​Lee ឆ្លើយ​តប​ទៅកាន់​​​​អ្នក​គាំទ្រ​​បាល់ទាត់ ​ដែល​ចង់​ឲ្យ​លោក​ចាក​ចេញ​ពី​តំណែង

​លោក Lee Tae Hoon ​​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នកគាំទ្រ​បាល់ទាត់​នៅ​កម្ពុជា​មួយ​ចំនួន ដែល​ចង់​ឲ្យ​រូប​លោក​ចាក​ចេញ​ពី​តំណែង​វិញ​ថា ​អ្នក​ស្ដី​បន្ទោស​ឲ្យ​លោក​នេះ ​គឺ​ជា​មនុស្ស​ដែល​កំពុង​ស្រលាញ់​បាល់ទាត់​ខ្លាំង។

 

​Lee ឆ្លើយ​តប​ទៅកាន់​​​​អ្នក​គាំទ្រ​​បាល់ទាត់ ​ដែល​ចង់​ឲ្យ​លោក​ចាក​ចេញ​ពី​តំណែង

លោក Lee ​Tae Hoon (ស្ដាំ)

 

​បុរស​ជន​ជាតិ​កូរ៉េខាងត្បូង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ជា​ធម្មតា​​លទ្ធផល​មិន​ល្អ​អ្នក​គាំទ្រ​​​តែង​​​​ស្ដី​បន្ទោស​ទៅកាន់​គ្រូ​បង្វឹក។ ប៉ុន្តែ​លោក​យល់​​ថា ​ពេល​នេះ​ប្រជា​ជន​កម្ពុជា​កំពុង​មាន​ចិត្ត​ស្រលាញ់​វិស័យ​បាល់ទាត់​យ៉ាង​ខ្លាំង​ ហេតុ​នេះ​បាន​ជា​ពួក​គេ​​​​ព្យាយាម​បញ្ចេញ​មតិយោបល់។

 

​លោក​បន្ត​ថា ​ការ​ប្រកួត​ជា​មួយ​ស៊ីរី​​​ជើង​ទី២​ នេះ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ធ្វើ​មិន​បាន​ល្អ​​ ដូច​ជា​ការ​ត្រៀម​ខ្លួន និង​មាន​ពេល​វេលា​តិច​តួច​ពេក​ក្នុង​ការ​ហ្វឹកហាត់​ជា​មួយ​ទីលាន​នៅ​អូម៉ង់។

 

​សូម​បញ្ជាក់​ថា ​ការ​លើក​ឡើង​របស់​អ្នក​គាំទ្រ​ ដែល​ចង់​ឲ្យ​គ្រូ​បង្វឹក​រូប​នេះ​ចុះ​ចេញ​ពី​តំណែង​គឺ​ក្រោយ​ពេល​ ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​​ស៊ីរី​ ៦-០​​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មីនា ឆ្នាំ​២០១៦ ​នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី២ ជើង​ទី២ ក្នុង​ពូល E ​ពាន​រង្វាន់ World Cup ២០១៨ នៅ​ប្រទេស​រុស្ស៊ី៕

 

​Lee ឆ្លើយ​តប​ទៅកាន់​​​​អ្នក​គាំទ្រ​​បាល់ទាត់ ​ដែល​ចង់​ឲ្យ​លោក​ចាក​ចេញ​ពី​តំណែង

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​