ត​នោះ​ទេ។ អ្វី​ដែលជា​កត្តា​សំខាន់​ចំពោះ​មុខ​គឺ​ធ្វើ​យ៉ាង​ណា ត្រូវ​ខិតខំ​បំពេញភារកិច្ច​រក្សា​ចំណង​សាមគ្គីភាព​ផ្ទៃក្នុង បម្រើ​ប្រជាពលរដ្ឋ គឺ​មិនមែន​បម្រើ​ផល​ប្រយោជន៍​ឲ្យ​បុគ្គល ឬ​បក្ខពួក​នោះ​ឡើយ។

មន្ត្រីរាជការ​ក្នុងស្រុក បាន​អបអរសាទរ ចំពោះ​លោក លោក ឡង គី​សឹង ដែល​បាន​មក​ទទួល​តំណែង​ជា អភិបាលស្រុក​ថ្មី។ ទន្ទឹម​នឹង​នោះ ​ប្រជាពលរដ្ឋ​ក៏បាន​សំណូមពរ​ដល់ អភិបាលស្រុក​ថ្មី ទប់ស្កាត់​ការពារ​ព្រៃ​ឡង់​ឲ្យ​បាន ដោយសារ​តែ​មាន​ជន​ឃុបឃិត​គ្នា កាប់​អារ​ឈើ រុករាន​យក​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ និង​ជួយ​អភិវឌ្ឍន៍​ឲ្យ​ស្រុក​សណ្ដាន់​មាន​ភាព​រីកចម្រើន ដោយសារតែ ស្រុក​សណ្ដាន់​គឺជា​តំបន់​ក្ដៅ​នៃ​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ និង​ភាព​អនាធិបតេយ្យ​នៃ​អាជីវកម្ម​ជីក​រ៉ែ​មាស​ផង​ដែរ៕

 

ដល់​ពេល​អាជ្ញាធរ​ខេត្ត​កំពង់ធំ ​កាត់​សាច់​ស្អុយ​ចេញ​ហើយ

ដល់​ពេល​អាជ្ញាធរ​ខេត្ត​កំពង់ធំ ​កាត់​សាច់​ស្អុយ​ចេញ​ហើយ

ដល់​ពេល​អាជ្ញាធរ​ខេត្ត​កំពង់ធំ ​កាត់​សាច់​ស្អុយ​ចេញ​ហើយ