ត្រឹម​មួយ​ថ្ងៃ​ដំបូង​ទូរសព្ទ​ Oppo ស៊េរី​ថ្មី​អាច​លក់​បាន​ដល់​​ជិត​២០​ម៉ឺន​គ្រឿង​

ក្រុមហ៊ុន​ Oppo បាន​ដាក់​លក់​ទូរសព្ទ​ស៊េរី​ថ្មី​ចុង​ក្រោយ​​របស់​ខ្លួន​ចំនួន​ពីរ​ម៉ូដែល​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​​ត្រឹម​ថ្ងៃ​ដំបូង​​អាច​លក់​បាន​ដល់​ទៅ​ ១៨០ ០០០​គ្រឿង​ឯ​ណោះ។

 

ត្រឹម​មួយ​ថ្ងៃ​ដំបូង​ទូរសព្ទ​ Oppo ស៊េរី​ថ្មី​អាច​លក់​បាន​ដល់​​ជិត​២០​ម៉ឺន​គ្រឿង​

 

​គួរ​រំលឹក​ថា​ ទូរសព្ទ​ស៊េរី​ចុង​ក្រោយ​​ទាំង​ពីរ​ម៉ូដែល​របស់​ Oppo គឺ​​​មាន​ម៉ូដែល​ R9 និង​ R9 Plus ដោយ​មាន​ការ​រចនា​ម៉ូដ​យ៉ាង​ល្អ​ប្រណិត​ព្រម​ទាំង​មាន​សមត្ថភាព​ខ្លាំង​ផង​ដែរ។ និយាយ​ពី​លក្ខណៈ​សម្បត្តិ​របស់​ស្មាតហ្វូន​ទាំង​ពីរ​ គឺ​មួយ​មាន​អេក្រង់​ទំហំ​៦​អ៊ីញ​ និង​មួយ​ទៀត​ទំហំ​៥,៥​អ៊ីញ។ ចំពោះ​ RAM វិញ​មាន​ទំហំ​ធំ​ដូច​គ្នា​ ពោល​គឺ​ដល់​ទៅ​ ៤GB ឯ​ណោះ ហើយ​អ្វី​ដែល​ពិសេស​គឺ​​ត្រកូល​ R9 ​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មាន​បំពាក់​កាមេរ៉ា​ខាង​មុខ​សម្រាប់​ Selfie ទំហំ​១៦MP ដូច​គ្នា។

 

​​​​​ក្រុមហ៊ុន​ Oppo មិន​បាន​បញ្ជាក់​ទេ​ថា​ម៉ូដែល​​ R9 តម្លៃ​៤៣០​ដុល្លារ​ និង​ R9 Plus ដែល​មាន​​​តម្លៃ​៥១០​ដុល្លារ ​នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​ក្រៅ​ពី​ប្រទេស​ចិន​ ឬ​យ៉ាង​ណា​នោះ៕

 

លក្ខណៈ​សម្បត្តិ​បន្ថែម៖

 

លក្ខណៈ​សម្បត្តិ

R9

R9 Plus

អេក្រង់​

,៥​អ៊ីញ​ (១០៨០x១៩២០)

៦​អ៊ីញ​ (១០៨០x១៩២០)

ទម្ងន់​

១៤៥​ក្រាម​

១៨៥​ក្រាម​

កាមេរ៉ា​

ក្រោយ​១៣MP, មុខ​១៦MP

ក្រោយ​១៦MP, មុខ​១៦MP

បន្ទះ​ Chip

Mediatek MT6755 Helio P10

Qualcomm MSM8976 Snapdragon 652

អង្គ​ចងចាំ​

៦៤GB

៦៤/១២៨GB

RAM

GB

GB

រន្ធ​ដោត​ SD Card

មាន​

មាន​

ទំហំ​ថ្ម​

២៨៥០mAh

៤១២០mAh

មុខងារ​ស្កេន​ក្រយៅដៃ​

មាន​

មាន​

 

ចុច​អាន៖ វិធី​ងាយៗ​​ផ្ទេរ​ទិន្នន័យ​​មាន​លើ​​ iPhone ចូល​​ Android សម្រាប់​អ្នក​ចង់​​​ប្ដូរ​ទូរសព្ទ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena