​លោក​ អ៊ុ​ន​ សំអាត​ មេ​ប៉ុស្តិ៍​វត្ត​ភ្នំ​ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ក្រុង​ម្នាក់​ បាញ់​១​គ្រាប់​របួសធ្ងន់​

​ភ្នំពេញ​៖​ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ក្រុង​ម្នាក់​ បាន​ធ្វើ​សកម្មភាព​បាញ់​១​គ្រាប់​ទៅ​លើ​លោក​ អ៊ុ​ន​ សំអាត​ ដែល​ជា​នាយ​ប៉ុស្តិ៍​នគរបាល​ប៉ុស្តិ៍​វត្ត​ភ្នំ​ ចំ​ស្មា​ខាងឆ្វេង​រង​របួសធ្ងន់​ ខ​ណះ​ដែល​លោក​ចុះ​ទៅ​មើល​ជន​ដៃដល់​ដែល​កំពុង​តែ​ឈ្លោះ​គ្នា​ ហើយ​កម្លាំង​ល្បាត​ឃើញ​ហេតុការណ៍​នោះ​ បាន​បាញ់​ទៅ​លើ​ជន​ដៃដល់​វិញ​ចំនួន​២​គ្រាប់​(​ចំ​គូថ​០១​គ្រាប់​និង​ស្មា​ខាងឆ្វេង​០១​គ្រាប់​)​ហេ​ី​យ​សមត្ថកិច្ច​ដកហូត​បាន​អាវុធ​ខ្លី​០១​ដេ​ី​ម​ម៉ាក​រូ​៉​ឡូ​ផង​ដែរ​ ។​
​លោក​ អ៊ុ​ន​ សំអាត​ មេ​ប៉ុស្តិ៍​វត្ត​ភ្នំ​ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ក្រុង​ម្នាក់​ បាញ់​១​គ្រាប់​របួសធ្ងន់​
​ករណី​ផ្ទុះអាវុធ​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ខាងលើ​នេះ​ បាន​កើតឡើង​នៅ​វេលា​ ម៉ោង​១០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៥​ខែ​មិ​នា​ឆ្នាំ​២០១៦​ចំនុច​ផ្លូវ​១០៨​កែង​១៩​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ ។​

​តាម​ប្រភព​ព័​ត៍​មាន​ពី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ សិន​ សុធា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ស្នងការ​ក្រុង​ ស្នាក់​នៅផ្ទះ​លេខ​១២៥​ ផ្លូវ​១៩​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ ។​

​ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ន​ សំអាត​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ មុខរបរ​មេ​ប៉ុស្តិ៍​វត្ត​ភ្នំ​ ត្រូវ​ជនសង្ស័យ​ខាង​លេ​ី​បាញ់​ត្រូវ​០១​គ្រាប់​ចំ​ស្មា​ខាងឆ្វេង​រង​របួសធ្ងន់​ ។​
​លោក​ អ៊ុ​ន​ សំអាត​ មេ​ប៉ុស្តិ៍​វត្ត​ភ្នំ​ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ក្រុង​ម្នាក់​ បាញ់​១​គ្រាប់​របួសធ្ងន់​
​ប្រភព​ដ​ដែរ​ បាន​បន្ត​ទៀត​ថា​ នៅ​មុន​ពេល​កើតហេតុ​ គឺ​ជនសង្ស័យ​កំពុង​ឈ្លោះ​គ្នា​ជាមួយ​ជន​ម្នាក់​ទៀត​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ ភ្លាម​នោះ​ មេ​ប៉ុ​ស្ត៏​វត្ត​ភ្នំ​ក៏​បាន​ចុះ​ទៅ​ឃាត់​ ភ្លា​ន​នោះ​ក៏​ត្រូវ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​បាញ់​ត្រូវ​០១​គ្រាប់​ ទៅ​លើ​លោក​ អ៊ុ​ន​ សំអាត​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ និង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​ល្បាត​ដែល​កំពុង​តែ​សហការ​ជាមួយ​គ​ណៈបញ្ជាការ​ឯកភាព​ត្រួតពិនិត្យ​ជាតិ​អាកុល​ខាង​កើ​ត​វត្ត​ភ្នំ​ បានលឺ​តាម​វិទ្យុទាក់ទង​របស់​នគរបាល​ ថា​មាន​ករណី​ខាង​លើ​កើ​ត​ឡើ​ង​ក៏​ចេញ​រួម​គ្នា​ជាមួយ​ខាង​មក​ដល់​កន្លែង​កេ​ី​ត​ហេតុ​ក៏​ត្រូវ​ជនសង្ស័យ​បាញ់​១​គ្រាប់​ទៀត​មក​លើសមត្ថកិច្ច​ ហេ​ី​យ​ជនសង្ស័យ​បាន​ព្យាយាម​រត់គេច​ខ្លួន​មក​ដល់​មុខ​ហាង​សេ​វេន​ប្រាយ​ក្បែរ​ស្ពាន​នាគ​ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ បាន​ប្រេ​ី​សិទ្ធ​ការពារ​ខ្លួន​បាញ់​តបត​វិញ​បណ្តាល​អោយ​ត្រូវ​ជនសង្ស័យ​ចំនួន​០២​គ្រាប់​(​ចំ​គូថ​០១​គ្រាប់​និង​ស្មា​ខាងឆ្វេង​០១​គ្រាប់​)​ហេ​ី​យ​កំលាំង​ល្បាត​យេ​ី​ង​បាន​ដកហូត​បាន​អាវុធ​ខ្លី​០១​ដើម​ម៉ាក​រ៉ូ​ឡូ​ ហើយ​បាន​ប្រគល់​អោយ​ខាង​នគរបាល​នៅ​កន្លែង​កើត​ហេតុ​នោះ​ភ្លាមៗ​តែ​ម្តង​ ក្រោយ​ពី​កើតហេតុ​ទើប​ទទួល​ព​ត៏​មាន​ថា​ជនសង្ស័យ​ក៏​ជា​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ផង​ដែរ​ ។​

​ប​ច្ចប្ប​ន្ន​ជនសង្ស័យ​និង​ជន​រង​គ្រោះ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ហេ​ី​យ​នៅ​ក្នុង​ហោ​ប៉ាវ​ខោ​របស់​ជនសង្ស័យ​ខាង​ជា​នគរបាល​នោះ​ សមត្ថកិច្ច​បាន​ឆែក​ឃេ​ី​ញ​ក្រាម​ស​ថ្លា​ចំនួន​០២​កញ្ចប់​តូច​ សង្ស័យ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹក​ក​និង​ដែកកេះ​០១៕​ស​ ដា​រ៉ា​

​លោក​ អ៊ុ​ន​ សំអាត​ មេ​ប៉ុស្តិ៍​វត្ត​ភ្នំ​ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ក្រុង​ម្នាក់​ បាញ់​១​គ្រាប់​របួសធ្ងន់​

​លោក​ អ៊ុ​ន​ សំអាត​ មេ​ប៉ុស្តិ៍​វត្ត​ភ្នំ​ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ក្រុង​ម្នាក់​ បាញ់​១​គ្រាប់​របួសធ្ងន់​

​លោក​ អ៊ុ​ន​ សំអាត​ មេ​ប៉ុស្តិ៍​វត្ត​ភ្នំ​ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ក្រុង​ម្នាក់​ បាញ់​១​គ្រាប់​របួសធ្ងន់​

​លោក​ អ៊ុ​ន​ សំអាត​ មេ​ប៉ុស្តិ៍​វត្ត​ភ្នំ​ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ក្រុង​ម្នាក់​ បាញ់​១​គ្រាប់​របួសធ្ងន់​

​លោក​ អ៊ុ​ន​ សំអាត​ មេ​ប៉ុស្តិ៍​វត្ត​ភ្នំ​ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ក្រុង​ម្នាក់​ បាញ់​១​គ្រាប់​របួសធ្ងន់​

​លោក​ អ៊ុ​ន​ សំអាត​ មេ​ប៉ុស្តិ៍​វត្ត​ភ្នំ​ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ក្រុង​ម្នាក់​ បាញ់​១​គ្រាប់​របួសធ្ងន់​

​លោក​ អ៊ុ​ន​ សំអាត​ មេ​ប៉ុស្តិ៍​វត្ត​ភ្នំ​ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ក្រុង​ម្នាក់​ បាញ់​១​គ្រាប់​របួសធ្ងន់​

​លោក​ អ៊ុ​ន​ សំអាត​ មេ​ប៉ុស្តិ៍​វត្ត​ភ្នំ​ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ក្រុង​ម្នាក់​ បាញ់​១​គ្រាប់​របួសធ្ងន់​
ខឹងមេជាងសំណង់ នាំទៅលេងស្រី កើតមេរោគអេដស៍ និងបើកលុយឲ្យមិនគ្រប់ កាប់៤ពូថៅ ស្លាប់ក្នុងថ្លុកឈាម

ប្រភព៖ Nokorwatnews

  • ​លោក​ អ៊ុ​ន​ សំអាត​ មេ​ប៉ុស្តិ៍​វត្ត​ភ្នំ​ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ក្រុង​ម្នាក់​ បាញ់​១​គ្រាប់​របួសធ្ងន់​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:កំសាន្ត
Tags: