ព័ត៌មាន​កម្រ៖ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់ ISIS ត្រូវ​អាមេរិក​សម្លាប់​ចោល​ហើយ


ប្រភព​ពី​មន្ទីរ​បញ្ចកោណ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ពួកគេ​បាន​សម្លាប់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​ក្រុម​ឧទ្ទាម​ជ្រុលនិយម​​ ISIS ចោល​បាត់​ហើយ ដែល​រដ្ឋមន្ត្រី​នោះ គឺ​ជា​មេដឹកនាំ​កំពូល​ទី​២​របស់​ក្រុម​ទាំង​មូល ហើយ​នៅ​ជា​កំពូល​ភេរវជន​ដែល​គេ​តាម​ចាប់​ខ្លួន​ខ្លាំង​បំផុត​ទី​៦ (Most wanted) ក្នុង​លោក​ទៀត​ផង ។

រដ្ឋមន្ត្រី​រូប​នោះ​មាន​ឈ្មោះ​ថា Abd al-Rahman Mustafa al-Qaduli ត្រូវ​គេ​ចាត់​ទុក​ជា​អ្នក​ស្នង​ដំណែង​​មេដឹកនាំ​កំពូល​របស់ ISIS តែ​ម្ដង បើសិនជា​មេដឹកនាំ​សព្វថ្ងៃ Abu Bakr al-Baghdadi ត្រូវ​គេ​សម្លាប់​បាត់ ។ អាមេរិក​ធ្លាប់​ប្រកាស​ឲ្យ​រង្វាន់​ជា​ទឹក​ប្រាក់​ចំនួន​៧​លាន​ដុល្លារ​ ដល់​អ្នក​ណា​ដែល​ផ្ដល់​ដំណឹង និង​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន al-Qaduli ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​ភេរវជន​ដែល​គេ​តាម​ចាប់​​ខ្លាំង​បំផុត​ទី​៦​ក្នុង​លោក ខណៈ​ដែល​មេដឹកនាំ al-Baghdadi ស្ថិត​ក្នុង​តម្លៃ​ដល់​ទៅ​១០​លាន​ដុល្លារ ។

បេសកកម្ម​លើក​នេះ​ធ្វើ​ឡើង​ដោយ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ដែល​ផ្ទុក​ពេញ​ដោយ​កងទ័ព​ពិសេស​អាមេរិក ក្នុង​បំណង​ចាប់​ខ្លួន al-Qaduli ទាំង​រស់ ប៉ុន្តែ​ក្រោយ​ពេល​ចាប់​ខ្លួន​ឡើង​ឧទ្ធម្ភាគចក្រ​បាន​ហើយ ស្រាប់​តែ​ផែនការ​ប្រែប្រួល​ភ្លាមៗ ធ្វើ​ឲ្យ​គេ​ត្រូវ​បង្ខំចិត្ត​បាញ់​កម្ទេច​ឧទ្ធម្ភាគចក្រ ទាំង​ដែល​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់ ISIS នៅ​លើ​នោះ ប៉ុន្តែ​គេ​បាន​បដិសេធ​ក្នុង​ការ​ឲ្យ​ដឹង​ពី​មូលហេតុ​ ដែល​ធ្វើ​ឲ្យ​ផែនការ​ប្រែប្រួល​ក្នុង​ពេល​ដ៏​ឆាប់​បែប​នេះ ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក Ashton Carter បាន​ថ្លែង​ថា “ដូចដែល​នៅ​ទីក្រុង​ប៉ារីស​ដែរ ភេរវកម្ម​នៅ Brussels គឺ​ជា​ការ​ក្រើនរំលឹក​ដ៏​សំខាន់​មួយ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ថា មូលហេតុ​អ្វី​បាន​ជា​យើង​ចាំបាច់ ត្រូវ​តាម​កម្ទេច​ក្រុម ISIS នៅ​គ្រប់​កន្លែង​ដែល​ក្រុម​នេះ​កើត​មាន” លោក​បន្ត​ថា “សត្រូវ​របស់​យើង​គឺ​តែ​មួយ​ទេ ដូច្នេះ​យើង​រាល់​គ្នា​ត្រូវ​ខំប្រឹង​បង្កើន​ល្បឿន​ ក្នុង​ការ​កម្ចាត់​ក្រុម ISIS ឲ្យ​បាន​កាន់​តែ​ឆាប់” ។

សូម​រម្លឹក​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​ al-Qaduli ត្រូវ​គេ​រាយការណ៍​ថា​បាន​ស្លាប់ ជាក់ស្ដែង​កាល​ពី​ខែ​កក្កដា ក្រសួង​ការពារ​ជាតិ​អ៊ីរ៉ាក់​ក៏​ធ្លាប់​បាន​រាយការណ៍​ថា al-Qaduli ត្រូវ​បាន​សម្លាប់​ក្រោម​ការ​វាយប្រហារ​របស់​កងទ័ព​សម្ព័ន្ធមិត្ត​នៅ​ក្រុង Tal Afar ភាគ​ខាងជើង​អ៊ីរ៉ាក់​ដែរ ។ គួរ​បញ្ជាក់​ថា ប្រវត្តិ​របស់ al-Qaduli គឺ​ជា​មនុស្ស​ជំនិត​របស់​មេដឹកនាំ​ក្រុម Al-Qaeda នោះ​គឺ​លោក Osama bin Laden ។

ប្រភព៖ CNN

  • ព័ត៌មាន​កម្រ៖ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់ ISIS ត្រូវ​អាមេរិក​សម្លាប់​ចោល​ហើយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:កំសាន្ត
Tags: