វត្តមាន​ iPhone SE ធ្វើ​ឲ្យ​​ Apple ​លែង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ប្លែក​លើស​គេ!

វិបសាយ​ Business Insider បាន​​លើក​ឡើង​​ថា​ ទី​បំផុត​​ Apple ​ក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធម្មតា​វិញ។ ការ​លើក​ឡើង​ដូច​នេះ​​​ ក្រោយ​ពី​ការ​បញ្ចប់​​​ព្រឹត្តិការណ៍​ដែល​ក្រុមហ៊ុន​​ Apple បាន​ប្រារព្ធ​ឡើង​កាល​ពី​ពេល​កន្លង​ទៅ។

 

វត្តមាន​ iPhone SE ធ្វើ​ឲ្យ​​ Apple ​លែង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ប្លែក​លើស​គេ!

 

វិបសាយ​ខាង​លើ​ បាន​លើក​ឡើង​ចំណុច​មួយ​ចំនួន​ដែល​ធ្វើ​​ឲ្យ​​គេ​យល់​​ឃើញ​ថា​ Apple ​ក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធម្មតា​មួយ​ ដោយ​មាន​ដូច​ជា​​៖

@ការ​ប្រកាស​ពី iPhone SE ដែល​មាន​អេក្រង់​ទំហំ​៤​អ៊ីញ​ ប្រៀប​ដូច​ជា​ទូរសព្ទ​​ iPhone 5s ដែល​មាន​​អាយុ​កាល​ជិត​បី​​ឆ្នាំ​ទៅ​ហើយ​នោះ

@ការ​បង្ហាញ​ពី​ខ្សែ​​ថ្មីៗ​មួយ​ចំនួន​សម្រាប់​នាឡិកា​ Apple Watch

 

​​​​​​​ក្នុង​ព្រឹត្តិការណ៍​ដែល​ប្រារព្ធ​ឡើង​នេះ​ ឃើញ​ថា​ គ្មាន​ផលិតផល​ដែល​មាន​ចក្ខុវិស័យ​​ថ្មី​, គ្មាន​បំពាក់​បច្ចេកវិទ្យា​​ថ្មី​អស្ចារ្យ​​លើ​ផលិតផល​ ដែល​អាច​ជំរុញ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចង់​បាន​មក​ប្រើ​ភ្លាមៗ។ មិន​តែ​ប៉ុណ្ណោះ​អំឡុង​ពេល​ព្រឹត្តិការណ៍​ គេ​​មិន​ឃើញ​មាន​ការ​ហោរ​កញ្ជ្រៀវ​ខ្លាំង​ពី​សំណាក់​អ្នក​ចូល​រួម​ឡើយ។

 

គួរ​រំលឹក​ថា​​លោក​ Steve Wozniak អតីត​សហ​ស្ថាបនិក​ក្រុមហ៊ុន​ Apple ក៏​បាន​លើក​ឡើង​កាល​ពី​ថ្មីៗ​នេះ​​ដែរ​ថា​ ​ក្រុមហ៊ុន​ Apple លែង​ដូច​ពី​មុន​ទៀត​ហើយ ហើយ​ក៏​លែង​ជា​ក្រុមហ៊ុន​ដែល​បាន​ផ្លាស់​ប្ដូរ​ពិភពលោក​យ៉ាង​ខ្លាំង​ក្លា​ដូច​មុនដែរ៕​​​​​​​

 

ចុះ​ចំណែក​ប្រិយមិត្ត​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​វិបសាយ​ Business Insider ឬ​ទេ?

 

ចុច​អាន៖ មើល​តម្លៃ​ iPhone SE ​នៅ​ក្នុង​ប្រទេស​ចំនួន​១០​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Business Insider