និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​រោងចក្រ​បេតុង​លាយ​ជាស្រេច ជីបម៉ុង

និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​រោងចក្រ​បេតុង​លាយ​ជាស្រេច ជីបម៉ុង



ភ្នំពេញ​ ៖ និស្សិត​៤០​នាក់​ទៀត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​ទាំង​ទ្រឹស្ដី ​និ​ង​ការអនុវត្ត​ជាក់ស្តែង​នៅ​រោងចក្រ​បេតុង​លាយ​ជាស្រេច​ទី​៥​របស់​ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត​ ដែល​ស្ថិ​ត​នៅ​ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ ​ខណ្ឌ​ច្បារអំពៅ​២ កាលពី​រសៀល​ថ្ងៃទី​២៥​ ខែមីនា​ ឆ្នាំ​២០១៦ ក្នុ​ង​គោលបំណង​ស្វែងយល់​អំពី​សង្វាក់​ផលិតកម្ម​ និង​រៀនសូត្រ​ដកស្រង់​បទពិសោធន៍​នៃ​បេតុង​លាយ​ស្រេច​។​ ​ ​

តំណាង​ក្រុមហ៊ុន​ជីបម៉ុង ​បាន​ធ្វើ​បទ​បង្ហាញ​ដល់​ក្រុម​និស្សិត​ឲ្យ​បាន​ដឹង​ថា ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៧​គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ជីបម៉ុង​គ្រុប ​ដែល​មាន​ឈ្មោះ​ល្បី​ខាង​នាំចូល​ និង​ចែកចាយ​សម្ភារៈ​សំណង់​ និង​ផលិតផល​ឧបភោគបរិភោគ​។ ​គោលបំណង​នៃ​កា​រ​បង្កើត​ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត​នេះ​ឡើង​គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ និង​ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា​។​ សព្វ​ថ្ងៃ​នេះ ​ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត​ មាន​រោងចក្រ​បេតុង​លា​យ​ស្រេច​ជាច្រើន​កន្លែង បាន​ជួយ​សម្រួល​អតិថិជន​ក្នុង​ការ​ស្ថាបនា​សំណង់​គ្រប់​ប្រភេទ​។ ​ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត​ ផ្ដោត​លើ​គុណភាព ​និង​សេវាកម្ម ហើយ​ប្រើ​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​ឈានមុខ​គេ​មកពី​ប្រទេស​អ៊ីតាលី ​រួមផ្សំ​នឹង​វត្ថុធាតុដើម​ល្អ​បំផុត​ដូចជា​ស៊ីម៉ងត៍​អូដ្ឋ​Admixture W R Grace (​មកពី​សហរ​ដ្ឋ​អាមេរិក​) ដែល​ត្រូវ​បាន​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​វិស្វករ​ ដែល​មាន​ជំនាញ​ និង​បទ​ពិ​សោធន៍​រាប់​សិប​ឆ្នាំ។

​លើស​ពី​នេះ​យើង​បាន​កំណត់​យ៉ាង​ច្បាស់​ថា តម្រូវការ​របស់​អតិថិជន​ និង​បរិមាត្រ​ពិត​ប្រាកដ​នៃ​ផលិ​ត​ផល គឺជា​អាទិភាព​ចម្បង​របស់​ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​គុណ​ភាព សេវាកម្ម​បរិមាណ​ និង​សុវត្ថិភាព​ការងារ​នៅ​ឆ្នាំ​២០១០​ជីបម៉ុង​ខន​គ្រី​ត គឺជា​ក្រុមហ៊ុន​បេតុង​លា​យ​ស្រេច​ទី​១​នៅ​កម្ពុជា ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ISO 9001: 2008 ផ្នែក​គ្រប់គ្រង​គុណភាព​កម្រិត​អន្តរជាតិ​មកពី​ប្រទេស​អង់គ្លេស។ ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត ក៏​មាន​សកម្មភាព​ជាច្រើន​ជួយ​សង្គម​ដូច​ជា ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត ​ដែល​គ្មាន​លទ្ធភាព​ ដើម្បី​បាន​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័​យ​ជាដើម៕​