ក្រុមហ៊ុន Phoenix Global បង្ហាញ​ពី​បច្ចេកវិទ្យា​ ក្នុង​ការ​វិនិយោគ​វិស័យ​ជួញដូរ​សាច់ប្រាក់​អន្តរជាតិ​

ក្រុមហ៊ុន Phoenix Global បង្ហាញ​ពី​បច្ចេកវិទ្យា​ ក្នុង​ការ​វិនិយោគ​វិស័យ​ជួញដូរ​សាច់ប្រាក់​អន្តរជាតិ​



​ភ្នំពេញ ៖ ក្រុមការងារ Phoenix Coach ដែល​ជា​តំណាង​ក្រុមហ៊ុន Phoenix Global (UK)​បាន​ធ្វើ​ការ​ប​ង្ហា​ញ​ពី​បច្ចេកវិទ្យា​Software ទំនើប​ដែល​អាច​ជួយ​គ្រប់គ្រង​ហានិភ័យ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ជួញ​ដូរ​សាច់ប្រាក់​អន្តរជាតិ ខណៈ​ដែល​ការ​យល់​ដឹង​ពី​វិស័យ​ជួញដូរ​នេះ ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិ​ត​នៅឡើយ​។​

​ នៅក្នុង​សន្និសីទ​កាលពី​ថ្ងៃទី​២៥​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​ភ្នំពេញ លោក ចាប វិ​ធូរ ​ប្រធាន​ក្រុម Phoenix Coach បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Phoenix Global (UK)​មាន​ទស្សនវិស័យ​ចង់​ជួយ​ដល់​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​លើ​វិស័យ​ជួញដូរ​សាច់ប្រាក់ ដែល​អតិថិជន​អាច​ធ្វើ​ការ​ជួញដូរ​នៅ​លើ​ហាងឆេង​សាច់ប្រាក់​អន្តរជាតិ​តាម​ប្រព័ន្ធ​Online ​មានន័យថា អតិថិជន​ដែល​គាត់​ចូលរួម​ក្នុង​វិស័យ​ជួញដូរ​សាច់ប្រាក់​គាត់​អាច​ក្លាយ​ខ្លួន​ជា​អ្នក​វិនិយោគ​ម្នាក់​នៅក្នុង​វិស័យ​នេះ​។​

លោក ចាប វិ​ធូរ បាន​ឲ្យ​ដឹង​ទៀត​ថា ​ផ្នែក​ទៅលើ​ទីផ្សារ​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​ក្រុម Phoenix Coach បាន​ប្រមើល​មើល​ថា នឹង​មាន​ការ​ស្រុត​ចុះ​នៃ​សេដ្ឋកិច្ច​សកលលោក​ក្នុង​ចន្លោះ​ឆ្នាំ​២០១៦​ទៅ​ឆ្នាំ​២០១៧ ហើយ​មនុស្ស​ជាច្រើន​នឹង​បាត់បង់​ការងារ​ធ្វើ បាត់បង់​ប្រាក់​សន្សំ ព្រមទាំង​ឈាន​ទៅ​ដល់​ការ​លក់​អច​លនទ្រព្យ​ ដើម្បី​យក​មក​ទប់ទល់​ទៀត​ផង​។ ​ក្រុមហ៊ុន Phoenix Global​ បាន​បង្កើត​ជា​ប្រព័ន្ធ​ក្នុង​ការ​ជំ​នួយការ​ជួញដូរ​ក្នុង​ទីផ្សារ​ជួញដូរ​ហាងឆេង​សាច់ប្រាក់ ​ដែល​មាន​ឈ្មោះថា Phoenix EA។ ប្រសិនបើ​លុយ​ដុល្លារ​អាមេរិក​កើនឡើង អាច​នឹង​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​ងើប​ឡើង​មក​វិញ​។​ យើង​រំពឹង​ថា ប្រេង​ឆៅ​នឹង​ឡើង​ដល់​លើស តម្លៃ​៤៧​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​៤​ទៅ​៦​ខែ​ខាងមុខ​។ ​ឥឡូវនេះ​វា​មាន​តម្លៃ​៣៨.៨​ដុល្លារ ហើយ​នៅពេល​តម្លៃ​វា​កើនឡើង​នោះ​ធនាគារ​បម្រុង​អាមេរិក​នឹង​មាន​លេស​ក្នុង​ការ​ដំឡើង​អត្រា​ការប្រាក់​ម្តង​ទៀត ហើយ​ពួក​យើង​សង្ស័យ​ថា អត្រា​ការប្រាក់​អាមេរិក​អាច​នឹង​ឡើង​ដល់​១.៥% នៅ​ចុង​ឆ្នាំនេះ​។​ ទន្ទឹម​នឹង​នោះ​ការ​ឡើង​ថ្លៃ​នៃ​ដុល្លារ​អាមេរិក នឹង​ផ្តល់​ផលវិបាក​ដល់​រូបិយ​ប័​ណ្ណ​ដទៃ​ទៀត​។​

លោក ចាប វិ​ធូរ បាន​បញ្ជាក់​ថា The Phoenix EA នឹង​ជា​ជំនួយ​ដ៏​ល្អ​ក្នុងពេលនោះ ព្រោះថា វា​អាច​ធ្វើ​ការ​ជួញដូរ​លើ​គូ​រូបិយប័ណ្ណ​២៨​គូ ក្នុង​ពេល​តែមួយ ដូចនេះ​វា​នឹង​ជួយ​អ្នក​ជួញដូរ​រូបិយប័ណ្ណ​ជ្រើស​រើ​ស​សញ្ញា​ ដែល​ត្រឹមត្រូវ​ក្នុង​ការ​ចូល​ទីផ្សារ​។​បច្ចុប្បន្ន​យើង​មាន​អ្នក​ជួញដូរ​រូបិយប័ណ្ណ ប្រមាណ​១០០​នៅក្នុង​សិង្ហ​បុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កម្ពុជា និង​ប្រទេស​ចិន ​ដែល​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា Pho​e​n​ix EA។​ ហើយ​ភាគច្រើន​ពួកគេ​ប្រើប្រាស់​វា​បាន​ផល​ល្អ​ច្រើន​៕​